Ask
Websites Login
user icon
Morality
នៅ 2018/05/22
សួរអំពី៖វិសមភាពសេដ្ឋកិច្ច

ដូចម្តេចដែលហៅថាវិសមភាពសេដ្ឋកិច្ច? ភាពក្រីក្រ?

ចម្លើយពី Morality

ក.វិសមភាពសេដ្ឋកិច្ច គឺជាភាពខុសគ្នានៃសមភាពប្រាក់ចំណូលជាតិជុំវិញពិភពលោកហើយត្រូវបានវាស់តាមរយៈចំនួនលេខក្នុងរបាយការណ៍ប្រាក់ចំណូលជាតិនិមួយៗ។

ខ.ភាពក្រីក្រ គឺជាលក្ខខណ្ឌសេដ្ឋកិច្ចដែលប្រជាជនគ្មានបា្រក់ចំណូលគ្រប់គ្រាន់ដើម្បីទទួលបានកម្រិតអប្បបរមាននៃសេវាសុខភាព ម្ហូប អាហារ ផ្ទះសំម្បែង សម្លៀកបំពាក់ និងការអប់រំដែលជាទូទៅគេទទួលស្គាល់ថាវាជាភាពចាំបាច់ដើម្បីធ្វើឱ្យមានកម្រិតជីវភាពរបស់នៅល្អប្រសើរ។

តើការក្លែងបន្លំអន្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរត្រូវដាក់ទោសយ៉ាងដូចម្តេច?

ចម្លើយពី Morality

ការក្លែងបន្លំអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរត្រូវដាក់ទោសដូចតទៅ

  • ជនបរទេសដែលក្លែងលិខិតឆ្លងដែន និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ក្លែងក្លាយត្រូវផ្តន្ទាទោសជាប់គុគពី៥ឆ្នាំ ដល់ ១០ឆ្នាំ។
  • ជនដែលក្លែងធ្វើការកោសលប់ សរសេរត្រួត ឬសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ។
  • មន្ត្រីភ្នាក់ងាររាជការ ឬជនដែលបានសមគំនិតជួយលាក់បាំង ឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ដែរ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖ជនបរទេស សញ្ជាតិខ្មែរ

តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន?

ចម្លើយពី Morality

ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ

ក.លក្ខខណ្ឌទូទៅ

  • មានលិខិតបញ្ជាក់ មានគំនិតមាយាទនិងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ដែលខ្លួនកំពុងរស់នៅ។
  • មានលិខិតថ្កោលទោសដែលបញ្ជាក់ថាពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
  • មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងប្រទេសកម្ពុជា ហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅដែលចេញឱ្យក្នុងក្របខណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍
  • មានទីលំនៅក្នុងប្រទេសកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម
  • ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ប្រវត្តិសាស្ត្រខ្មែរខ្លះៗហើយបង្ហាញភស្តុតាងច្បាស់ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។
  • មានបញ្ញា និងកាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ប្រទេសជាតិ។

ខ.លក្ខខណ្ឌគុណសម្បត្តិ

ជនបរទេសដែលបានធ្វើអំណោយជាប្រាក់ដល់ថរិការដោយចាប់ពីមួយពាន់លានរៀល (១,០០០,០០០.០០០រៀល) ឡើងទៅ ឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា។

គ.លក្ខខណ្ឌសហព័ទ្ធ

ជនបរទេសថដែលមានសហព័ទ្ធ ឬកូនដែលមានអាយុតិចជាង១៨ឆ្នាំដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ។

ចូរពន្យល់ពីការទទួលសញ្ជាតិខ្មែរពីកំណើត និងដោយអាពាហ៍ពិពាហ៍?

