Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីរក្សាគភ៌ និងជួយសំរាលដល់ការសំរាលកូនបានរហ័សនោះ ចាស់បុរាណបានតំរូវអោយស្រ្តីមានគភ៌ប្រកាន់នូវតំនមដូចខាងក្រោម ៖

  • កុំស្លៀកពាក់រឹតតឹងពេក នាំអោយចង្អៀតចង្អល់ដល់កូន
  • បើមានសូរ្យគ្រាស រឺចន្ទគ្រាសត្រូវយកអ្នកកំបោរមកដាក់លើពោះ ដើម្បីកុំអោយកូនកើតមកល្ងីល្ងើ រឺម្យ៉ាងទៀតដើម្បីជួយសង្កត់កូនកុំអោយភ័យ និងរាហ៊ូ
  • ហាមដេកថ្ងៃ និងងូតទឹកពេលយប់
  • កុំឈោងយករបស់ដែលនៅខ្ពស់ផុតដៃ នាំអោយរបូតទងសុកពីមាត់កូន
  • កុំអង្គុយមាត់ជណ្តើរ រឺមាត់ទ្វារខ្លាចកូនកើតពុំរួច
  • កុំដេកដំអក់ ត្រូវរហ័សរហួនក្រោកមុនប្តី ដើម្បីកើតកូនបានស្រួល
  • ហាមទៅសួរសុខទុក្ខអ្នកដែលកើតកូនពិបាក
  • កុំបរិភោគអាហារមានជាតិហឹរ នាំអោយក្រហល់ក្រហាយកូនក្នុងផ្ទៃ
  • កុំបរិភោគបបរនាំអោយកូនកើតមកមិនស្អាត (មិនជ្រះ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login