Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះកុមារ ?

២. តើសមាសភាពក្រុមប្រឹក្សារាជសម្បត្តិមានអ្វីខ្លះ ? មានតួនាទីយ៉ាងដូចម្តេច ?

៣. ​តើស្នងការនគរបាលរាជធានី ខេត្ត ស្ថិតកនៅក្រោ​មឱវាទរបស់នរណា ?

៤. តើស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចយ៉ាងដូចម្តេចខ្លះ ?

៥. តើស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ ?

៦. តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមកាសរបសស់អ្នកណា​ ?

៧. តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចម្តេចខ្លះ ?

៨.​តើអធិការដ្ឋាននករបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយនគរខ្លះ ?

៩. តើធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានរចនាសម្ព័ន្ធដូចម្តេច ?

១០. តើប៉ុស្តិ៍នគរបាលរដ្ឋបាលស្ថិតនៅក្រោមឱវាទនរណា ?

១១. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអ្វីខ្លះ ?

១២. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១៣. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដឹកនាំដោយនរណាខ្លះ ?

១៤. ចូរនិយាយអំពីភារកិច្ចរបស់នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ?

១៥. តើនគរបាលតែងធ្វើការទំនាក់ទំនងជាមួយអ្នកណាខ្លះ ?

១៦. តើគោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំង និងអាវុធមានអ្វីខ្លះ ?

១៧. តើគេចែកប្រភេទព័ត៌មានជាប៉ុន្មាន ? អ្វីខ្លះ ?

១៨. ដូចម្តេចដែលហៅថា ការប្រមូលនិងការវិភាគព័ត៌មាន ​?

១៩. ចូរនិយាយអំពីការទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ ។

២០. តើអ្វីទៅហៅថាបណ្តឹងទាមទារ ?

២១. តើអ្វីទៅជាបណ្តឹងបរិហារ ?

២២. ចូរនិយាយពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ។

២៣. ដូចម្តេចដែលហៅថា កំណត់ហេតុ ?

២៤. តើកំណត់ហេតុមានអ្វីខ្លះ ?

២៥. ដូចម្តេចដែលហៅថា របាយការណ៍ ?

២៦. តើរបាយការណ៍មានអ្វីខ្លះ ?

២៧. ចូរនិយាយពីខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍ ។

២៨. ដូចម្តេចដែលហៅថា លិខិត ?

២៩. តើលិខិតមានប៉ុន្មានអ្វីខ្លះ ?

៣០. ដូចម្តេចដែលហៅថា ដំណឹង ?

៣១. តើគេចែកប្រភេទនៃដំណើរជាប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. បានជាតត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖

  • វ័យកុមារជាវ័យដែលឆាប់រងគ្រោះជាងអ្វីៗទាំងអស់
  • វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាអ្វីៗទាំងអស់
  • វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាង
  • វ័យកុមារជាវ័យដែលកំពុងរីកចម្រើនលូតលាស់ទាំងខាងផ្នែកបញ្ញា ទាំង​ខាងផ្លូវកាយ
  • វ័យកុមារជាវ័យដែលកំពុង​ត្រូវការក្រេបជញ្ជក់យកចំណេះដឹង
  • វ័យកុមារជាវ័យត្រាប់តាមមនុស្សចាស់
  • កុមារជាទំពាំងស្នងឫស្សីដែលត្រូវបន្តវេនពីមនុស្សចាស់នាអនាគត
  • កុមារនឹងក្លាយទៅជាយុវជន នាអនាគតនិងក្លាយទៅជាសរសេរទ្រូង​របស់ប្រទេសជាតិ ។

២. សមាភាពក្រុមប្រឹក្សារាជសម្បត្តិរួមមាន៩រូបដូចជាក្រោម៖

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្រ្តី
  • សម្តេចព្រះសង្ឃរាជគណៈមហានិកាយ
  • សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិ
  • អនុប្រធានទី១ នៃព្រឹទ្ធសភា
  • អនុប្រធានទី១នៃព្រឹទ្ធសភា
  • អនុប្រធានទី២នៃព្រឹទ្ធសភា
  • ​អនុប្រធានទី២នៃរដ្ឋសភា ។

ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរក្រោយពេលដែលព្រះមហាក្សត្រទ្រង់ចូលទីវង្គត់ ។

៣. ​ស្នងការនគរបាលរាជធានី ខេត្តស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលរាជធានី ខេត្តនិងស្ថិតនៅក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការនគរបាលជាតិ មានសមត្ថកិច្ចការពារនិងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ខេត្ត ។

៤. ​ស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចដូចខាងក្រោម៖

  • អនុវត្តការងារ​​រក្សាសន្តិសុខ​សុវត្ថិភាព​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ការពារអាយុជីវីត សិទ្ធិ សេរីភាព​ កិត្តយស សេចក្តីថ្លៃថ្នូរ ទ្រព្យលសម្បត្តិ ​និងផលប្រយោជន៍លស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
  • ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិនិងភ្ញៀវបរទេស
  • ការពារការសម្ងាត់ជាតិ ការពារលស្ថាប័ន សម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ ​ទ្រព្យសម្បត្តិសាធារណៈគោលដៅសំខាន់ៗ
  • រៀបចំសណ្តាប់ធ្នាប់សាធារណៈសណ្តាប់ធ្នាប់ចរាចណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការងារបង្កាពន្លត់អគ្គីសនីនិងសង្គ្រោះ
  • ចាត់វិធានការបង្ការទប់ស្កាត់ និងបង្កា្របរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មភេទលើនីតិជន អនីតិជននិងអំពើហិង្សាក្នុងគ្រួសារតាមនីតិជនវិធី
  • ចាត់វិធានការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន​ឧក្រិដ្ឋកម្មមានការចាត់តាំង និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសបច្ចេ​កវិទ្យា និងល្បែងស៊ីសងខុសច្បាប់ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនិងសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គម
  • ចាត់វិធានការបង្ការគ្រប់គ្រងសកម្មភាពក្រុមហ៊ុនផ្តល់សេវាសន្តិសុខ
  • ចាត់វិធានការបង្ការ ទប់ស្កាត់និងបង្រ្កាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបង្រ្កាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ
  • ធ្វើការងារបច្ចេកទេសវិទ្យាសាស្រ្ត
  • ចាត់វិធានការការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
  • ចុះបញ្ជីនិងគ្រប់គ្រងស្ថិតិ អាវុធ គ្រឿងផ្ទះ ជាតិងាយឆេះ ជាតិពុល អាស៊ីដខ្លាំង និងមុខរបដែលងាយប៉ះពាល់សល់សន្តិសុខស​ង្គម
  • ធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់និងបង្រាបសកម្មភាព បង្កចលាចលសង្គមនិងសកម្មភាពភេរវកម្ម
  • ចាប់ខ្លួន ឃាត់ខ្លួនបណ្តោះអាសន្ន រៀបចំ និងបញ្ញជូនសំណុំរឿងវជនល្មើសព្រមទាំងវត្ថុតាងទៅអយ្យការតាមច្បាប់
  • អនុវត្ត និងសហការអនុវត្តសាលក្រមសាលដីការនិងដីការនានារបស់ស្ថាប័នអយ្យការ និងតុលាការ
  • សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអនុវត្តវិធានការរបង្ការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ
  • តាមដានការចុះបញ្ជីការស្នាក់នៅរបស់ប្រជាជន និងការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ ស្របតាម​​លិខិតបទដ្ឋានគតិយុត្តជាធរមាន
  • ធ្វើការងារគ្រប់គ្រងជនបរទេស មិនមែនប្រវេសន្តជនបរទេសអន្តោ​ប្រវេសន្ត និងជនបរទេសកកអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
  • គ្រប់គ្រង បញ្ជា​ដឹកនាំមន្រ្តីការិយាល័យើជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុសស្តិ៍នគរបាលរដ្ឋបាល​ឃុំ ស​ង្កាត់ និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
  • គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
  • ធ្វើការងាររដ្ឋបាល បុគ្គលិក​ បណ្តុះបណ្តាលនិងភស្តុភារគណនេយ្យ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តតាមការកំណត់
  • ធ្វើរបាយការណ៍ បូកសរុបលទ្ធផលការងារនិងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិប្រគល់ឲ្យ ។

