Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចលនាអក្សរសិល្ប៍​ខ្មែរចែកចេញជា៤ចលនាគឺ ៖

ក. ចលនាពុទ្ធនិយម ៖ សំគាល់ដោយអត្ថន័យ អត្ថរូប អត្ថរស ។

+ ផ្នែកអត្ថន័យ

  • តួអង្គ ៖ ពោធិសត្វ កន្សៃសារពេជ្ញ
  • ទីកន្លែង ៖ ស្ថានសួគ៌ ស្ថានមនុស្ស ស្ថាននរក
  • ពេលវេលា ៖ វែង (៥០០ជាតិ) ។

+ ផ្នែកអត្ថរូប

  • ផ្តើមរឿង ៖ រំលឹកគុណព្រះរតនត្រ័យ
  • ការប្រើពាក្យ ៖ ពាក្យបាលី ខ្មែរបុរាណ
  • បញ្ចប់ ៖ សជាតិ = តួអង្គល្អ = ឋានសួគ៌ ឯតួអង្គអាក្រក់ទៅឋាននរក ។

+ ផ្នែកអត្ថរស

  • វិសិដ្ឋរស
  • កុសលរស
  • កំសត់រស ។

ខ. ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម ៖ សំគាល់ដោយអត្ថន័យ អត្ថរូប អត្ថរស ។

+ ផ្នែកអត្ថន័យ

  • តួអង្គ ៖ ជាអាទិទេព តំនាងអោយសភាវៈល្អ
  • ទីកន្លែង ៖ ទាក់ទងភពទាំងបី
  • ពេលវេលា ៖ ពេលវែង (តកូនតចៅ)
  • ទាក់ទងទៅនឹងសភាវៈល្អ និងអាក្រក់ (ដោះស្រាយដោយហិង្សា)​។

+ ផ្នែកអត្ថរូប

  • ប្រើពាក្យសំស្រ្កឹត
  • បញ្ចប់រឿងដោយអោយសភាវៈល្អទទួលជ័យជំនះ ។

+ ផ្នែកអត្ថរស

  • អច្ឆរិយរស
  • វិសេសរស
  • វិររស ។

គ. ចលនាខេមរនិយម ៖ សំគាល់ដោយ ៖ អត្ថន័យ អត្ថរូប អត្ថរស ។

+ ផ្នែកអត្ថន័យ

  • តួអង្គ ៖ ប្រុសស្រីជាមនុស្សសាមញ្ញធម្មតា
  • ទីកន្លែង ៖ ទាក់ទងភូមិស្រុក ដែលមាននៅក្នុងប្រទេស
  • ពេលវេលា ៖ មានវែង ខ្លីអាស្រ័យតាមជំនើររឿង
  • ទាក់ទងទៅនឹងជីវភាពរបស់ប្រជាជនក្នុងសង្គម ។

+ ផ្នែកអត្ថរូប

  • ផ្តើមរឿង ៖ ដោយសេរី
  • ការប្រើពាក្យ ៖ ពាក្យសាមញ្ញធម្មតា
  • បញ្ចប់រឿងផ្សេងគ្នាតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ ។

+ ផ្នែកអត្ថរស

  • តថរស
  • សង្គមរស
  • កុសលរស
  • វីររស ។

ឃ. ចលនាបរទេសនិយម ៖

  • ជារឿងបកប្រែ ៖ តែដំនើររឿង តួអង្គ ពេលវេលាទីកន្លែង នៅរក្សាតាមច្បាប់ដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login