Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

និយាយពីកំណគ្រាប់លំអង


ក្នុងថង់លំអង នៃផ្លោក លំអង មានកោសិកាមេ (មីក្រូស្ប៉រ៉ូស៊ីត) ជាច្រើន។ កោសិកាមេ នីមួយៗ ធ្វើមេយ៉ូល១ដង បង្កើតបានមីក្រូស្ប៉ ចំនួន៤ ។ មីក្រូស្ប៉នីមួយៗ ធ្វើមីតូស ១ ដង រួច លូតលាស់ក្លាយជា គ្រាប់លំអង ដែលមាន ណ្វៃយ៉ូ អាប្លូអ៊ីត ២ គឺ ណ្វៃយ៉ូ បន្តពូជមួយ និង ណ្វៃយ៉ូលូតលាស់មូយ។
ដោយ: សូនីកា នៅ 2021-07-08 23:24
832

កំណថង់អំប្រ៊ីយុងប្រព្រឹត្តទៅ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅក្នុងអូវែ មានអូវុល ដែលផ្ទុកកោសិកាមេ (មេហ្កាស្ប៉រ៉ូស៊ីត) ១ កោសិកា មេនេះធ្វើមេយ៉ូស ១ដង បង្កើតបានជាកោសិកាកូន (មេហ្កាស៉្ប) ៤ មេហ្កាស៉្ប៣ ងាប់ នៅសល់មេហ្កាស្ប៉១ ធ្វើមីតូស៣ ដងបន្តបន្ទាប់ បង្កើតបានថង់ អំប្រ៊ីយុង ដែលមានណ្វៃយ៉ូចំនួន៨ តែមានកោសិកា ៧ គឺ កោសិកាធអង់ទីប៉ូត ចំនួន៣ កោសិកាណ្វៃយ៉ូប៉ូលែ ចំនួន១ អូអូស្វ
ដោយ: សូនីកា នៅ 2021-07-14 22:55
5507

ចំពោះរុក្ខជាតិអង់ស្យួស្ពែម តើអូវុលជាកាម៉ែតញីមែនឬទេ?ចូរបញ្ជាក់អំណះអំណាងរបស់អ្នក

ប្រធានបទៈជីវវិទ្យា

ចំពោះរុក្ខជាតិអង់ស្យួស្ពែម អូវុលមិនមែនជាកាម៉ែតញីទេ។ អូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមេមួយ។ កោសិកាមេនេះ ធ្វើមេយ៉ូស និង មីតូស បង្កើតបានជា ថង់កំណ ដែលមាន កោសិកា៧ ក្នុងនោះមាន អូអូស្វ៊ែ ១ ។ អូអូស្វ៊ែ នេះទើបជា កាម៉ែតញី ។
ដោយ: សូនីកា នៅ 2021-07-15 15:36
3950

តើប្រូទីសជាអ្វី?

ប្រធានបទៈជីវវិទ្យា

ប្រូទីសជាសារពាង្គកាយឯកកោសិកា ឬ ពហុកោសិកា អឺការីយ៉ូត ។ ប្រូទីសមាន ៣ ក្រុមគឺ ប្រូទីសសត្វ ប្រូទីស រុក្ខជាតិ និង ប្រូទីសផ្សិត ។ 
ដោយ: សូនីកា នៅ 2021-07-16 14:04
19687

តើភីបប្រសាទជាអ្វី? វាបង្កឡើងពីអ្វី?

ប្រធានបទៈជីវវិទ្យា

ភីបប្រសាទជាធាតុបង្កតូចបំផុតនៃ សរសៃប្រសាទ។ ភីបប្រសាទ ជាអាក់សូន( និងជួនកាលមានដង់ឌ្រីត) នៃកោសិកាប្រសាទ។ បណ្តុំភីបប្រសាទ បង្កើតបានជាបាច់ប្រសាទ។ បណ្តុំនៃបាច់ប្រសាទ បង្កើតបានជាសរសៃ ឬផ្លូវប្រសាទ នៅក្នុងបរិមណ្ឌលប្រសាទ ឬ បំពង់ប្រសាទ នៅក្នុង មជ្ឈមណ្ឌល។
ដោយ: សូនីកា នៅ 2021-07-17 21:57
5376