៥. ស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចខាងក្រោម៖​

ក. ផែនគ្រប់គ្រងធនធានមនុស្ស

  • ការិយាល័យបុគ្គលិក
  • ការិយាល័យបណ្តុះបណ្តាល

ខ. ផែនសេនាធិការ

  • ការិយាល័យរដ្ឋបាល
  • ការិយាល័យសរុប ផែនការ
  • ការិយាល័យវិទ្យុទាក់ទង
  • ការិយាល័យមអក្សរសម្ងាត់
  • ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
  • ការិយាល័យអន្តរាគមន៍និងតម្រួតបទដ្ឋាន

គ. ផែននគរបាលព្រហ្មទណ្ឌ

  • ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់
  • ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
  • ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត

ឃ. ផែន​ប្រឆាំងបទល្មើស

  • ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
  • ការិយាល័យប្រឆាំងគ្រឿងញៀន

ង. ផែនសន្តិសុខ

  • ការិយាល័យសន្តិសុខផ្ទៃក្នុង
  • ការិយាល័យប្រឆំាង​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
  • ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ( មាននៅស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប )
  • ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ( មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ )
  • ការិយាល័យអង្គរក្ស ( មាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប )

ច. ផែនសណ្តាប់ធ្នាប់

  • ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
  • ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ( មាននៅស្នងការដ្ឋាននគរបាលរាជធានី ខេត្តដែលមានផ្លូវទឹក​ )
  • ការិយាល័យនគរបាលសណ្តាប់ធ្នាប់
  • ការិយាលល័យនគរបាលទេសចរណ៍ ( មាននៅស្នងការដ្ឋាននគរបាលខេត្តមួយចំនួន )
  • ការិយាល័យនគរបាលការពារបេតិកភណ្ឌ​( មាននៅស្នងការដ្ឋាននគរបាលខេត្តមួយចំនួន )

ឆ. ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ

  • ការិយាល័យនគរបាល​បង្កាបពន្លត់អគ្គិភ័យនិងសង្រ្គោះ
  • ការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល

ជ. ផែ​នអន្តោ​ប្រវេសន៍

  • ការិយាល័យគ្រប់គ្រងជនបរទេស
  • ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ( មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កណ្តាល សៀមរាប កំពង់ឆ្នាំង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ )

ឈ. ផែនអត្តសញ្ញណកម្ម

  • ការិយាល័យគ្រប់គ្រងការស្នាក់នៅ
  • ការិយាល័យអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ

ញ. ផែនភស្តុភារនិងហិរញ្ញវត្ថុ

  • ការិ​យាល័យផ្សព្វផ្សាយអប់រំ
  • ការិយាល័យភស្តុភារ
  • ការិយាល័យគណនេយ្យ
  • ការិយាល័យសុខាភិបាល

ដ. វេសេនាតូចនគរបាលការពារព្រំដែនគោក ( មាននៅស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន លើកលែងស្នងការដ្ឋា​ននគរបាលខេត្តព្រះវិហារ )

ឋ. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ

ឌ. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។

៦. អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌនិងស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំណែនាំជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តមានសមត្ថកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុក​ ខណ្ឌ ។

