Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើរញ្ជួយដីកើតឡើងនៅកន្លែងណាខ្លះ ?

២. តើត្បូងរតនគិរី ត្បូងទទឹម និងកណ្ដៀងដែលត្រូវបានគេធ្វើអាជីវកម្មអាចកើតឡើងវិញដែរ ឬទេ ?

៣. ដូចម្ដេចដែលហៅថារ៉ែអសរីរាង្គ ? តើរ៉ែទាំងនោះមានអ្វីខ្លះ ?

៤. តើគេចាត់ថ្នាក់តារានឹងដោយផ្អែកលើអ្វីខ្លះ?

៥. តើមានវិធានការណ៍អ្វីខ្លះក្នុងការកាត់បន្ថយកំណើនឧស្ម័នផ្ទះកញ្ចក់?

ចម្លើយ

១. រញ្ជួយដី កើតឡើងនៅតាមព្រំដែនផ្លាកតិចតូនិចនៅពេលផ្លាកតិចតូនិចទង្គិចគ្នា រអិលប៉ះគ្នា ឬរសាត់ចេញពីគ្នា ។

២. ត្បូងរតនគីរី​ ត្បូងកណ្ដៀងដែលត្រូវបានធ្វើអាជីវកម្មមិនអាចកើតឡើងវិញទេ ព្រោះវាជាប្រភេទរ៉ែដែលជាធនធានមានបរិមាណកំណត់ ហើយកើតឡើងយ៉ាងយឺតៗបំផុតនិងប្រើពេលរាប់លានឆ្នាំ ។

៣. រ៉ែអសរីរាង្គ ជារ៉ែដែលកើតឡើងពីធម្មជាតិ មិនមែនកើនឡើងពីលំនាំនៃវត្ថុមានជីវិត ។ រ៉ែទាំងនោះមាន រ៉ែមាស ប្រាក់ ដែក សំណរ អាលុយ មីញូម....។ រ៉ែអសរីរាង្គភាគច្រើនកើតពីម៉ាក់ម៉ា ។

៤. គេចាត់ថ្នាក់តារានឹងដោយផ្អែកលើលក្ខណៈរូបដូចជា ពណ៌សីតុណ្ហភាព ទំហំ សមាសធាតុផ្សំ និងពន្លឺ ។

  • ពន្លឺនិងសីតុណ្ហភាព ពណ៌លឿនមានសីតុណ្ហភាព ៥៨០០អង្សា ពណ៌ក្រហម មានសីតុណ្ហភាព៣២០០អង្សា ពណ៌ខៀវមានសីតុណ្ហភាពលើសពី ២០០០០អង្សា ។
  • ទំហំ ចែកជាទំហំធំ(តារាសេ្ដចយក្យ)ទំហំមធ្យម (ប៉ុនព្រះអាទិត្យ) ទំហំតូច(ផែនដី)....។

៥. ដើម្បីកាត់បន្ថយការកើនឡើងានៃឧស្ម័នផ្ទះកញ្ចក់ យើងមានវិធានការណ៍ដូចខាងក្រោម៖

  • រួមគ្នាថែរក្សាការពារព្រៃឈើដែលមានស្រាប់
  • ចូលរួមដាំដើមឈើបន្ថែម
  • កាត់បន្ថយការប្រើប្រាស់ផូស៊ីលឥន្ទនៈ
  • ឈប់ប្រើប្រាស់ប្រេងសាំងដែលមានជាតិសំណ
  • ទប់ស្កាត់ផ្សែងចេញពីរោងចក្រ....។

ដូចនេះយើងទាំងអស់គ្នាជាពិសេសរាជរដ្ឋាភិបាល គួរតែនាំគ្នាអនុវត្តនូវមធ្យោបាយខាងលើឪ្យបានល្អដើម្បី ទប់ស្កាត់ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ធ្វើឪ្យមាននិរន្ដរភាពបរិស្ថាន។

វិញ្ញាសាទី៤៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login