Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ុគេថាសម្ព័ន្ធអីុដ្រូសែនជាសម្ព័ន្ធខ្សោយ ប៉ុន្តែហេត្ុអ្វីបានជាបណ្តុះនៃច្រវ៉ាក់ទាំងពីររបស់ADN រឹងមាំ?​


ពីព្រោះ​ម៉ូលេគុលADNនីមួយៗមាននុយក្លេអូទីតច្រើន ខ្លះអាចច្រវ៉ាក់ម្ខាងៗមាននុយក្លេអូទីត២-៣ លាន។​ម៉្យាង​ទៀតនុយក្លេអូទីតនីមួយៗគឺដោយ A ភ្ជាប់ T សម្ព័ន្ធ​អុីដ្រូសែន:២(A=T) ចំណែក​C ភ្ជាប់ G សម្ព័ន្ធ​អុីដ្រូសែន:៣(C=G)​។​
ដោយ: សែ សូនីតា​ នៅ 2021-06-30 14:17
840

ហេតុអ្វី​បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច?​


បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច ព្រោះ ម៉ូលេគុល ADN ផ្ទុក​តំណលំដាប់នុយក្លេអូទីត គឺតំណលំដាប់នុយក្លេអូទីតនេះហើយជាព័ត៌មានសេនេទិចដែលជាប្លង់សម្រាប់សាងសង់របស់សារពាង្គកាយហេតុនេះទើបគេថា ADN ជាទម្រព័ត៌មាមសេនេទិច​។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:44
3798

តើអង់សុីមមានអំពើដូចម្តេចក្នុការរំលាយអាហារ?​

ប្រធានបទៈជីវៈវិទ្យា​

នៅក្នុង​ការរំលាយអាហារ   អង់ស៊ីម​បានបំបែកម៉ូលេគុលធំៗរបស់អាហារដែលមិនអាចចូលទៅក្នុងកោសិកាបាន   អោយទៅជាសារធាតុងាយតូចៗ   ដែលអាចរលាយក្នុងទឹក  ហើយអាចជ្រាបចូលទៅក្នុងកោសិកាតាមភ្នាសកោសិកាបាន។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:08
796

ហេតុអ្វី​បានជា​គេថា​ADN​ជាព័ត៌មានសេនេទិច​?​

ប្រធានបទៈជីវៈវិទ្យា​

បានជា​គេថា​ADN​ជាព័ត៌មានសេនេទិច ពីព្រោះ   ម៉ូលេគុល ​​ADN ផ្ទុក​តំណ​លំដាប់​នុយក្លអូទីត  គឺតំណលំដាប់នេះជាព័ត៌មានសេនេទិច  ដែលជាប្លង់សាងសង់លក្ខណៈ របស់សារពាង្គកាយ ។  ហេតុនេះហើយ ADN  ជារព័ត៌មាមសេនេទិច ។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:13
1251

ចូរពណ៌នាពីការបង្កើតអាំងភ្លុចប្រសាទនៅក្នុងភ្នែក


ភ្នែកចាប់យកពន្លឺអាស្រ័យលើផ្នែកនៅលើស្រទាប់រេទីនដែលរួសទៅនឹងពន្លឺ គឺកោសិកាកោន និងកោសិកាដំបង។ថាមពលពន្លឺភ្ញោច កោសិកាកោនឬកោសិកាដំបង ដោយបំបែកម៉ូលេគុលរ៉ូដុបស៊ីន ទៅជាប្រូតេអ៊ីននិងជាតិស្រឡាយនៃជីវជាតិA។ ការបំបែកនេះបានបង្កើតអាំងភ្លុចប្រសាទដែលធ្វើដំណើរចេញពីកោសិកាកោន ឬកោសិកាដំបង តាមសរសៃប្រសាទអុបទិចទៅកាន់ខួរក្បាល។
ដោយ: Raksmey នៅ 2021-12-10 20:18
2180
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login