Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ហេតុអ្វី​បាន​ជា​អរម៉ូនភ្ញោចតែកោសិកាគោលដៅ?​


បាន​ជាអរម៉ូនភ្ញោចតែកោសិកាគោលដៅ​ព្រោះកោសិកាគោលដៅមានធ្មួលនៅលើភ្នាសកោសិកា។ធ្មួលកោសិកាគោលដៅមានទម្រង់ត្រូវនឹងទម្រង់របស់អរម៉ូនដែលបង្កើតបានជាសារធាតុចម្រុះធ្មួលអរម៉ូន។ សារធាតុ​នេះហើយដែលធ្វើអោយកោសិកាគោលដៅឆ្លើយតបទៅនឹងអំពើរបស់អរម៉ូន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:18
3991

តើផ្អែកលើមូលហេតុអ្វីបានជាគេចែកអរម៉ូនជា២ក្រុម?​


ផ្អែក​លើធាតុបង្កនៃអរម៉ូនគេចែកអរម៉ូនជា២ក្រុម គឺ អរម៉ូនបុិបទីតកើតពីច្រវ៉ាក់អាសុីតអាមីណេដែលមិនអាចឆ្លងកាត់តាមភ្នាសកោសិកាបាន ចំណែក​អរម៉ូនស្តេរ៉ូអុីតកើតពីលីពីតដែលផលិតពីកូឡេស្តេរ៉ុល ហើយអាចឆ្លងកាត់តាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:23
2645

តើកុលសុីសុីនមានអំពើអ្វីខ្លះ ទៅលើផ្នែកលូតលាស់នៃរុក្ខជាតិ?​


កុលសុីសុីនមានអំពើ   ទៅលើផ្នែកលូតលាស់នៃរុក្ខជាតិ គឺបញ្ឈប់កំណត្រយ៉ូងអាក្រូម៉ាទិច ។​ក្រូម៉ាទីតមិនអាចផ្តាច់ចេញពីគ្នាទៅប៉ូល បន្ទាប់​មកកោសិកាមិនចែកខ្លួនទេ។​ដូចនេះចំនួនក្រម៉ូសូមកើនឡើងទ្វេដង។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:37
1756

តើអង់សុីមមានអំពើដូចម្តេចក្នុការរំលាយអាហារ?​

ប្រធានបទៈជីវៈវិទ្យា​

នៅក្នុង​ការរំលាយអាហារ   អង់ស៊ីម​បានបំបែកម៉ូលេគុលធំៗរបស់អាហារដែលមិនអាចចូលទៅក្នុងកោសិកាបាន   អោយទៅជាសារធាតុងាយតូចៗ   ដែលអាចរលាយក្នុងទឹក  ហើយអាចជ្រាបចូលទៅក្នុងកោសិកាតាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:08
800

ហេតុអ្វី​បានជា​កោសិកាបន្តពូជមានបរិមាណ​ADN តែពាក់កណ្តាលបរិមាណADNរបស់កោសិកាលូតលាស់?​

ប្រធានបទៈជីវៈវិទ្យា​

បានជា​កោសិកាបន្តពូជមានបរិមាណ​ADN តែពាក់កណ្តាលបរិមាណADNរបស់កោសិកាលូតលាស់ ពីព្រោះ  កោសិកា​បន្តពូជក្រូម៉ូសូមត្រូបានបន្ថយពាក់កណ្តាល (2n ទៅ n ) ដោយ​មេយ៉ូស ហើយ ADN  ជាធាតុបង្ករបស់ក្រូម៉ូសូម មានសមាមាត្រនឹងចំនួនក្រូម៉ូសូមគឺបន្ថយពាក់កណ្តាលដែរ។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:24
1892
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login