ការជីកយករ៉ែមាន ៤ប្រភេទគឺ ៖
- ការជិកយកដោយចំហ ៖ នៅពេលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើគេចូកយកស្រទាប់ខាងលើរ៉ែចេញ រួចទើបគេជីកយករ៉ែជាក្រោយ ។
- ការចូកយកដោយផ្ទាល ៖ នៅពេលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែចុកយកតែម្តង ឬដាក់ជាតិផ្ទុះបំបែក ។
- ការជីកយករ៉ែផ្តេក ៖ នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែរដេក គេជីកអណ្តូអរ៉ែដេកដើម្បីយករ៉ែ ។
- ការជីកយករ៉ែបញ្ឈរ ៖ គេជីកយករ៉ែបញ្ឈរជ្រៅចូលក្នុងជម្រៅផែនដី បន្ទាប់មកគេជីករូងផ្តេកជាច្រើនកន្លែងនៅជម្រៅខុសៗគ្នាដើម្បីយករ៉ែ ។