Ask
Websites Login
user icon
Morality
នៅ 2018/05/22
សួរអំពី៖ជំរឿន

តើជំរឿនជាអ្វី? កម្ពុជាធ្លាប់ធ្វើជំរឿនប៉ុន្មានលើកមកហើយ? ឆ្នាំណាខ្លះ?

ចម្លើយពី Morality

ក.ជំរឿនគឺជាការរាប់ចំនួនមនុស្ស ប្រុសស្រី ចាស់ ក្មេង ដើម្បីប្រមូលរាល់ទិន្នន័យសម្រាប់អភិវឌ្ឃប្រទេសជាតិ។

ខ.កម្ពុជាឆ្លងកាត់ជំរឿនចំនួន៤លើកមកហើយគឹ៖

  • ជំរឿនឆ្នាំ ១៩២១ គេធ្វើជំរឿនលើបុរសអាយុពី ២០ឆ្នាំដល់៦០ឆ្នាំ គោលបំណងដើម្បីប្រមូលពន្ធដារ។
  • ជំរឿនឆ្នាំ ១៩៦២ សម័យសង្គមរាស្ត្រនិយម គេធ្វើលើមនុស្សគ្រប់រូបដើម្បីស្រង់ព័ត៌មានចង់ដឹងពីស្ថិតិប្រជាជនផង និងប្រមូលទិន្នន័យផង។
  • ជំរឿនឆ្នាំ ១៩៩៨ ធ្វើដើម្បីប្រមូលទិន្នន័យអភិវឌ្ឃប្រទេស។
  • ជំរឿនឆ្នាំ ២០០៨។
user icon
Morality
នៅ 2018/05/22
សួរអំពី៖ធនធានធម្មជាតិ សហគមន៍

តើអ្នកមានវិធានការដូចម្តេចខ្លះដើម្បីថែរក្សាការពារធនធានធម្មជាតិនៅក្នុងសហគមន៍របស់អ្នកឱ្យបានគង់វង្ស?

ចម្លើយពី Morality

យើងទាំងអស់គ្នាត្រូវ

  • ទប់ស្កាត់រាល់សកម្មភាពផ្សេងៗដែលនាំទៅដល់ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិក្នុងសហគមន៍។
  • ចូលរួមថែរក្សា ការពារអភិរក្សធនធានធម្មជាតិ និងជីវៈចំរុះឱ្យមានចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ី។
  • ចូលរួមដាំដើមឈើបន្ថែម។
  • អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីតម្លៃបរិស្ថាន។
user icon
Morality
នៅ 2018/05/22
សួរអំពី៖បញ្ហាបរិស្ថាន

អ្វីខ្លះដែលជាបញ្ហាចោទឡើងចំពោះបញ្ហាបរិស្ថាន?

ចម្លើយពី Morality

បញ្ហាចោទឡើងចំពោះបរិស្ថានរួមមាន៖

  • ការបំផ្លាញធនធានធម្មជាតិ
  • ការបំពុលទឹក
  • ការបំពលខ្យល់អាកាស
  • បញ្ហាសំរាម និងការគ្រប់គ្រងសំរាម
  • បញ្ហាការប្រើប្រាស់ដីធ្លី។
user icon
Morality
នៅ 2018/05/22
សួរអំពី៖បញ្ហាសង្គម

តើបញ្ហាសង្គមមានអ្វីខ្លះ? ចូរបកស្រាយ។

ចម្លើយពី Morality

បញ្ហាសង្គមរួមមាន៖

  • ការអប់រំៈ លើកស្ទួយនិងបណ្តុះបណ្តាលធនធាតមនុស្សដោយមិនប្រកាន់វណ្ណៈ ឬឋានៈនៅក្នុងសង្គម។
  • លំនៅឋានៈ បញ្ហាកំនើនប្រជាជននាំឱ្យមានបញ្ហាវិវាទដីធ្លីដែលអាចនាំទៅដល់បញ្ហាបាតុភាពដណ្តើមដីធ្លីដែលអាចនាំទៅដល់បញ្ហាបាតុភាពដណ្តើមដីធ្លី និងលំនៅដ្ឋានគ្នា។
  • សន្តិសុខសង្គមៈ រដ្ឋាភិបាលខិតខំពង្រឹងការពារសន្តិសុខជាតិឱ្យមានការរឹងមាំជាលំដាប់។
user icon
Morality
នៅ 2018/05/22
សួរអំពី៖នយោបាយ រដ្ឋាភិបាល

ការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលមានន័យដូចម្តេច?

