Ask
Websites Login

ហេតុអ្វីបានជាជញ្ញីងពាណិជ្ជកម្មឥណ្ឌូនេស៊ីបច្ចុប្បន្នបាត់តុល្យភាព?

ចម្លើយពី Geo

ជញ្ជីងពាណិជ្ជកម្មឥណ្ឌូនេស៊ីបាត់តុល្យភាពយ៉ាងខ្លាំងដោយសារមានវិបត្តិហិរញ្ញវត្ថុចាប់ពីឆ្នាំ ១៩៩៧ មក។

ក្នុងវិស័យទេសចរណ៍ឥណ្ឌូនេស៊ីមានសក្តានុពលកំរិតណា?

ចម្លើយពី Geo

ប្រទេសឥណ្ឌូនេស៊ីមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍។ រដ្ឋាភិបាលខឹតខំធ្វើសហប្រតិបត្តិការជាមួយអន្តរជាតិក្នុងការពង្រីករមណីដ្ឋាននានាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ក្នុងឆ្នាំ ១៩៩៣ មានទេសចរណ៍ចំនួន ៣ ០៦៤ ១៣៨នាក់ និងទទួលបានប្រាក់ចំនូលចំនួន ៣៩៥៩.៥លានដូល្លា។

ដំនឹកជញ្ជូនក្នុង និងក្រៅប្រទេសឈានដល់កំរិតណានៅឥណ្ឌូនេស៊ី?

ចម្លើយពី Geo

នៅប្រទេសឥណ្ឌូនេស៊ី ផ្នែកដឹកជញ្ជួនទាំងក្នុង និងក្រៅប្រទេសមានសកម្មភាពខ្លាំងក្លា ដោយប្រព្រឹត្តទៅតាមនាវាសមុទ្រ ក្រុមហ៊ុនអាកាសចរណ៍ពីរសំរាប់ហោះហើរក្នុងនិងក្រៅប្រទេស។ ចំពោះផ្លូវគោកប្រទេសនេះមានផ្លូវថ្នល់ប្រវែង ២៥០ ៣១៤ គីឡូម៉ែត និងផ្លូវដែក ៦៥៨គីឡូម៉ែត។

ក្រោយឯករាជ្យ តើឧស្សាហកម្មឥណ្ឌូនេស៊ីមានស្ថានភាពដូចម្តេច?

ចម្លើយពី Geo

ក្រោយឯករាជ្យឧស្សាហកម្មឥណ្ឌូនេស៊ីមានការលូតលាស់។

នៅឥណ្ឌូនេស៊ីសាសនាអ្វីធំជាងគេ ហើយភាសាផ្លូរការឈ្មោះអ្វី?

ចម្លើយពី Geo

នៅឥណ្ឌូនេស៊ីសាសនាអ៊ីស្លាមច្រើនជាងគេ ហើយភាសាផ្លូវការគឺ ភាសាបាហាសាឥណ្ឌូនេស៊ី ឯភាសាអង់គ្លេសជាភាសាយាន។

តើជនជាតិណាមានចំនួនច្រើនជាងគេនៅឥណ្ឌូនេស៊ី? ប្រកបរបរអ្វី?

ចម្លើយពី Geo

ជនជាតិឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេគឺ ៩៨.១១% ប្រកបរបរកសិកម្ម ពាណិជ្ជកម្ម នេសាទ និងជាអ្នករដ្ឋការ។

សព្វថ្ងៃប្រជាជនឥណ្ឌូនេស៊ីមានប៉ុន្មាននាក់? ដង់ស៊ីតេមធ្យមមានប៉ុន្មាននាក់ក្នុងមួយគីឡូម៉ែតការ៉េ? កោះណាខ្លះដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ?

ចម្លើយពី Geo

ប្រជាជនឥណ្ឌូនេស៊ីសព្វថ្ងៃមាន ២០៦.៥០លាន់នាក់(១៩៩៨) ដង់ស៊ីតេមធ្យមមាន ១០៨នាក់ក្នុង១គីឡូម៉ែតការ៉េ។ កោះជ្វា កោះម៉ារ៉ា និងកោះបាលី មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេគឺពី ៥០០ ដល់ ២០០០នាក់ ក្នុង១គីឡូម៉ែតការ៉េ។

ជនជាតិឥណ្ឌូនេស៊ីភាគច្រើនមានប្រភពកំនើតជាជនជាតិអ្វី?

ចម្លើយពី Geo

ជនជាតិឥណ្ឌូនេស៊ីភាគច្រើន មានប្រភពកំនើតជាជនជាតិអាស៊ីដីគោក។

របបនយោបាយឥណ្ឌូនេស៊ី និងកម្ពុជាខុសប្លែកគ្នា ដូចម្តេចខ្លះ

ចម្លើយពី Geo

ប្រទេសឥណ្ឌូនេស៊ីប្រកាន់របបសាធារណរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានប្រធានាធិបតេយ្យជាប្រមុខរដ្ឋ។ ឯប្រទេសកម្ពុជាវិញប្រកាន់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រជាប្រមុខរដ្ឋគ្មានកាន់អំនាច។

រ៉ែសំខាន់ៗឥណ្ឌូនេស៊ីមានអ្វីខ្លះ?

ចម្លើយពី Geo

រ៉ែសំខាន់ៗឥណ្ឌូនេស៊ីមានរ៉ែមាស ប្រេងកាត ឧស្ម័នធម្មជាតិ ធ្យូងថ្ម សំនប៉ាហាំង នីកែល ទង់ដែង បុកស៊ីត ស្ពាន់ធ័រ ម៉ង់កាណែស។

×

×

One more step

Please login to share your idea

Register Login