ចម្លើយពី Morality

ក.ការទទួលបានសញ្ជាតិខ្មែរ

  • ត្រូវទទួលបាននូវសញ្ជាតិខ្មែរដោយកើតនៅក្នុងប្រទេសកម្ពុជា

          ១.កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

          ២.កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនដែលទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ។

  • ត្រូវទទួលបានសញ្ជាតិខ្មែរទោះបីកើតនៅទីណាក៏ដោយ

          ១.កូនមានខាន់ស្លាដែលកើតមកពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ

          ២.កូនឥតខាន់ស្លាដែលកើតមកពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរទទួលស្គាល់

          ៣.កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថាកូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ។

ខ.ការទទួលសញ្ជាតិដោយអាពាហ៍ពិពាហ៍

  • ស្ត្រីបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍អាចទាមទារយកសញ្ជាតិខ្មែរបានលុះត្រាតែស្ត្រី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
  • បែបបទ និងនីតិវិធិនៃការទាមទារសញ្ជាតិខ្មែរ និងការផ្តល់នូវសញ្ជាតិខ្មែរត្រូវសម្រេចតាមច្បាប់កំណត់
  • ប្រជាពលរដ្ឋខ្មែរមិនបាត់បង់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសឡើយ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖រដ្ឋាភិបាល

ហេតុអ្វីបានជារដ្ឋាភិបាលបង្កើតច្បាប់នេះឡើង?

ចម្លើយពី Morality

បានជារដ្ឋាភិបាលបង្កើតច្បាប់នេះឡើងព្រោះដើម្បី

  • កំណត់ពីសញ្ញាតិខ្មែរចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់នេះដែលរស់នៅលើទឹកដីកម្ពុជា ឬនៅបរទេស។
  • ការពារសិទ្ធិក្នុងការទទួលបានសញ្ជាតិ
  • ការពារសិទ្ធិក្នុងការរស់នៅទោះកើតនៅទីណាក៏ដោយ
  • ការពារសិទ្ធិក្នុងការនិរទេស ឬចាប់បញ្ជូនទៅក្រៅប្រទេស
  • ការពារសិទ្ធិក្នុងការដកហូតសញ្ជាតិ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖អន្តោប្រវេសន៍

តើប្អូនៗត្រូវធ្វើដូចម្តេចដើម្បីចូលរួមអនុវត្តច្បាប់អន្តោប្រវេសន៍?

ចម្លើយពី Morality

ដើម្បីចូលរួមអនុវត្តច្បាប់អន្តោប្រវេសន៍ខ្ញុំត្រូវ

  • សិក្សាស្វែងយល់ឱ្យបានច្បាស់ពីច្បាប់អន្តោប្រវេសន៍
  • ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់នេះ
  • ដាក់ទោស និងតាមដានជានិច្ចចំពោះអ្នកសមគំនិតប្រព្រឹត្តខុសនឹងច្បាប់ពីសំណាក់សមត្ថកិច្ចជំនាញ។

ចូរពិន្យល់ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។

ចម្លើយពី Morality

អ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោរប្រវេសន៍ត្រូវ

  • ផ្តន្ទាទោសចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់កំបាំងក្នុងការបញ្ជូនជនបរទេសដែលគ្មានការអនុញ្ញាត។
  • មន្ត្រី ឬភ្នាក់ងាររាជការមានសមត្ថកិច្ចណាដែលជាអ្នកសមគំនិត ឬជួយសម្រេចក្នុងការប្រព្រឹត្តបទល្មើសត្រូវផ្តន្ធាទោសដាក់គុកពី៦ខែដល់១ឆ្នាំ។

ចូរនិយាយពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។

ចម្លើយពី Morality

ក.ទោសជាប់ពន្ធនាគារ

  • ស្នាក់នៅដោយគ្មានច្បាប់អនុញ្ញាត (ជាប់ពន្ធនាគារពិ៣ដល់៦ខែ) មុននឹងបណ្តេញចេញ។
  • កោសលប់ សរសេរត្រួត ក្លែងក្លាយឬឱ្យគេខ្ចី ឬសរសេរឈ្មោះក្លែងក្លាយក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យាគឺជាប់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ។ អ្នកសមគំនិតត្រូវជាប់គុកដូចគ្នា។

