Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

មង្គលទី១៣ កិរិយាសង្គ្រោះបុត្រនិងភរិយា


បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយា ។ មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន គឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១ ណែនាំកូនឱ្យធ្វើតែអំពើល្អ (ទាំងការគិត ទាំងសកម្មភាព និងពាក្យសម្ដី) ជាអំពើមានតែប្រយោជន៍ មិននាំផលក្តៅក្រហាយ១ ទំនុកបម្រុងកូនឱ្យបានរៀនសូត្រ ឱ្យមានចំណេះដឹង មានសមត្ថភាពអាចរ
ដោយ: Narith82 នៅ 2020-02-12 16:12
1181

មង្គលទី១៤ ការងារទាំងឡាយដែលមិនច្របូកច្របល់


អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ ។ នេះបានដល់ការចេះបែងចែកប្រភេទការងារឱ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់មិនទុកចោលកណ្តាលទី ។ អ្នកដែលធ្វើការមិនច្របូកច្របល់ គឺជាអ្នកដែលមានសេចក្តីព្យាយាម ម៉ឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះ ពិតជានាំមកសេចក្តីចម្រើនជាលំដាប់
ដោយ: Narith82 នៅ 2020-02-12 16:27
1194

មង្គលទី១៥ កិរិយា​បរិច្ចាគ​ទាន


ទា​នំ កិរិយា​បរិច្ចាគ​ទាន ។ ទាន គឺ​ការ​ឱ្យហើយ​គោលដៅនិង​បំណង​នៃ​ការ​ឱ្យ​នេះ គឺ​មិនមែន​ក្នុងបំណង​ដើម្បី​ទទួល​បាន​ការ​តប​ពី​គេ​មក​វិញ​ឡើយ ។ បុគ្គល​ដែល​បាន​ឱ្យ​​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា​ ហើយរំពឹង​ចង់បានការ​តបស្នង​ដោយ​ប្រការ​ណាមួយ បុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ទេ គឺជា​អ្នក​ធ្វើ​វិនិយោគ ។ ការ​ធ្
ដោយ: Narith82 នៅ 2020-02-13 07:52
783

មង្គលទី១៦ កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ


ធម្មចរិយា កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ។​ បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១ កិរិយា​មិន​លួចប្លន់​១ កិរិយា​មិន​ប្រព្រឹត្តល្មើស​ក្នុង​កាមតណ្ហា​១ កិរិយា​មិន​កុហក​ឆបោក​កេងប្រវញ្ច​១ កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុជ​អាល បំបែកបំបាក់​១ កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១ កិរិយា​មិន​ពោល​ពាក្យ​រោ
ដោយ: Narith82 នៅ 2020-02-13 07:55
1602

មង្គលទី១៧ កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ


ញាតកា​ន​ញ្ច សង្គហោ កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ ។​ ដែល​ហៅថា​ញាតិបាន​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាង គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះមកនិង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះមក (ដែល​ហៅថា ញាតិ​ប្រាំពីរសន្តាន)​ ។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាននិង​សង្គ្រោះ យឹតយោង លើកស្ទួយ ផ្ចុងផ្តើមឱ្យ​ញាតិសន្
ដោយ: Narith82 នៅ 2020-02-13 07:57
915

មង្គលទី១៨ កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស


អនវ​ជ្ជា​និ កម្មា​និ កិរិយា​ប្រកប​ការងារ​ទាំងឡាយ​ដែល​មិន​មាន​ទោស ។ ការងារ​ទាំងឡាយ​ដែលផ្ទុយ​នឹង​អំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌​ទាំងឡាយលោក​ហៅថា ការងារ​បរិសុទ្ធ ឬ​សម្មាអាជីវៈ ។ ការងារ​ដែល​មិនមាន​ទោស​ដូច​ជា ការចិញ្ចឹម​មាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នក​កម្សត់​ទុគ៌ត ការកសាង
ដោយ: Narith82 នៅ 2020-02-13 07:57
922

មង្គលទី១៩ កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប


អា​រតី វិ​រតី​បាបា កិរិយា​មិន​ត្រេកអរ​ក្នុង​បាបនិង​កិរិយា​វៀរចាក​បាប ។ ការ​មិន​ត្រេកអរ​ក្នុង​បាប បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹងឮ ឬ​ឃើញ គេ​គិត ឬ​កំពុង​ធ្វើ​អំពើ​អាក្រក់អំពើ​បាប​ទាំងឡាយ មានការប្រព្រឹត្ត​ខុស​ក្នុងកាម ការ​កុហក​កេងប្រវញ្ច ឆបោក និងធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬមាន​ការកាប់​សម្លាប់
ដោយ: Narith82 នៅ 2020-02-13 07:58
998

មង្គលទី២០ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹកស្រវឹង


មជ្ជ​បា​នា ច សញ្ញា​មោ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹកស្រវឹង ។​ នេះ​បាន​ដល់​ការ​តម​សុរា និង​មេរ័យ​គ្រប់​ប្រភេទ ព្រោះ​បាន​យល់​ច្បាស់​នូវ​ផល​អាក្រក់​នៃ​ការផឹក​ទឹកស្រវឹង​នេះដូចជា​អស់​ប្រាក់​កាស ខាត​ពេល វេលា ខូច​សុខភាព ធ្វើ​ឱ្យ​ខ្សោយ​គំនិត​ប្រាជ្ញា និង​ជួនកាល បណ្តាល​ឱ្យ​មាន​កិរិយា​ថោកទាប​និង​ឈ្លោះទ
ដោយ: Narith82 នៅ 2020-02-19 12:45
1973