ចូរនិយាយពីកំណគ្រាប់លំអង

ប្រធានបទៈ#biology #biologyanswers #student ​​​​​​​

ក្នុងថង់លំអង នៃផ្លោក លំអង មានកោសិកាមេ (មីក្រូស្ប៉រ៉ូស៊ីត) ជាច្រើន។ កោសិកាមេ នីមួយៗ ធ្វើមេយ៉ូល១ដង បង្កើតបានមីក្រូស្ប៉ ចំនួន៤ ។ មីក្រូស្ប៉នីមួយៗ ធ្វើមីតូស ១ ដង រួច លូតលាស់ក្លាយជា គ្រាប់លំអង ដែលមាន ណ្វៃយ៉ូ អាប្លូអ៊ីត ២ គឺ ណ្វៃយ៉ូ បន្តពូជមួយ និង ណ្វៃយ៉ូលូតលាស់មូយ។
ដោយ: Rosa168 នៅ 2021-07-22 09:30
7781

ចំពោះរុក្ខជាតិអង់ស្យួស្ពែម តើអូវុលជាកាម៉ែតញីមែនឬទេ?ចូរបញ្ជាក់អំណះអំណាងរបស់អ្នក​​​​​​​

ប្រធានបទៈ#biology #biologyanswers #student

ចំពោះរុក្ខជាតិអង់ស្យួស្ពែម អូវុលមិនមែនជាកាម៉ែតញីទេ។ អូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមេមួយ។ កោសិកាមេនេះ ធ្វើមេយ៉ូស និង មីតូស បង្កើតបានជា ថង់កំណ ដែលមាន កោសិកា៧ ក្នុងនោះមាន អូអូស្វ៊ែ ១ ។ អូអូស្វ៊ែ នេះទើបជា កាម៉ែតញី ។​​​​​​
ដោយ: Rosa168 នៅ 2021-07-22 09:32
886

ចរិតលក្ខណៈមនុស្ស


មនុស្សជាកោសិកានៃសង្គម ហើយមនុស្សក៏ជាផ្នែកមួយនៃសង្គមដែរ ប៉ុន្តែមិនមែនមានន័យថាមនុស្សក្នុងសង្គមសុទ្ធតែមានចរិតលក្ខណៈដូចៗគ្នានោះឡើយ។ មនុស្សខ្លះមានចរិតលក្ខណៈល្អទាំងចិត្ត កាយវិការ និងការនិយាយស្តី ឯមនុស្សខ្លះទៀតមិនដូច្នេះឡើយ។ អាស្រ័យហេតុនេះហើយ ការធ្វើការសិក្សាអំពីចរិតលក្ខណៈមនុស្សនេះបានក្លាយជាប្រធានបទពេញនិយមម
ដោយ: ច័ន្ទតារាវត្តី នៅ 2021-11-11 23:25
1078

តើលំពែងស្ថិតនៅឯណា? វាផលិតអរម៉ូនប៉ុន្មានប្រភេទ?អ្វីខ្លះ? ចូរពន្យល់អំពីសកម្មភាពរបស់ពួកវា។


សកម្មភាពរបស់អរម៉ូនអាំងស៊ុយលីន: នៅពេលដែលកម្រិតគ្លុយកូសក្នុងឈាមកើនឡើងកោសិកាអុីឡូឡង់សេរ៉ង់ ប៉ែតា របស់លំពែងបញ្ចេញអរម៉ូនអាំងស៊ុយលីន ឲ្យទៅភ្ញោចកោសិកាគោលដៅដូចជា សាច់ដុំជាប់ឆ្អឹង ថ្លើមជាដើមដើម្បីឲ្យពួកវាចាប់យកលុយកូដទាំងនោះយកទៅប្រើប្រាស់សម្រាប់បំពេញសកម្មភាពផ្សេងៗ។ ចំណែកឯគ្លុយកូសដែលនៅសល់ត្រូវបំលែងជាគ្លីកូសែន
ដោយ: Raksmey នៅ 2021-12-10 20:13
2335