៧. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចខាងក្រោ​ម ៖

  • អនុវត្តន៍ការងាររក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានទទួលខុសត្រូវ
  • ការពារអាយុជីវីត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋមូលដ្ឋាន
  • ការពារសន្តិសុខ សុវត្ថិភាពប្រតិភូជាតិ អន្តរជាតិភ្ញៀវបរទេស និងទេសចរណ៍
  • ការពារសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់
  • រៀបចំសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចររាចណ៍ផ្លូវគោក ទឹក ដែក ក្នុងភូមិសា្រស្តទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើអនីតិជន និតិជន ​និងអំពើៀហឹង្សាក្នុងគ្រួសារ
  • ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងឧក្រិដ្ឋកម្មមានអង្គការចាត់តាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀតដែលប្រឆាំងសន្តិសុខជាតិ​ និងសណ្តាប់ធ្នាប់សង្គម
  • កត់ត្រាស្ថិតិអាជីវកម្ម សិប្បកម្ម និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខ​សុវត្ថិភាពប្រជាពលរដ្ឋ
  • ចាត់វិធានការការការពារពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងងបម្រើការងារស៊ើបង្កេត និងដាក់បន្ទុក
  • គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីតខ្លាំង ។ល។
  • ធ្វើការងារ​ស្រាវជ្រាវ ប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភរវកម្ម
  • ច្បាប់ខ្លួន ឃុំខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នអយ្យការ និងតុលាការតាមនីតិវិធី
  • អនុវត្តនិងសហការអនុវត្តសាលដីកានិងដីការនានារបស់ស្ថាប័នអយ្យការ និងតុលាការ
  • ធ្វើអន្តរាគមន៍ សង្គ្រោះអាយុជីវីត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាកើតឡើង
  • គ្រប់គ្រងការចុះឈ្មោះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងការងារផ្តល់អត្តសញ្ញាណបណ្ណ
  • ធ្វើការងារគ្រប់គ្រងជនបរទេស ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
  • គ្រប់គ្រងបញ្ជាដឹកនាំប៉ុស្តិ៍នគរបាលក្រោមឱវាទ
  • រៀបចំបញ្ចីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព
  • ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ និងគណនេយ្យរបស់អធិការដ្ឋាន
  • ធ្វើរបាយការណ៍បូកសរុបសន្និដ្ឋានវាយតម្លៃអំពីលទ្ធផលការងារនិងទិសដៅបន្តរបស់អធិការដ្ឋានតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលអភិបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានីខេត្តប្រគល់ឲ្យ ។​

៨. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយអធិការ១រូបនិងមានអធិការរងមួយចំនួនដឹកនាំផែនការ ដូចមានកំនត់ក្នុងឧបសម្ព័ន្ធនៃការប្រកាសនេះជាជំនួយការតាមការចាំបាច់ ។

៩. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

  • ផ្នែកសេនាធិការ
  • ផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
  • ផ្នែកសន្តិសុខ
  • ផ្នែកនគរបាលយុត្តិធម៌
  • ផែនពិនិត្យលវិភាគកន្លែងកើតហេ​តុ
  • ផ្នែកប្រឆាំងគ្រឿងញៀន
  • ផ្នែកសណ្តាប់ធ្នាប់សាធារណៈ
  • ផ្នែកអត្តសញ្ញាណកម្ម
  • ផ្នែកគ្រប់គ្រងជនបរទេស​( មាននៅក្រុង ស្រុក ខណ្ឌ មួយចំនួន​)
  • ផ្នែកការពារនិងអន្តរាគមន៍ ( មាននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ) ។

១០. ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ លនិងដ្ថិតនៅក្រោមការគ្រប់ក្រងលបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាជនរដ្ឋក្នុងឃុំ សង្កាត់ ។

១១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មានភារកិច្ច៖

  • ចាត់វិធានការដើម្បីធានាសន្តិសុខសណ្តាប់ធ្នា​ប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋានឃុំ សង្កាត់
  • ចាត់វិធានការើ ការពារកន្លែងកើតហេតុ ប្រមូលថែ​រក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាននករបាលក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់
  • គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារចំនួនមនុស្សស្នាក់នៅបណ្តោះអាស្នន ស្នាក់នៅអចិន្ត្រៃយ៍និងមានវត្តមានជនបរទេសក្នុងភូមិសាស្រ្តទទួលខុសត្រូវ
  • ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា ក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ
  • គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខស​ង្គមនិងយានជំនិះគ្រប់ប្រភេទតាមការកំនត់
  • គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍៖ ទីតាំងអង្គភាពកងកម្លាំងប្រដាបអាវុធ​ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តុអារាម រមណីយដ្ឋាន ក្លឹបកម្សាន្ត អង្គការជាតិ អន្តរជាតិនានា លំនៅដ្ឋានជនបរទេស ក្រុមហ៊ុន រោងចក្រ ​សហគ្រាសនិងសហគមន៍
  • ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅលកៀរគរការចូលរួមការ​ពារសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ
  • យាមប្រចាំការ ដើម្បីទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផល​ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
  • ប្រតិបត្តិម៉ឹងម៉ាត់ និងភ្ជាប់ខ្ជួននូវបទវិន័យរបស់នគរបាលជាតិ សំដៅធ្វើអោយប្រជាពលរដ្ឋស្រឡាញ់មានទំនុកចិត្តគាំទ្រ និងរាយការណ៍ហេតុការណ៍ជូននូវនគរបាល
  • ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរ​បាលក្រុង ស្រុក​ខណ្ឌ តាមការកំនត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឲ្យ ។