ចម្លើយពី Morality

ការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលមានន័យថា៖

ការខិតខំប្រឹងប្រែងឯកភាពជាតិ រួមកម្លាំងគ្នាប្តូរផ្តាច់ក្នុងការកសាង និងការពារប្រទេសឱ្យបានស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឃនភាព និង ខិតខំពង្រឹងផ្នែកសន្តិភាព ស្ថេរភាព នយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែរឹងមាំហើយជំរុំការអភិវឌ្ឃសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាលំដាប់។

user icon
Morality
នៅ 2018/05/22
សួរអំពី៖ព្រហ្មទណ្ឌ

ហេតុអ្វីបានជាបណ្តឹងព្រហ្មទណ្ឌមិនមានដំណាក់ផ្សះផ្សា?

ចម្លើយពី Morality

បានជាបណ្តឹងព្រហ្មទណ្ធមិនមានដំណាក់កាលផ្សះផ្សាពីព្រោះថា

  • បណ្តឹងនេះមានលក្ខណៈធ្ងន់ធ្ងរ
  • ជាបណ្តឹងដែលទាក់ទងដល់ខូចខាត ការបំផ្លាញដល់សណ្តាប់សាធារណៈ
  • ជាបណ្តឹងដល់បញ្ហាដែលបង្កចលាចលដល់សង្គមជាតិ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖រដ្ឋប្បវេណី

ហេតុអ្វីបានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សា?

ចម្លើយពី Morality

បានជាបណ្តឹងរដ្ឋប្បវេណីមានដំណាក់ផ្សះផ្សាពីព្រោះថា

  • ការផ្សះផ្សាអាចឱ្យភាគីទាំងពីរបានត្រូវរូវគ្នាឡើងវិញ
  • ការផ្សះផ្សាអាចរួមគ្នា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យប្រសើរឡើងថែមទៀត
  • ការផ្សះផ្សានឹងជំរុញការបង្កបង្កើនផលបានប្រសើរឡើងវិញ
  • ការផ្សះផ្សាអាចថែរក្សាស្ថេរភាពនៃជីវភាពរបស់គ្រួសារខ្លួន
  • ការផ្សះផ្សាអាចធ្វើឱ្យអនាគតរបស់កូនចៅជំនាន់ក្រោយបានល្អ
  • ដំណាក់កាលផ្សះផ្សាច្រើនធ្វើឡើងក្នុងរឿងអាពាហ៍ពិពាហ៍ និងគ្រួសារ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖បណ្តឹងរដ្ឋប្បវេណី

ចូរបង្ហាញពីដំណើរការដំបូងនៃបណ្តឹងរដ្ឋប្បវេណី។

ចម្លើយពី Morality

ដំណើរការដំបូងនៃបណ្តឹងរដ្ឋប្បវេណី

  • ដំណាក់កាលទី១ ៖ ការដាក់ពាក្យបណ្តឹងត្រូវធ្វើឡើងនៅការិយាល័យទទួលពាក្យបណ្តឹងនៃតុលាការរាជធានី ខេត្ត
  • ដំណាក់កាលទី២៖ ដំណាក់កាលផ្សះផ្សា
  • ដំណាក់កាលទី៣៖ ការចុះបញ្ជីបណ្តឹងនឹងប្រាក់ប្រដាប់ក្តី
  • ដំណាក់កាលទី៤៖ ដំណាក់កាលអង្គេតស៊ើបសួរ
  • ដំណាក់កាលទី៥៖ ការប្តឹងដិតចិត្តជាការប្តឹងជំទាស់ទៅនឹង សមាភាពចៅក្រមក្នុងពេលជំនុំជម្រះ។
user icon
Morality
នៅ 2018/05/22
សួរអំពី៖មន្ត្រីតុលាការ ស្ថាប័ន

តើមន្ត្រីតុលាការតែងតាំងដោយស្ថាប័នណា?

