Ask
Websites Login
user icon
Morality
នៅ 2018/05/22
សួរអំពី៖អន្តោប្រវេសន៍

ច្បាប់អន្តោប្រវេសន៍ជាអ្វី?

ចម្លើយពី Morality

ច្បាប់អន្តោប្រវេសន៍ គឺជាច្បាប់មួយប្រភេទដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

user icon
Morality
នៅ 2018/05/22
សួរអំពី៖នគរបាល

ចូរនិយាយពីនគរបាល និងកងកម្លាំងប្រដាប់អាវុធ។

ចម្លើយពី Morality

នគរបាលនិងកងកម្លាំងប្រដាប់អាវុធខុសទទួលខុសត្រូវចំពោះសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ ហើយក៏ជាកម្លាំងស្នូលរបស់ប្រទេសជាតិ និងជាអង្គភាពរក្សានូវបូរណភាពទឹកដី សន្តិសុខ និងរក្សា នូវសណ្តាប់ធ្នាប់សាធារណៈ។ កម្លាំងនេះជាកម្លាំងដែលមានអព្យាក្រឹត្យ មិនមែនជារបស់បុគ្គលឬក្រុមណាមួយឡើយ ពោលគឺកម្លាំងនេះការពារផលប្រយោជន៍រួមរបស់សង្គមហើយគ្មានបុគ្គលណាមកមានឥទ្ធិពលលើកម្លាំងនេះ ដើម្បីយកទៅគំរាមកំហែងឬគាបសង្កត់លើផ្នែកអ្វីៗក្នុងគោលបំណងទាញយកលាភសក្តារៈសម្រាប់ខ្លួនបានឡើយ។ ម៉្យាងទៀតអង្គភាពនេះត្រូវធ្វើការពេញម៉ោង។

user icon
Morality
នៅ 2018/05/22
សួរអំពី៖នយោបាយ

ចូររៀបរាប់ពីប្រព័ន្ធគណបក្សនយោបាយ។

ចម្លើយពី Morality

ប្រព័ន្ធគណបក្សនយោបាយចែកជា៣គឺ៖

  • ប្រព័ន្ធពហុបក្សៈ ជាប្រព័ន្ធដែលមានគណបក្សច្រើនចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាល
  • ប្រព័ន្ធទ្វេបក្សៈ ជាប្រព័ន្ធដែលមានគណបក្សតែពីរប៉ុណ្ណោះដែលចូលរួមធ្វើការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាល
  • ប្រព័ន្ធឯកបក្សៈ ជាប្រព័ន្ធកុម្មុយនីស្តដែលគណបក្ស និងរដ្ឋាភិបាលស្ទើរតែជាអង្គការតែមួយ។

ចូរនិយាយពីគណបក្សនយោបាយ សិទ្ធិ និងសេរីភាព និងការបោះឆ្នោត?

ចម្លើយពី Morality

ក.គណបក្សនយោបាយៈ គឺជាយន្តការចាត់តាំងមួយដែលរួមប្រមូលផ្តុំបុគ្គលទាំងឡាយឱ្យស្ថិតនៅក្នុងសកម្មភាពរួមមួយ ដើម្បីដឹកនាំឆ្ពោះទៅរកការប្រកួតប្រជែងជាមួយក្រុមដទៃទៀត ដើម្បីដណ្តើមយកដោយយុត្តិធម៌ក្នុងការគ្រប់គ្រងសាធារណៈសម្រាប់ប្រយោជន៍ដោយឡែកនិងឈានទៅរកផលប្រយោជន៍រួមមួយ។

ខ.សិទ្ធិៈ ជាអ្វីៗដែលមនុស្សទូទៅត្រូវមានជាចាំបាច់ដើម្បីរស់នៅបានសមរម្យ និងរស់នៅដោយសេចក្តីថ្លៃថ្នូវក្នុងសង្គម។

គ.សេរីភាពៈ ជាការធ្វើអំពើទាំងឡាយដោយសេរីប៉ុន្តែ ស្ថិតក្រោមឥទ្ធិពលរបស់ច្បាប់សង្គម។

ឃ.ការបោះឆ្នោតៈ ជាឱកាសនៃការសំដែងឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ។

ដូចម្តេចហៅថា ប្រព័ន្ធនយោបាយ? រដ្ឋសភា? រដ្ឋាភិបាល? តុលាការ?