១២. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបានបែងចែកចំនួន៤ប្រភេទនិងកំណត់ចំនួនក្របខណ្ឌដូចខាងក្រោម៖

  • ប៉ុស្តិ៍នគរបាលប្រភេទ១ មានក្របខណ្ឌចំនួន( ៨. ១២ )
  • ប៉ុស្តិ៍នគរបាលប្រភេទ២ មានក្របខណ្ឌចំនួន (១៣. ១៨)
  • ប៉ុស្តិ៍នគរបាលប្រភេទ៣មានក្របខណ្ឌចំនួន( ១៩.២៥ )
  • ប៉ូស្តិ៍នគរបាលប្រភេទ៤ មានក្របខណ្ឌចំនួន( ២៦. ៣២ ) ។

១៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដឹកនាំដោយនាយកប៉ុស្តិ៍ចំនួន១រូបនិងមាននាយករងប៉ុស្តិ៍ចំនួន១រូបជាជំនួយការ ។

១៤. ភារកិច្ចរបស់នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់៖

  • បញ្ជា​​​ដឹកនាំកម្លាំងនិងគ្រប់គ្រងមធ្យោបាយ យុទ្ធោបករណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
  • ដោះស្រាយការងារប្រចាំថ្ងៃ រៀបចំរបៀបរបបផែន​​ការកម្មវិធី ទិសដៅការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងចាត់តាំងការប្រជុំណែនាំផ្សព្វផ្សាយ ដាក់ផែនការព្រមទាំងតាមដានត្រួតពិនិត្យ ការបំពេញភារកិច្ចរបស់មន្រ្តីក្រោមឱវាទតាមការកំណត់
  • ទទួលសំណូមពរពីប្រជាពលរដ្ឋនិងផ្តល់សេវាដោះស្រាយដើម្បីសុខភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិក្នុងមូលដ្ឋាន
  • រៀបបចំវេនប្រចាំការអចិន្រ្តៃ២៤ ម៉ោងដើម្បីទំនាក់ទំនងជួប និងទទួលព័ត៌មាន
  • បូកសរុបវាយតម្លៃពិន្ទុ មូលវិចារណ៍លើកសំណើរតែងតាំងឋានៈ ឋានន្តរសក្តិ សរសើជូនរង្វាន់ដល់មន្រ្តីមានស្នាដៃក្នុងការបំពេញភារកិច្ច និងត្រួតពិនិត្យអនុវត្តន៍វិនិ័យចំពោះមន្រ្តីនគរបាលក្រោមដែលអសកម្ម
  • រៀបចំបញ្ជីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព
  • បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឲ្យ ។

១៥. នគរបាលតែធ្វើការទំនាក់ទំនងជាមួយ៖

  • ជាមួយនគរបាលឬសមត្ថកិច្ចដទៃទៀត
  • ជាមួយមេការឬអ្នកទទួលខុសត្រូវស្ថាប័នផ្សេងៗ
  • ជាមួយជនរងគ្រោះ សាក្សី ឬដើមបណ្តឹង
  • ជាមួយជនសង្ស័យ
  • ជាមួយក្រុមគ្រួសារឬមិត្រភ័ក្រ
  • ជាមួយសមាគមន៍ សហគមន៍...។ល។

១៦. គោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំងនិងអាវុធគឹ៖

  • នីត្យានុកូលភាព
  • ភាពចាំបាច់
  • សមាមាត្រ ។

១៧. គេចែកប្រភេទព័ត៌មានជា២គឺ៖

  • ព័ត៌មានដោយផ្ទាល់

គឺជាព័ត៌មាន​ដើម ។ ព័ត៌មាននេះត្រូវប្រមូលដ្ឋានបានពីចំណុចដែកកើតវា ។ វាអាចបានមកពី បុគ្គលណាម្នាក់ឬអង្គការចាត់តាំងណាមួយឬស្ថាប័នណាមួយ ។

