ធ្វើម៉េចដឹងថាគេស្រលាញ់យើង?
Life
Community contributor
No additional description was provided.
1 answer
ភាសាស្នេហាដែលមនុស្សម្នាក់អាចបញ្ចេញពីមនុស្សម្នាក់ទៀតបានគឺមាន៥ ហើយប្រសិនបើគេមានចំនុចណាមួយក្នុងចំណោម៥នឹងយើង គេអាចនឹងស្រលាញ់យើង។ តោះយើងក្រលេងមកមើលចំនុចទាំង៥ទាំងនោះ ១-ពាក្យសំដីៈ ពាក្យសំដីដែលគេមានចំពោះយើង គឺខុសពីអ្នកដទៃ។ គេអាចផ្អែមល្ហែមជាង ឬ គេឌឺដងច្រើនជាងអោយតែផ្លែកពីគេធម្មតា។ ២-ការដូរៈ ការដូរជាកាយវិការមួយដែលមនុស្សសំដែងការស្រលាញ់អោយគ្នា។ ឧទាហរណ៏ គឺការទិញផ្កាអោយនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ ដែលសំរាប់មនុស្សដែលមិនហ៊ានសារភាព គេក៏ប្រើឱកាសនោះដើម្បីបញ្ជាក់ពីក្តីស្រលាញ់។ ហើយទោះបីជាគេរវល់ មានភារកិច្ច ឬចុះទៅតាមខេត្ត គេនៅតែមិនភ្លេចពីការដូរសំរាប់យើងនោះទេ។ ៣-សេវាកម្មៈ រៀងរាល់ពេលដែលយើងត្រូវការជំនួយ គឺមានវត្ថមានរបស់គេជានិច្ច ដែលជាចំនុចសំដៅលើការយកចិត្តទុកដាក់របស់គេចំពោះយើង។ ៤-ពេលវេលាៈ គេអាចជាមនុស្សដែលរវល់ ជាមួយការរៀនសូត្រ ឬក៏រវល់ជាមួយការងាររបស់គេ ក៏ប៉ុន្តែ រៀងរាល់ពេលដែលយើងត្រូវការ ឬរៀងរាល់ពេលដែលយើងស្នើរសុំ គេចង់ចំណាយពេលវេលាជាមួយយើង នៅរៀងរាល់ចុងសប្បាហ៍ ឬនៅថ្ងៃពិសេសៗជាដើម។ ៥-ខ្លួនប្រាណៈ មនុស្សបង្ហាញសេចក្តីស្រលាញ់តាមរយៈការអោប ការថើប ការអង្អែរក្បាល ត្បិចថ្ពាល់។ វិឌូអូបន្ថែមៈ ប្រភពៈ Youtube