ខ.ទោសពិន័យជាប្រាក់

ទោសពិន័យជាប្រាក់អាចអនុវត្តតាមក្នុងច្បាប់ដូចជា

  • ពិន័យអន្តរការណ៍ពី ៥០,០០០ ដល់ ១,០០០,០០០ រៀល។
  • បើពុំរៀងចាលត្រូវពិន័យពី ១.០០០.០០០ ដល់ ២.០០០.០០០ រៀល
  • ពិន័យពី ១០.០០០ ដល់ ៣០,០០០ រៀល (មិនជូនដំណឹងពីការស្នាក់នៅរបស់ជនបរទេសក្នុងលំនៅស្ថានរបស់ខ្លួន)។
  • ករណីមិនរៀលចាលពិន័យពី ៣០,០០០ ដល់ ៦០,០០០ រៀល
  • ពិន័យពី ២០០,០០០ ដល់ ៥០០,០០០ រៀល (ទទួលជនបរទេសធ្វើការងារដោយមិនគោរពច្បាប់)។
  • មិនរៀងចាលត្រូវជាប់ពន្ធនាគារពី១ខែដល់៣ខែ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖ការគ្រប់គ្រង

ចូរពន្យល់ពីការគ្រប់គ្រងជនបរទេស។

ចម្លើយពី Morality

ការគ្រប់គ្រងជនបរទេស៖

  • ត្រូវបង្ហាញខ្លួនរយៈពេល៤៨ម៉ោងក្រោយពេលមកដល់ការិយាល័យជនបរទេសនៃនគរបាលរាជធានី ខេត្ត ដើម្បីធ្វើប័ណ្ណសុំស្នាក់នៅ។
  • ត្រូវបំពេញបែបបទក្នុងរយៈពេល៤៨ម៉ោងក្រោយផ្លាស់ទីលំនៅ
  • បង្ហាញប័ណ្ណស្នាក់នៅរបស់ខ្លួននៅពេលមានការឆែកឆេរ។
  • ការទទួលជនបរទេសឱ្យធ្វើការត្រូវអនុវត្តតាមច្បាប់
  • ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស
  • ស្នងការនគរបាលរាជធានីខេត្ត ត្រូវទទួលខុសត្រូវត្រួតពិនិត្យជនបរទេសទាំងអស់។
user icon
Morality
នៅ 2018/05/22
សួរអំពី៖អន្តោប្រទេសន៍

ចូរប្រៀបធៀបបរទេសមិនមែនជាអន្តោប្រទេសន៍ និងជាអន្តោប្រវេសន៍។

ចម្លើយពី Morality

ជនបរទេសមិនមែនជាអន្តោប្រវេសន៍

ភា្នក់ងារដែលបំរើការក្នុងស្ថានទូត ស្ថានកុងស៊ុល។ អ្នកជំនាញការអន្តរជាតិនិងជនផ្សេងៗទៀតដែលចូលមកកម្ពុជាតាមរយៈការស្នើរសុំឬតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដោយរាប់ទាំងគ្រួសារនិងបុគ្គលិក។ ទាហ៊ាន មន្ត្រី អ្នករដ្ឋការ និយោជិត និងភ្នាក់ងារបរទេសនិស្សិតព្រមទាំងគ្រួសារដែលមានច្បាប់អនុញ្ញាត។ អ្នកធ្វើដំណើរឆ្លងកាត់ជាអ្នករងចាំមធ្យោបាយធ្វើដំណើរមុនពេលចេញដំណើរឆ្ពោះទៅកាន់ទីដៅចុងក្រោយ (មិនលើសពីមួយសប្តាហ៍)។

ជនបរទេសជាអន្តោប្រវេសន៍

ជនបរទេសដែលមកដល់កម្ពុជាដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហ៍កម្ម ពាណិជ្ជកម្ម សេវាកម្ម និងកសិកម្ម។ មានការទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

×

×

One more step

Please login to share your idea

Register Login