Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការធ្វើសេចក្តីព្រាងច្បាប់ទទួលការណែនាំពីអ្នកណា ?

៧- តើការបញ្ជូនសេចក្តីព្រាងច្បាប់ទៅរាជរដ្ឋាភិបាលគេត្រូវធ្វើដូចម្តេច ?

៨- តើការពិនិត្យសេចក្តីព្រាង​ច្បាប់នៅទីស្តីការគណៈមន្ត្រីត្រូវធ្វើដូចម្តេច ?

៩- អ្វីទៅជាសេចក្តីព្រាងច្បាប់ ?

១០- តើការបញ្ជូនសេចក្តីព្រាងច្បាប់ទៅរដ្ឋសភាគឺត្រូវធ្វើដូចម្តេច ?

ចម្លើយ

៦- ការធ្វើសេចក្តីព្រាងច្បាប់ បានទទួលការណែនាំថ្នាក់ដឹកនាំក្រសួង លើចំណុចសំខាន់ៗមួយចំនួននៃខ្លឹមសារច្បាប់ ។

            សំខាន់ជាងនេះទៅទៀត អ្នកតែងសេចក្តីត្រូវស្រាវជ្រាវឲ្យបានច្រើន និងស៊ីជំរៅលើច្បាប់ នៃប្រទេសនានាលើសកលលោក ដែលចែងអំពីបញ្ហាដូចគ្នា ។

            ក្រោយពីបានប្រមូលឯកសារនានា  ព្រមទាំងបានសិក្សាល្អិតល្អន់លើបញ្ហារួចហើយ អ្នកតែងសេចក្តីត្រូវចាប់សរសេរសេចក្តីព្រាងច្បាប់តែម្តង ។ នៅពេលដែលការធ្វើសេចក្តីព្រាងច្បាប់សរសេរចប់ហើយ គេត្រូវអញ្ជើញអង្គភាពពាក់ព័ន្ធមកប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងច្បាប់នោះ ។

            ក្រោយពេលដែលបានប្រជុំពិនិត្យ និងកែសម្រួលគ្រប់មាត្រារួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានបញ្ជូនមកថ្នាក់ដឹកនាំក្រសួង ប្រជុំពិនិត្យ និងកែសម្រួលជាថ្មីម្តងទៀត ។ សមាសភាពដែលត្រូវចូលរួមប្រជុំនៅថ្នាក់ក្រសួងនេះអាចមានរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកពាក់ព័ន្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងអង្គភាពសាមី ។ ក្រោយពេលដែលសេចក្តីព្រាងច្បាប់ត្រូវបានកែសម្រួលចប់សព្វគ្រប់ហើយ គេត្រូវបញ្ជូនសេចក្តីព្រាង​ច្បាប់ទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច ។

ចំណាំ ៖ លំដាប់នៃការធ្វើសេចក្តីព្រាងច្បាប់ដូចខាងលើ អាចប្រែប្រួលទៅតាមសភាពការណ៍ជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ ។ ជួនកាលគេអាចបង្កើតគណៈកម្មការសម្រាប់តាក់តែងសេចក្តីព្រាងច្បាប់ក៏បានដែរ ។

៧- ការបញ្ជូនសេចក្តីព្រាងច្បាប់ទៅរាជរដ្ឋាភិបាល គឺត្រូវធ្វើលិខិតមួយច្បាប់អមទៅជាមួយ ដែលចុះហត្ថលេខាដោយប្រធានស្ថាប័ន ភ្ជាប់ទៅជាមួយនូវសេចក្តីព្រាងច្បាប់ ។ លិខិតនេះ ត្រូវផ្ញើជូននាយករដ្ឋមន្ត្រី ។ អគ្គលេខាធិការនៃរាជរដ្ឋាភិបាល មានភារកិច្ចចាត់ចែងពិនិត្យ សេចក្តីព្រាងច្បាប់ ដែលក្រសួង ស្ថាប័នបានបញ្ជូនមក ។