ចម្លើយពី Morality

ក.ប្រព័ន្ធនយោបាយ គឺជាប្រព័ន្ធអង្គការចាត់តាំងនៃអំណាចរបស់រដ្ឋមួយដោយមានការតែងតាំងអ្នកដឹកនាំ ដើម្បីទាក់ទងគ្នារវាងអំណាចនីតិបញ្ញត្តិ  ប្រតិបត្តិ និងតុលាការ។

ខ.រដ្ឋសភា គឺជាអង្គការដែលមានអំណាចនីតិបញ្ញត្តិហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់។

គ.រដ្ឋាភិបាល គឺជាស្ថាប័នដែលមានតួនាទីជម្រះក្តី ផ្តល់យុត្តិធម៌ជួនប្រជារាស្ត្រ និងអនុវត្តច្បាប់ដែលអំណាចនីតិបញ្ញតិ្តអនុម័តឱ្យប្រើប្រាស់។

តើការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមានទម្រង់ដូចម្តេច?

ចម្លើយពី Morality

ការគ្រប់គ្រងបែបប្រជាធិបតេយ្យមានទម្រង់មួយចំនួនដូចជា

  • របបប្រជាធិបតេយ្យតាមបែបសហរដ្ឋអាមេរិចៈ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកគឺ លើកទីមួយ បោះឆ្នោតជ្រើសរើសសមាជិកសភាព ដើម្បីបង្កើនស្ថាប័ននីតិប្បញ្ញត្តិសម្រាប់តាក់តែងច្បាប់ និងទីពីរបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីបង្កើតរដ្ឋាភិបាលធ្វើជាប្រមុខរដ្ឋ សម្រាប់ប្រតិបត្តិច្បាប់។
  • របបសភានិយមៈ (ដូចជានៅអង់គ្លេស ឬអូស្រ្តាលី) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា ហើយបក្សឈ្នះឆ្នោតបង្កើតរដ្ឋាភិបាល
  • របបពាក់កណ្តាលសភានិយម និងប្រធានាធិបតី ឬប្រជាធិបតេយ្យបែបចំរុះ (ដូចជាប្រទេសបារាំង) ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក លើកទីមួយបោះឆ្នោតជ្រើសរើសសមាជិកសភាពដើម្បីបង្កើតរដ្ឋាភិបាល។ លើកទីពីរ បោះឆ្នោតជ្រើសរើសប្រធានាធិបតីជាតំណាងប្រទេសជាតិទាំងមូល។
  • របបជានិយមអាស្រ័យធម្មនុញ្ញៈ ព្រះមហារក្សត្រជាមុខរដ្ឋតែគ្មានអំណាចគ្រប់គ្រងប្រទេសទេ។ នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំកិច្ចការរដ្ឋ។

ដូចម្តេចដែលហៅថា រាជាធិបតេយ្យ? អភិជនាធិបតេយ្យ? របបផ្តាច់ការ? របបប្រជាធិបតេយ្យ?

ចម្លើយពី Morality

ក.រាជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចសម្រេចខ្ពស់បំផុត និងអំណាចសម្រេចចុងក្រោយនៅក្នុងដៃព្រះរាជាតែមួយអង្គឯងគត់។ អ្នកគ្រប់គ្រងប្រើអំណាចផ្តាច់ការ ហើយអំណាចនេះគ្មានព្រំដែនទេ។

ខ.អភិជនាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចនយោបាយស្ថិតនៅក្នុងដៃមនុស្សមួយចំនួនតូចដែលគេហៅជាពួកអភិជន។

