Ask
Websites Login

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងក្រោម?

ប្រធានបទៈយុទ្ធសាស្ត្រ ក្រសួងការងារ ទីផ្សារការងារ ការផ្សព្វផ្សាយ

កម្មវិធីយុទ្ធសាស្ត្រនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៍មានទីផ្សារការងារ សំដៅធ្វើឱ្យព័ត៍មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គង់ការងារ ដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្ត្រ។ ប្រព័ន្ធព័ត៍មានទីផ្សារការងារដែលដំណើរការល្អទាមទារឱ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឱ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ។
ដោយ: SpecialExams នៅ 2018/02/20

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអភិវឌ្ឃន៍ ហើយយើងតែងតែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាញឹកញាប់។

ប្រធានបទៈបច្ចុប្បន្ន ប្រទេសកម្ពុជា ការអភិវឌ្ឃ គ្រោះថ្នាក់ចរាចរណ៍

ក.តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៊ ខ.ក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នោះ តើគ្រោះថ្នាក់បណ្តាលមកពីកត្តាណាមួយដែលច្រើនកើតមានញឹកញាប់ជាងគេបំផុត? គ.តើមានវិធានការដូចម្តេចខ្លះដើម្បីចៀសរាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?
ដោយ: Khmer Literature នៅ 2018/02/03

តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ?

ប្រធានបទៈសន្តិសុខសង្គម ក្រសួងការងារ វិបត្តិសេដ្ឋកិច្ច យុទ្ធសាស្ត្រ

សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិតនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ។ រាជរដ្ឋាភិបាលនឹងសិក្សាវាយតម្លៃឱ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ មុននឹងឈានទៅបង្កើតសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រអភិវឌ្ឃប្រព័ន្ធសន្តិសុខសង្គម។
ដោយ: SpecialExams នៅ 2018/02/20
×

×

One more step

Please login to share your idea

Register Login