Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

ហេតុអ្វី​បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច?​


បានជា​គេថា ADN ជាទម្រព័ត៌មាមសេនេទិច ព្រោះ ម៉ូលេគុល ADN ផ្ទុក​តំណលំដាប់នុយក្លេអូទីត គឺតំណលំដាប់នុយក្លេអូទីតនេះហើយជាព័ត៌មានសេនេទិចដែលជាប្លង់សម្រាប់សាងសង់របស់សារពាង្គកាយហេតុនេះទើបគេថា ADN ជាទម្រព័ត៌មាមសេនេទិច​។​
ដោយ: សែ សូនីតា​ នៅ 2021-07-01 23:44
3814

ហេតុអ្វី​បានជា​គេថា​ADN​ជាព័ត៌មានសេនេទិច​?​

ប្រធានបទៈជីវៈវិទ្យា​

បានជា​គេថា​ADN​ជាព័ត៌មានសេនេទិច ពីព្រោះ   ម៉ូលេគុល ​​ADN ផ្ទុក​តំណ​លំដាប់​នុយក្លអូទីត  គឺតំណលំដាប់នេះជាព័ត៌មានសេនេទិច  ដែលជាប្លង់សាងសង់លក្ខណៈ របស់សារពាង្គកាយ ។  ហេតុនេះហើយ ADN  ជារព័ត៌មាមសេនេទិច ។​
ដោយ: សែ សូនីតា​ នៅ 2021-07-07 21:13
1258

តើប្រូទីសជាអ្វី?

ប្រធានបទៈជីវវិទ្យា

ប្រូទីសជាសារពាង្គកាយឯកកោសិកា ឬ ពហុកោសិកា អឺការីយ៉ូត ។ ប្រូទីសមាន ៣ ក្រុមគឺ ប្រូទីសសត្វ ប្រូទីស រុក្ខជាតិ និង ប្រូទីសផ្សិត ។ 
ដោយ: សូនីកា នៅ 2021-07-16 14:04
19450

តើប្រព័ន្ធប្រសាទ អ៉ីត មានលក្ខណៈដូចម្ដេច?

ប្រធានបទៈជីវវិទ្យា

អ៊ីត គ្មានខួរក្បាលទេ ។ ប្រព័ន្ធប្រសាទអ៊ីតមាន លក្ខណៈជា បណ្តាញសរសៃរ ប្រសាទដែលកើតពី ណឺរ៉ូនវិញ្ញាណនាំ ភ្ជាប់គ្នាពីមួយទៅមួយ គ្រប់ដណ្តប់ពេញ សារពាង្គកាយ។ នៅពេលផ្នែកណាមួយ នៃ សារពាង្គកាយអ៊ីត ទទួលរំញោច អាំងភ្លុចប្រសាទ សាយយឺតៗ ពីកន្លែងរំញោចនោះ ទៅពាសពេញបណ្ដាញសរសៃរប្រសាទ ទាំងមូល នៃ សារពាង្គកាយ។
ដោយ: សូនីកា នៅ 2021-07-16 14:50
4280

តើសរីរាង្គអ្វីដែលសំខាន់ជាងគេ ក្នុងប្រព័ន្ធប្រសាទ? ហេតុអ្វី?

ប្រធានបទៈជីវវិទ្យា

សរីរាង្គដែលសំខាន់ជាងគេ ក្នុងប្រព័ន្ធប្រសាទ គឺ ខួរក្បាល ព្រោះ ខួរក្បាលប្រមូលផ្តុំ នូវណឺរ៉ូន រាប់ពាន់លាន ( ប្រហែល១០០ពាន់លាន) និង ជាកន្លែងទទួលពត៌មាន បកស្រាយ និង បញ្ជាទៅ ផ្នែកផ្សេងៗ នៃ សារពាង្គកាយឲ្យធ្វើចលនា។
ដោយ: សូនីកា នៅ 2021-07-20 10:53
5896

តើទំនាក់ទំនងរវាង អឌ្ឍគោលខួរ និង ចលនាសារពាង្គកាយ មានលក្ខណៈដូចម្តេច?