  • ព័ត៌មានដោយប្រយោល

គឺជាព័ត៌មានដែលប្រមូលបានដោយ ឆ្លងកាត់តាមដំណាក់កាលណាមួយឬតាមរយៈប្រភពផ្តល់ទី១ ទី២ ទី៣....( អន្តរការី) ។

១៨. ការប្រមូលនិងការវិភាគព័ត៌មាន គឺជាការងារជំនាញដែលត្រូវអនុវត្តឲ្យបានល្អ​និងជាប់ជាប្រចាំ ។ គោលបំណងនៃ​ការងារនេះ គឹដើម្បីបម្រើដល់ការងារបញ្ជាដឹកនាំ ការតស៊ូបង្ការទប់ស្កាត់និងបង្រ្កាបរាល់អំពើប្រព្រឹត្តបទល្មើស របស់ជនមុខសញ្ញាគ្រប់ប្រភេទ ។

១៩. ការទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌៖

  • មន្រ្តីនគរបាលជាតិមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ បានបម្រើការងារយ៉ាងតិច​២ឆ្នាំ ក្នុងនគរបាលជាតិរួចហើយ ហើយបន្ទាប់ពីទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
  • នាយទាហាននៃកងរាជអាវុធងហត្ថ ដែលបានបម្រើការងារយ៉ាងតិច២ឆ្នាំ ក្នុងកងរាជអាវុធហត្ថរួចហើយ ហើយបន្ទាប់ពីបានទទួលបានសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុត្តិធម៌ ។
  • អ្នកមានឋានន្តរសក្តិនិងមានមុខងារដូចខាងក្រោម៖
  • អភិបាល អភិបាលរង ខេត្ត ក្រុង និងអភិបាល អភិបាលរង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ។
  • ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការកណ្តាល​ ។
  • ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកនៃនាយកដ្ឋាន​នគរបាលព្រំដែនព្រំដែន អនុប្រធានផ្នែកនៃនាយកដ្ឋាននគរបាលព្រំដែនព្រំដែន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋាននគរបាលទេសចរណ៍ នាយកដ្ឋានការពារបេតិកភណ្ឌ ។
  • ស្នងការ ស្នងការរង នគរបាលខេត្ត ក្រុងរាជធានី ។
  • ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌចំណុះស្នងការនគរបាលខេត្ត ក្រុងដូចជា៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងធ្ងន់,ការិយាល័យនគរបាលសេដ្ឋកិច្ច,ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ,ការិយាល័យប្រឆាំងគ្រឿងញៀន,ការិយាល័យប្រឆាំងភេរវកម្ម និងការិយាល័យជនបរទេស ។
  • អធិការ អធិការរង និងប្រធាន​ អនុប្រធានផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ​បាលស្រុក ខណ្ឌ ។
  • ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែកនគរបាលចរាចរណ៍ នគរបាលទេសចរណ៍ និងនគរគ្រប់គ្រងអាវុធជាតិផ្ទុះ ។
  • ប្រធាន អនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ( ចំពោះបទល្មើសព្រហ្មទណ្ឌ )

ដោយឡែកមន្រ្តីនៃកងរាជអាវុធហត្ថ មានចែងនៅក្នុងមាត្រា៦០ នេះដែលចាប់ពីចំណុច ញ ដល់ ឍ ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ ។

២០. បណ្តឹងទាមទារ គឺសំដៅទៅលើបណ្តឹងរបស់ប្រជាពលរដ្ឋ​​ឬជាជនរងគ្រោះនៅក្នុងបទល្មើសណាមួយនោះ គាត់ប្តឹងទៅនគរបាលយុត្តិធម៌ ដើម្បីទាមទារនូវសំណងនៃការខូចខាតឬសំណងជំងឺចិត្តឬផ្តន្ទាទោសដល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសមកលើគាត់ ។​

២១. បណ្តឹងបរិហារ គឺសំដៅទៅលើបណ្តឹងវែកមុខបទល្មើស ដែលមានគោលបំណងបង្ហាញឬបកអាលក្រាតនូវបទល្មើស ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ​ និងស្វែងរកភស្តុតាងនៅកក្នុងបទល្មើសចាស់ជនល្មើសយកមកផ្តន្ទាទោស តាមច្បាប់ ។ បណ្តឹងបរិហារអាចតាមរយៈរបស់តតិយជនឬដោយមន្រ្តីសាធារណៈដែលគាត់បានឃើញ ឬបានដឹងពីបទល្មើសនោះ ។