ចូរពណ៌នាពីការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក


ភ្នែកចាប់យកពន្លឺអាស្រ័យលើផ្នែកនៅលើស្រទាប់រេទីនដែលរួសទៅនឹងពន្លឺ គឺកោសិកាកោន និងកោសិកាដំបង។ថាមពលពន្លឺភ្ញោច កោសិកាកោនឬកោសិកាដំបង ដោយបំបែកម៉ូលេគុលរ៉ូដុបស៊ីន ទៅជាប្រូតេអ៊ីននិងជាតិស្រឡាយនៃជីវជាតិA។ ការបំបែកនេះបានបង្កើតអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល។
ដោយ: Raksmey នៅ 2021-12-10 20:18
2284

តើប្រូទីសទឹកសាបមានអ្វីខ្លះ?

ប្រធានបទៈតើប្រូទីសទឹកសាបមានអ្វីខ្លះ?

ប្រូទីសទឹកសាបមានដូចជា​ អាមីប​ ប៉ារ៉ាមេសុី អឺគ្លែន ឌីយ៉ាតូមេ សារាយឯកកោសិកា
ដោយ: Keang Ann នៅ 2023-01-04 11:34
482

ចូរពណ៌នាពីជាលិការបស់រុក្ខជាតិ។


ចំ. រុក្ខជាតិគឺជាភាវៈមានជីវិតដែលមានសារៈប្រយោជន៍ច្រើនសំរាប់ភាវៈរស់ដទៃទៀត។ រុក្ខជាតិផ្តល់អាហារដល់យើង ផ្តល់អុកសុីសែន ផ្តល់ជាជំរកនិងផ្តល់ជាឱសថផងដែរ។ ដោយសារតែរុក្ខជាតិមិនផ្លាស់ទី ហេតុនេះខ្លួនប្រាណរបស់វាចាំបាច់ត្រូវតែមាននូវលក្ខណៈដែលអនុញ្ញាតអោយវាទទួលបានអាហារនិងសារធាតុចិញ្ចឹមដែលមាននៅក្នុងមជ្ឈដ្ឋានជុំវិញវា។ តើរុក្ខជាតិមានជាលិកាដូចម្តេចខ្លះទើបវាអាចរស់បានដោយមិនចាំបាច់ផ្លាស់ទី? ស្រដៀងគ្នានឹងមនុស្សនិងភាវៈរស់ដទៃទៀតដែរ សារពាង្គកាយរបស់រុក្ខជាតិសុទ្ធតែកើតពីកោសិកាហើយនិងជាលិកា ដែលក្នុងនោះគេចែកជាលិការុក្ខជាតិ៤ប្រភេទរឺប្រព័ន្ធ ព្រោះជាលិកាទាំងនេះគឺដើរតួរដូចជាប្រព័ន្ធសរីរាង្គរបស់សត្វឆ្អឹងកងដែរ។ ជាលិកាទាំង៤ប្រភេទគឺ មេជាលិកា ជាលិកាការពារ ជាលិកានាំ និងជាលិកាគ្រឹះ។ មេជាលិកា(Meristematic tissue) គឺជាបណ្តុំនៃកោសិកាដែលអាចធ្វើចំណែក(មីតូស)បន្តបន្ទាប់ដើម្បីបង្កើតជាកោសិកាថ្មី។ វាស្ថិតនៅក្បាលរឹសនិងកំពូលដើម។​ ដូចដែលយើងឃើញនៅក្នុងឈ្មោះរបស់វា ពពួកកោសិកាទាំងនេះអោយកំណើតដល់កោសិកាដែលអាចធ្វើឯកទេសកម្មនានាដូចជានៅកំពូលដើម វាអាចបង្កើតកោសិកាថ្មីដែលវិវត្តទៅជាស្លឹក ទៅជាផ្កា​ ទៅជាមែក។
ដោយ: គារ៉ូ នៅ 2023-03-16 05:17
234
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login