ប្រធានបទៈជីវវិទ្យា

ទំនាក់ទំនងរវាង អឌ្ឍគោលខួរ និង ចលនាសារពាង្គកាយ មានលក្ខណៈផ្ទុយគ្នា ។ ប្រសិនបើពត៌មានដែលចេញមកពី អឌ្ឍគោលខួរស្តាំ ត្រួតពិនិត្យចលនាសារពាង្គកាយចំហៀងខាងឆ្វេង ចំណែកអឌ្ឍគោលខួរឆ្វេង ទទួលពត៌មានដែលចេញពីសារពាង្គកាយខាងស្ដាំ។
ដោយ: សូនីកា នៅ 2021-07-21 08:41
3242

តើខួរឆ្អឹងខ្នងមានទំនាក់ទំនងដូចម្ដេចជាមួយខួរក្បាលក្នុងការបញ្ជូន ពត៌មាន?

ប្រធានបទៈខួរកញ្ចឹងក ខួរក្បាល

ពត៌មានផ្នែកវិញ្ញាណនាំ និងចលករ ឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗនៃ សារពាង្គកាយតាមរយៈខួរឆ្អឹងខ្នង។ ម្យ៉ាងទៀត សរសៃរប្រសាទវិញ្ញាណនិង ចលករទាំងអស់ ដែលស្ថិតនៅក្រោមកញ្ជឹងករ  ត្រូវតែឆ្លងកាត់ខួរឆ្អឹងខ្នង ទៅកាន់ខួរក្បាលឬ សរីរាង្គផ្សេងៗ។
ដោយ: សូនីកា នៅ 2021-07-23 21:45
871

ចូរពណ៌នាពីជាលិការបស់រុក្ខជាតិ។


ចំ. រុក្ខជាតិគឺជាភាវៈមានជីវិតដែលមានសារៈប្រយោជន៍ច្រើនសំរាប់ភាវៈរស់ដទៃទៀត។ រុក្ខជាតិផ្តល់អាហារដល់យើង ផ្តល់អុកសុីសែន ផ្តល់ជាជំរកនិងផ្តល់ជាឱសថផងដែរ។ ដោយសារតែរុក្ខជាតិមិនផ្លាស់ទី ហេតុនេះខ្លួនប្រាណរបស់វាចាំបាច់ត្រូវតែមាននូវលក្ខណៈដែលអនុញ្ញាតអោយវាទទួលបានអាហារនិងសារធាតុចិញ្ចឹមដែលមាននៅក្នុងមជ្ឈដ្ឋានជុំវិញវា។ តើរុក្ខជាតិមានជាលិកាដូចម្តេចខ្លះទើបវាអាចរស់បានដោយមិនចាំបាច់ផ្លាស់ទី? ស្រដៀងគ្នានឹងមនុស្សនិងភាវៈរស់ដទៃទៀតដែរ សារពាង្គកាយរបស់រុក្ខជាតិសុទ្ធតែកើតពីកោសិកាហើយនិងជាលិកា ដែលក្នុងនោះគេចែកជាលិការុក្ខជាតិ៤ប្រភេទរឺប្រព័ន្ធ ព្រោះជាលិកាទាំងនេះគឺដើរតួរដូចជាប្រព័ន្ធសរីរាង្គរបស់សត្វឆ្អឹងកងដែរ។ ជាលិកាទាំង៤ប្រភេទគឺ មេជាលិកា ជាលិកាការពារ ជាលិកានាំ និងជាលិកាគ្រឹះ។ មេជាលិកា(Meristematic tissue) គឺជាបណ្តុំនៃកោសិកាដែលអាចធ្វើចំណែក(មីតូស)បន្តបន្ទាប់ដើម្បីបង្កើតជាកោសិកាថ្មី។ វាស្ថិតនៅក្បាលរឹសនិងកំពូលដើម។​ ដូចដែលយើងឃើញនៅក្នុងឈ្មោះរបស់វា ពពួកកោសិកាទាំងនេះអោយកំណើតដល់កោសិកាដែលអាចធ្វើឯកទេសកម្មនានាដូចជានៅកំពូលដើម វាអាចបង្កើតកោសិកាថ្មីដែលវិវត្តទៅជាស្លឹក ទៅជាផ្កា​ ទៅជាមែក។
ដោយ: គារ៉ូ នៅ 2023-03-16 05:17
226
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login