២២. នីតិវិធីនៃការទទួលពាក្យបណ្តឹង៖

  • កំណត់ហេតុត្រូវស្រង់ឲ្យត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់អ្នកប្តឹង ។
  • ក្នុងករណីចាំបាច់អាចរកអ្នកមកប្រែភាសាម្នាក់ ដែលត្រូវស្បថតាមជំនឿឬសាសនា ថាខ្លួន​បកប្រែត្រឹមត្រូវតាមសេចក្តីរាយការណ៍ ។ អ្នកបកប្រែមិនអាចយកនគរបាលឬកងអាវុធហត្ថដែលរួមប្រតិបត្តិការបានឡើយ ។
  • កំណត់ហេតុបណ្តឹងមានចុះសេចក្តីដូចតទៅ៖
  • ឈ្មោះនិងឋានៈរបស់មន្រ្តីនគរបាលយុត្តិធម៌
  • អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌
  • កាលបរិច្ឆេទ
  • ទំព័រនីមួយៗត្រូវមានចុះហត្ថលេខារបស់មន្រ្តីនគរយុត្តិធម៌ និងអ្នកប្តឹង​
  • ការឆូត ការថែមនិងការយោងត្រូវតែមានបញ្ជាក់ដោយមានការចុះហត្ថលេខា របស់។មន្រ្តីនគរបាលយុត្តិធម៌ និងអ្នកប្តឹ​ងនៅរឹមទំព័រ
  • ការចុះហត្ថលេខា ឬផ្តិតម្រាមដៃអ្នកប្តឹងត្រូវអានកំណត់ហេតតុឡើងវិញ ។ ករណីចាំបាច់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវអានខ្លឹមសារកំណត់ហេតុដោយសំឡេងខ្លាំងៗ ។

២៣. កំណត់ហេតុ គឺជាលិខិតលាយលក្ខអក្សរដែលសរសេរដោយដៃ ឬវាយកុំព្យូទ័រសម្រាប់កត់ត្រានូវចម្លើយ ឬកំណត់ហេតុនៃបទល្មើសដែលបានកើតឡើងដោយមន្រ្តីនគរបាលយុត្តិធមី ក្នុងពេលត្រួតពិនិត្យបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ ។​

២៤. កំណត់ហេតុមាន៖

  • កំណត់ហេតុបណ្តឹង
  • កំណត់ហេតុស្តាប់ការបំភ្លឺ
  • កំណត់ហេតុស្តីពីការឃាត់ខ្លួន
  • កំណត់ហេតុស្តាប់របស់កសិណសាក្សី
  • កំណត់ហេតុស្តាប់ចម្លើយ
  • កំណត់ហេតុឆែកឆេរ
  • កំណត់ហេតុចាបខ្លួន
  • កំណត់ហេតុប្រទល់មុខ
  • កំណត់ហេតុស្រងម្លើយ
  • កំណត់ហេតុពិនិត្យកន្លែងកើតហេតុនិង
  • កំណត់ហេតុសរុបនៃឃាត់ខ្លួន ... ។

២៥. របាយការណ៍គឺជា មធ្យោបាយមួយក្នុងការបង្ហាញអំពីអង្គហេតុមួយរបស់ មន្រ្តីនគរបាលយុត្តិធម៌ ក្នុងដំណើរការកិច្ចរបស់ខ្លួន ដែលបានកើតឡើងក្នុងអតីតកាលដើម្បីជម្រាបជូនជាព័ត៌មាន ស្នើសុំគោលការណ៍ដល់ថ្នាក់លើនៃឋានានុក្រមរបស់ខ្លួន ក្នុងពេលចាប់ផ្តើមដំណើរការស៊ើបអង្កេតជាទូទៅក្នុងរឿងព្រហ្ម មន្រ្តីនគរបាលយុត្តិធម៌ឬ ភ្នាក់ងារនគរបាលយុត្តិធម៌តែងតែបានប្រើប្រាស់នូវរបាយការណ៍មួយចំនួនក្នុងពេលបំពេញបេសសកម្មរបស់ខ្លួនដើម្បីជម្រាបសយរឬបង្ហាញអំពីលទ្ធផលនៃការជូនថ្នាក់ដឹកនាំរបស់ខ្លួនជ្រាប ។

