ពលកម្ម គឺជាសកម្មភាពប្រកបដោយមនសិការ ឬប្រកបដោយវិចារណញាណរបស់មនុស្សសំដៅ បំប្លែងកម្មវត្ថុណាមួយឲ្យទៅជាវត្ថុឬសម្ការដែលបម្រើសេចក្តីត្រូវការរបស់ខ្លួនដូចជាទំនិញជាដើម ។
ដំណើរការពលកម្មមានធាតុបីគឺ៖
- សកម្មភាពសនិទានរបស់មនុស្សពោលគឺពលកម្មខ្លួនឯង
- កម្មវត្ថុពលកម្មគឺអ្វីៗ ដែលមនុស្សយកទៅកែច្នៃឲ្យទៅជាផលិតផលថ្មីដូចជាវត្ថុដេលមានស្រាប់ក្នុងធម្មជាតិ ( ដី ព្រៃឈើ ភ្នំ ត្រី ... ) និងវត្ថុដែលឆ្លងកាត់ពលកម្មកែច្នៃ ( ដែក អំបោះ.... )
- មធ្យោបាយពលកម្មគឺជាសម្ភារទាំងឡាយ ដែលមនុស្សប្រើប្រាស់ទៅលើកម្មវត្ថុពលកម្មមាន ដូចជាដែកឈូស ពូថៅ គ្រឿងម៉ាស៊ីន.... ។
គេអាចបែងចែកពលកម្មច្រើនប្រភេទគឹ៖
- ពលកម្មរូបី ( Travail Concret ) គឺជាពលកម្មចំណាយក្រោយទម្រង់ចាំបាច់ និងបង្កើតជាតម្លៃប្រើប្រាស់ ( ផលប្រយោជន៍) នៃទំនិញ ។ ឧទាហរណ៍ ពលកម្មដឹកជញ្ចូន ពលកម្មត្បាញវៃ ពលកម្មតាមបណ្តារោងចក្រ ...។
- ពលកម្មអរូបី ( Travail Abstrsit ) គឺជាពលកម្មសង្គមទូទៅមិនទាកទង់និងទម្រង់រូបីរបស់ពលកម្មទេ ។ ខុសប្លែកពីពលកម្មរូបី វាគ្មានការបែងចែងខាងគុណភាពទេ ។ ពលកម្មអរូបីមិនមែននជាសញ្ញាជីវសាស្រ្តទេ តែវាជាសញ្ញាណសង្គម ។ វាបង្កើតតម្លៃទំនិញ និងជាប្រភេទប្រវត្តិសាស្រ្តមួយនៅក្នុងលិតកម្មទំនិញ ។