៨- ការពិនិត្យសេចក្តីព្រាង​ច្បាប់នៅទីស្តីការគណៈមន្ត្រី គឺត្រូវបានអគ្គលេខាធិការរាជរដ្ឋាភិបាល បញ្ជូនទៅក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីប្រជុំពិនិត្យ និងកែសម្រួល ។ ក្រុមប្រឹក្សានេះ មានភារកិច្ចពិនិត្យលើ ទម្រង់ច្បាប់ ខ្លឹមសារ និងពាក្យពេចន៍ ។ល។ ក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សា តំណាងក្រសួងសាមីត្រូវបានអនុញ្ញាតឲ្យចូលការពារ និងទទួលយោបល់របស់ក្រុមប្រឹក្សាដើម្បីសម្របសម្រួល ។ ចំពោះខ្លឹមសារស្នើកែសម្រួលណា ដែលផ្ទុយទាំងស្រុងពីខ្លឹមសារដើមមុននឹងកែសម្រួល គេត្រូវសុំយោបល់ពីថ្នាក់ដឹកនាំក្រសួង ដែលជាអ្នកកសាងសេចក្តីព្រាងច្បាប់ ។ អាចមានករណីខ្លះ ថ្នាក់ដឹកនាំក្រសួងមិនយល់ស្រប តាមមតិរបស់ក្រុមប្រឹក្សា ។ ក្នុងករណីនេះ ថ្នាក់ដឹកនាំក្រសួងសំណូមពរ ត្រូវបញ្ជូនសេចក្តីព្រាងច្បាប់ទៅក្នុងសម័យប្រជុំអន្តរក្រសួង ឬសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច ។

៩- សេចក្តីព្រាងច្បាប់គឺបានទទួលការពិនិត្យ និងកែសម្រួលដោយក្រុមប្រឹក្សារួចហើយ ត្រូវបានដាក់ឆ្លងសម័យប្រជុំអន្តរក្រសួង ។ ទីស្តីការគណៈមន្ត្រី ត្រូវអញ្ជើញតំណាងក្រសួងពាក់ព័ន្ធនឹងខ្លឹមសារសេចក្តីព្រាងច្បាប់ ទីប្រឹក្សារាជរដ្ឋាភិបាលមកចូលរួមប្រជុំ ដើម្បីផ្តល់យោបល់ លើសេចក្តីព្រាងនេះ ។

            ក្រោយពេលដែលការប្រជុំអន្តរក្រសួងបានពិនិត្យផ្តល់យោបល់ និងកែសម្រួលរួចហើយ សេចក្តីព្រាងច្បាប់ត្រូវបានដាក់ឆ្លងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ។

            សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្រ្តីបានពិនិត្យ និងកែសម្រួលហើយ ត្រូវបានបញ្ជូនទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ដើម្បីដាក់ជូនគណៈកម្មការនានា ពិនិត្យ និងកែសម្រួល រួចហើយដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភាពិភាក្សា និងអនុម័ត ។

១០- ការបញ្ជូនសេចក្តីព្រាងច្បាប់ទៅរដ្ឋសភា រាជរដ្ឋាភិបាលត្រូវធ្វើលិខិតមួយច្បាប់ផ្ញើជូនប្រធានរដ្ឋសភា ដោយមានអមសេចក្តីព្រាងច្បាប់ទៅជាមួយ ។ ចំនួនច្បាប់នៃសេចក្តីព្រាងច្បាប់ ដែលផ្ញើទៅរដ្ឋសភា ទៅតាមសមាជិករដ្ឋសភា ។ ជាមួយគ្នានេះដែរ រាជរដ្ឋភិបាលត្រូវធ្វើសេចក្តីថ្លែងហេតុមួយច្បាប់ ផ្ញើជូនរដ្ឋសភាផងដែរ ។ ខ្លឹមសារនៃសេចក្តីថ្លែងហេតុ និយាយអំពីសារៈសំខាន់នៃច្បាប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login