ចម្លើយពី Morality

មន្ត្រីតុលាការតែងតាំងដោយ ឧត្តមក្រុមប្រឹក្សានាអង្គចៅក្រម។ ឧត្តមប្រឹក្សានៃអង្គចៅក្រមមានករណីកិច្ចសម្រេច និងស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការដកហូតមុខងារ ការតម្លើងឋានន្តរសក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់។

ចូរពន្យល់ពីភាពខុសគ្នានៃវិសាលភាពនិងសមត្ថកិច្ចរបស់សាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជានីមួយៗ។

ចម្លើយពី Morality

សាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

  • សាលាជម្រះក្តីថ្នាក់ទាបៈ តុលាការរាជធានី ខេត្ត ឬសាលាដំបូង និងតុលាការយោធា
  • សាលាជម្រះក្តីថ្នាក់ខ្ពស់ៈ សាលាឧទ្ធរណ៍ និងតុលាការកំពូល។

ក.តុលាការរាជធានី ខេត្ត

  • វិសាលភាពៈ គ្រប់ដណ្តប់លើផែនដីរាជធានី ខេត្តសាមីទាំងមូល
  • សមត្ថកិច្ចៈ

     ១.ជំនុំជម្រះគ្រប់រឿងក្តីដែលកើតឡើងក្នុងភូមិសាស្ត្ររាជាធានី ខេត្ត។
     ២.ជំនុំជម្រះរឿងក្តីដែលគ្មានលក្ខណៈយោធាទោះបង្កដោយយោធិនក៏ដោយ។
     ៣.ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍។

ខ.តុលាការយោធា

  • វិសាលភាពៈ គ្រប់ដណ្តប់លើផ្ទៃប្រទេសទាំងមូល
  • សមត្តកិច្ចៈ

     ១.ជំនុំជម្រះតែរឿងក្តីមានលក្ខណៈយោធា បង្កដោយយោធិន
     ២.ជំនុំជម្រះរឿងក្តីឡើងវិញតែមិនបន្ថែមទម្ងន់ទោសទៅលើជនជាប់ចោទឡើយ។
     ៣.ចេញសាលក្រមបើផ្លូវឧទ្ធរណ៍។

គ.តុលាការឧទ្ធរណ៍

  • វិសាលភាពៈ លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
  • សមត្តកិច្ចៈ

     ១.ជំនុំជម្រះក្តីឡើងវិញ មិនបន្ថែមទម្ងន់ទោសទោលើជនជាប់ចោទឡើយ។
     ២.ជំនុំជម្រះតែក្នុងករណីមានបណ្តឹងឧទ្ធរណ៍មិនសុខចិត្ត និងសាលក្រមជំនុំជម្រះក្តីជាប់ទាប។
     ៣.ចេញសាលដីកា

ឃ.តុលាការកំពូល

  • វិសាលភាពៈ លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល
  • សមត្តកិច្ចៈ

     ១.ជំនុំជម្រះតែក្នុងករណីមានបណ្តឹងសារទុក្ខមិនសុខចិត្ត និងសាលដីការសាលាឧទ្ធរណ៍។
     ២.ជំនុំជម្រះតែអង្គច្បាប់ មិនជំនុំជម្រះលើអង្គហេតុទេ លើកលែងតែក្នុងករណីមានបណ្តឹងសារទុក្ខលើកទី២ និងករណីមួយចំនួនដែលកំណត់ក្នុងច្បាប់។
     ៣.មានពីរផ្នែកគឺៈ

     - ផ្នែករដ្ឋប្បវេណី និងសង្គមកិច្ចៈ ដោះស្រាយទំនាស់រដ្ឋប្បវេណី បញ្ហាអាពាហ៍ពិពាហ៍ និងគ្រួសារ និងទំនាស់ការងារពាណិជ្ជកម្ម

     - ផ្នែកព្រហ្មទណ្ឌៈ ដោះស្រាយតែបញ្ហាព្រហ្មទណ្ឌប៉ុណ្ណោះ។

Previous First ... 1 2 3 4 5 6 7 ... Next Last
×

×

One more step

Please login to share your idea

Register Login