គ.របបផ្តាច់ការ គឺជាប្រព័ន្ធគ្រប់គ្រងដែលមានបក្សតែមួយដែលក្បាលម៉ាស៊ីដឹកនាំរឹងមាំមានលក្ខណៈជាអង្គការចាត់តាំងនយោបាយមួយៗ របបនេះគ្មានការបោះឆ្នោតជ្រើសរើសអ្នកដឹងនាំស្ថាប័នទេ។

ឃ.របបប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាចត្រូវផ្តល់ឱ្យប្រជារាស្ត្រយ៉ាងទូលំទូលាយ។

user icon
Morality
នៅ 2018/05/22
សួរអំពី៖ជំរឿន

តើជំរឿនមានសារៈសំខាន់ដូចម្តេចខ្លះ?

ចម្លើយពី Morality

ការធ្វើជំរឿនមានសារៈសំខាន់ដូចជា

  • ប្រមូលទិន្នន័យ ព័ត៌មាន ដើម្បីស្វែងយល់ពីទិដ្ឋភាពប្រជាសាស្ត្រ បញ្ហា សេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន និងបណ្តាមូលហេតុផ្សេងៗដែលពាក់ព័ន្ធ។
  • ចង្អុលបង្ហាញជាមូលដ្ឋាន វិភាគពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ហើយអាចព្យាករណ៍ទំហំនៃតម្រូវការរបស់ប្រជាពលរដ្ឋ។
  • កសាងផែនការអភិវឌ្ឃន៍លើគ្រប់វិស័យ និងរៀបចំទិសដៅស្របតាមតម្រូវការចាំបាច់ក្នុងសង្គមជាតិទាំងមូល។
  • ផ្តល់លទ្ធភាពដល់សហគមន៍អន្តរជាតិទីភ្នាក់ងារ សហប្រជាជាតិ អាចដាក់គោលដៅការងាររបស់ខ្លួនបានល្អប្រសើរ និងចំទិសដៅ។
  • បង្កលក្ខណៈងាយស្រួលដល់វិនិយោគទន់ក្នុងស្រុក និងបរទេសបណ្តាក់ទុនរកស៊ី និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុងចូលរួមការងារអភិវឌ្ឃជាតិ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖ឧបត្តម្ភ អង្គការ

តើជំរឿនឆ្នាំ១៩៩៨ មានអង្គការណាខ្លះជួយឧបត្តម្ភកម្ពុជា?

ចម្លើយពី Morality

ជំរឿនឆ្នាំ១៩៩៨ មានអង្គការមួយចំនួនបានឧបត្តម្ភដល់កម្ពុជាមាន៖

  • អង្គការ UNDP កម្មវិធីអភិវឌ្ឃរបស់អង្គការសហប្រជាជាតិ
  • អង្គការ UNFPA មូលនិធីសហប្រជាជាតិសម្រាប់ប្រជាជន
  • អង្គការ UNESCO អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖ជោគជ័យ ប្រជាជន

តើប្រជាជនត្រូវធ្វើអ្វីខ្លះដើម្បីជួយការធ្វើជំរឿនឱ្យបានជោគជ័យ?

ចម្លើយពី Morality

ប្រជាជនត្រូវចូលរួមជួយក្នុងការធ្វើជំរឿនដូចជា៖

  • ត្រៀមខ្លួននៅផ្ទះចាំជួបមន្ត្រីជំរឿន ដើម្បីផ្តល់ព័ត៌មាន
  • ទទួលរាក់ទាក់មន្ត្រីជំរឿនដោយភាពកក់ក្តៅ ដើម្បីជួយផ្តល់កម្លាំងចិត្តដល់មន្ត្រីឱ្យពួកគេមានកម្លាំងចិត្តធ្វើការងារបានល្អ។
  • ត្រូវផ្តល់ចម្លើយឱ្យបានពេលលេញ និងត្រឹមត្រូវបំផុត។
×

×

One more step

Please login to share your idea

Register Login