Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យថា“ចៅពញា”នេះគឺឋានន្តរសក្តិនៃមន្រ្តីថ្នាក់ខ្ពស់ជាងឧកញ៉ាក្នុងរជ្ជកាលនាបុរាណសម័យក្នុងកម្ពុជារដ្ឋ ។ ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំងអោយឡើងដល់ទីសម្តេចក៏មាន ។ ក្នុងរជ្ជកាលសម្តេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់តាំងអ្នកឧកញ៉ា កែអោយឡើងជាសម្តេចចៅពញា (ក្នុងខាងចុងនៃពុទ្ធសតវត្សទី២០ ត្រូវនឹងគ្រិស្តសតវត្សទី១១) ។ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះជ័យចេស្តា (ពុទ្ធសតវត្សទី ២៣) ព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឧកញ៉ាភក្តីសង្រ្កាមហុកអោយឡើងជាចៅពញាភក្តីសង្រ្គាមហុននេះជាមេទ័ពជំនាញមានកេរ្តិ៍ឈ្មោះល្បីក្នុងរជ្ជកាលនោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login