ការសិក្សាវប្បធម៌ទូទៅមានគោលបំណងដូចជា ៖
+ ចំណេះដឹង
- បណ្ដុះស្មារតីឪ្យចេះថែរក្សាការពារវប្បធម៌ អរិយធម៌
- ដឹងប្រភពឬសគល់វប្បធម៌របស់ជាតិខ្លួនច្បាស់លាស់
- បណ្ដុះសីលធម៌ផ្លូវកាយ វាចា ចិត្ត
- ដឹងពីបញ្ហាជំនឿ សាសនា ទំនៀមទម្លាប់ ភាសា អក្សរសាស្រ្ដ សិល្បៈ របស់ជាតិ
- ដឹងពីការរីកលូតលាស់របស់វប្បធម៌ អរិធម៌
+ ចំណេះធ្វើ
- ផ្សព្វផ្សាយវប្បធម៌ អរិយាធម៌ របស់ជាតិឪ្យបានទូលំទូលាយ
- ចេះច្នៃប្រឌិតវប្បធម៌បរទេសដែលល្អមកជារបស់ជាតិខ្លួន ( តូបនីយកម្ម )
- ផ្សារភ្ជាប់ចំណេះដឹងទូទៅស្ដីពីវប្បធម៌ជាំតិ អន្តរជាតិភ្ជាប់ទៅនឹងវិជ្ជាផ្សេងទៀត ដើម្បីបើកទូលាយផ្នែកចំណេះដឹងទូទៅ
- លើកកំពស់ ថែរក្សាការពារកេរមរតគវប្បធម៌របស់ជាតិ
+ ឥរិយាបថ
- ស្គាល់ពីកាតព្វកិច្ចច្បាស់លាស់
- ស្វ័យសិក្សាពេញមួយជិវិត ក្លាយជាពលរដ្ឋក្នុងសង្គមជាតិ
- មានមនសិការក្រមសីលធម៌វិជ្ជាជីវៈការងារ
- ស្គាល់ព្រំដែនច្បាប់ និងសង្គម
- មានទំនួលខុសត្រូវចំពោះការងារ
- លើកកំពស់សិទ្ធិមនុស្ស បរិស្ថានធម្មជាតិ កេរមរតកដូនតា
- បង្កើតទំនាកទំនងសាមគ្គីភាព ស្រឡាញ់យុត្តិធម៌ សច្ចៈធម៌
- មានទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ ។
+ ចេះរស់នៅជាមួយអ្នកដទៃ
- ចេះរស់នីជាមួយអ្នកដទៃ
- ចេះគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ
- ចេះបង្កើតនូវមាគ៌ាវប្បធម៌សន្តិភាព
- ចេះរស់នៅជាពលរដ្ឋល្អ មានសីលធម៌ គុណធម៌ ។