មានទស្សនៈប្លែកៗគ្នាស្តីពីសីលកុសលដូចតទៅៈ
- ប្លាតុងយល់ថាៈ កុសលពិតប្រាកដរបស់មនុស្សគឺ ខ្លឹមគំនិតរឺជាអាទិតេពរបស់គំនិត ។ ប្លាតុងយល់ទៀតថា កុសលរបស់មនុស្សគឺយុត្តិធម៌ពោលគឺលំនឹងរវាងចំនងផ្លូវកាយ ជាមួយចំនងផ្លូវចិត្តនិងវិចារណញាណក្រោមការត្រួតពិនិត្យរបស់វិចារណញាណ ។
- តាមអ្នកសាសនានិយមកុសលៈ គឺបរមភាព រឺនិព្វាន រឺសុគតភព ។
- គ្រឹស្តសាសនាៈមូលដ្ឋានរបស់កុសលពិត គឺស្ថិតនៅលើព្រះអាទិទេព ។ ព្រោះអាទិទេពជាអ្នកតែងច្បាប់គំនិត និងវិចារណញាញមនុស្សនិងដឹកនាំមនុស្សឆ្ពោះទៅរកសុខ គឺចូលរួមក្នុងធម្មជាតិទិព្វរបស់លោក ។ ដូចនេះកុសលគឺអាទិទេពជាអ្នកកំនត់ មិនមែនកើតពីអពើផ្ទាល់របស់យើងទេ ។
- ពុទ្ធសាសនាៈ និព្វានគឺជាបរមសុខ ។ ដើម្បីសំរេចកុសលកំពូលនេះត្រូវប្រតិបត្តិតាងអដ្ឋង្គិកមគ្គមានៈ
សម្មាសង្កប្ប : ការត្រឹះរិះត្រូវ
សម្មាទិដ្ឋ : ការយល់ឃើញត្រូវ
សម្មាវាថា : ពាក្យសំដីត្រូវ
សម្មាគម្មន្ត : ការងារត្រូវ
សម្មាអាជីវ : ការចិញ្ចឹមជីវីតត្រូវ
សម្មាវាយាម : ព្យាយាមត្រូវ
សម្មាសតិ : ភ្ញាក់រលឹកត្រូវ
សម្មាសមាធិ : តាំងចិត្តត្រូវ ។