មង្គលទី២១ ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ


អប្បមា​ទោ ច ធម្មេ​សុ ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ ។ នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅក្នុង​អំពើ​អកុសល​និង​អបាយមុខ​មានស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម គឺជា​មូលហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។ បុគ្គល​មិន​ប្រមា​ទរមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញា
ដោយ: Narith82 នៅ 2020-02-19 12:46
857

មង្គលទី២២ កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព


គារ​រោ ច កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ។ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយកាយ គឺ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ១។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះ គឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា
ដោយ: Narith82 នៅ 2020-02-19 12:47
798

មង្គលទី២៣ កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព


គារ​រោ ច កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ។ ការគោរព​ត្រូវ​ប្រកបដោយ​អង្គ​បី គឺ​ដោយកាយ គឺ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាពរាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ១។ ឯ​បុគ្គល​ដ៏​ជាទី​គោរព​នោះ គឺ​បាន​ដល់​បុគ្គល​ដែល​មាន​គុណធម៌​ខ្ពង់ខ្ពស់​ទាំងឡាយមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា
ដោយ: Narith82 នៅ 2020-02-25 10:28
725

មង្គលទី២៣ កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន


និ​វាតោ ច កិរិយា​ប្រព្រឹត្ត​បន្ទាបខ្លួន ។ នេះ​បាន​ដល់​ការខិតខំ​ជម្រុះ​នូវ​គំនិត​ដែល​សម្គាល់​ខ្លួនឯង ជាតិ​សាសន៍​ខ្លួន ជាតិ​ត្រកូល​ខ្លួន ពូជ​អម្បូរ​ខ្លួន​ថា​ប្រសើរ​ជាង​គេ ។ ព្រោះ​ថា​ គំនិត​នេះ នឹង​នាំឱ្យ​កើត​អស្មិមានៈ​ក្នុង​ខ្លួន ហើយ​មើលងាយ​អ្នកដទៃ ដែលជា​មូលហេតុ​ឱ្យ​មាន​ការ​ប្រជែង​វាសនានិងជា​ហេតុ​នៃ​ស
ដោយ: Narith82 នៅ 2020-02-25 10:29
1363

មង្គលទី២៤ សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន


សន្តុដ្ឋី ច សេចក្តី​សន្ដោស​ត្រេកអរ​ចំពោះ​របស់​ដែលមាន ។​ នេះ​បាន​ដល់​សភា​ពនៃ​ចិត្ត​ដែល​ត្រេកអរ ទៅតាម​មាន​តាម​បាន គឺ​ទៅ​តាម​សមត្ថភាពនិង​លទ្ធភាព​របស់​ខ្លួន​ដែលមាន ។ ព្រះពុទ្ធ​បាន​បង្រៀន​មនុស្សឱ្យ​​ចេះខិតខំ​ប្រឹង​ប្រែង​ព្យាយាម​បំពេញ​ការងារ​ឱ្យ​យ៉ាង​អស់ពី​សមត្ថភាពនិង​សក្តានុពល​របស់​ខ្លួន ប៉ុន្តែ ការ​ដែល​
ដោយ: Narith82 នៅ 2020-02-25 10:31
1037

មង្គលទី២៥ ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន


កតញ្ញូ​តា ភាព​ជា​អ្នកដឹង​ឧបការគុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន ។ បុគ្គល​បែបនេះ​ឈ្មោះថា កតញ្ញូ​បុគ្គល ។ បុគ្គល​កតញ្ញូដែល​បាន​តបស្នង​សង​ឧបការគុណ​គេ​វិញ​ឈ្មោះ​ថា កតញ្ញូ​​កត​វេ​ទី​បុគ្គល ។ ឯ​បុគ្គល​ដែលបាន​ធ្វើ​ឧបការគុណ គឺ​សេចក្តី​ល្អ​គ្រប់យ៉ាង​ដល់​អ្នកដទៃ​ឈ្មោះថា បុព្វ​ការី ។ មាតាបិតា ជា​បុព្វការី​រប
ដោយ: Narith82 នៅ 2020-02-25 10:39
936

មង្គលទី២៦ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល


កា​លេន ធម្ម​ស្សវ​នំ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ។ ធម៌ ​ជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់ ​គឺ​ផលប្រយោជន៍និងក្តី​សុខ​ក្នុង​ជីវិត ។ ប្រការ​នេះ​បាន​ដល់​ការខិតខំ​ឆ្លៀត​ពេល​ដ៏​មមាញឹកនៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌​យ៉ាងហោចណាស់​មួយអាទិត្យ​បាន​ម្តង ព្រោះថា​ធម៌​គឺជា​គុណជាតិបំភ្លឺ​បង្ហាញ​ប្រាប់​ឱ្យស្គាល់
ដោយ: Narith82 នៅ 2020-02-25 10:39
1515
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login