២៦. របាយការណ៍មាន៖

  • របាយការណ៍បឋម ( ជូនព្រះអាជ្ញា )
  • របាយការណ៍ព្រឹត្តហេតុ​ឬ របាយការណ៍ហេតុ
  • របាយការណ៍របស់អ្នកជំនាញ
  • របាយការណ៍សំយោគ
  • របាយការណ៍បញ្ចូន ។ល។

២៧. ភាពខុសគ្នានៃកំណត់ហេតុនិងរបាយការណ៍​៖

ក. កំណត់ហេតុ

  • កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេ​សកម្មសកម្មនគរបាលយុត្តិធម៌ ។
  • កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា
  • កំណត់ហេតុ ត្រូវសរសេរក្នងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេខា ម៉ោងជាក់លាក់នៃការចាប់ផ្តើមនិងបញ្ចប់
  • អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច
  • កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកស្រាយ
  • កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេត ហើយស្ថិតនៅក្រោមទម្រង់ការតឹងរ៉ឹង

ខ. របាយការណ៍

  • របាយករណ៍ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ ( ឋានុក្រមថ្នាក់លើ ឬព្រះរាអាជ្ញាឬចៅក្រម )
  • របាយការណ៍ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា
  • របាយការណ៍រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មតិកម្ម
  • របាយការណ៍អាចត្រូវបានប្រើប្រាស់ដោយអ្នកមានឋានៈ
  • ការសរសេររបាយការណ៍មិនស្ថិតក្រោមទម្រង់ការតឹងរ៉ឹង ដុចកំណត់ហេតុទេ
  • ក្នុងក្របកខណ្ឌស៊ើប របាយការណ៍ត្រូវបានប្រើប្រាស់ដើម្បីរៀបរាប់ពីប្រតិបត្តិការជារួម ។

២៨. លិខិត គឺត្រូវបានប្រើប្រាស់សម្រាប់ជូនព័ត៌មានដល់ជនដែលត្រូវមកបកស្រាយបំភ្លឺឬស្នើសុំការអនុញ្ញាតិពីថ្នាក់លើរបស់ខ្លួនឬពីម្ចាស់កាន់កាប់សិទ្ធិនៃលំនៅដ្ឋានណាមួយ ដែលត្រូវបានស្នើសុំដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងការត្រួតពិនិត្យបទល្មើស ឬបញ្ជាក់ពីការពិនិត្យឃើញរបស់អ្នកជំនាញឯកទេសក្នុងការធ្វើកោសវិច័យ ឬស្ថានភាពសុខភាពជនដែលត្រូវបានឃាត់ខ្លួន​ ។ ជាទូទៅលិខិតត្រូវបានគេយកមកប្រើប្រាស់ភ្ជាប់លើកិច្ចនីតិវិធីមួយចំនួន ដើម្បីបំពេញតម្រូវការខាងឯកសាររបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការងារកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នតុលាការ ។

២៩.​លិខិតមាន៦គឺ៖

  • លិខិតកោះហៅ
  • លិខិតស្នើសុំធ្វើការពន្យាពេលនៃការឃាត់ខ្លួន
  • លិខិតបញ្ជាក់អំពីសុខភាព
  • លិខិតកោសលវិច័យ
  • លិខិតយល់ព្រមឲ្យធ្វើការឆែកឆេរ ។ល។

៣០. ដំណឹង គឺជាឯកសារព័ត៌មានដែលឆ្លុះបញ្ចាំងអំពីការកកើតឡើងនិងវិវត្តន៍ប្រែប្រួលរបស់វាដូចជាៈ វត្ថុ សម្ភារៈរឿងហេតុ ឬសកម្មភាពការងារជាក់ស្តែងអ្វីមួយដែលយើងទទួលបាន ។

៣១ . គេចែកប្រភេទនៃដំណឹងជា៤គឺ៖

  • ដំណឹងរាយ
  • ដំណឹងសរុប
  • ដំណឹងមុនពិត ( ដំណឹងក្លែងក្លាយ )
  • ដំណឹងខុស ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login