Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាក្រពេញអង់ដូគ្រីន ? ចូររៀបរាប់ឈ្មោះ ក្រពេញទំាងនោះឲ្យបាន ៤ប្រភេទ ។

២. គេសំគាល់រុក្ខជាតិ ឌីកូទីលេដូនបានដោយសារអ្វី ?  

៣. តើស៊ីណាប់ ជាអ្វី ?

៤. តើរេទីនជាអ្វី ?

៥. ហេតុអ្វីបានជាច្រវ៉ាក់ពីរនៃកោសិការ ADN ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ ?

ចម្លើយ

១. ក្រពេញអង់ដូគ្រីន គឺជាក្រពេញបញ្ចេញក្នុង ដែលគ្មានបំពងនាំហើយវាបញ្ចេញអរម៉ូនឬផលិតផលរបស់វាទៅក្នុងចរន្តឈាមដោយផ្ទាល់ ។ ក្រពេញអង់ដូគ្រីនមមានដូចជាៈ

  • ក្រពេញអ៊ីប៉ូភីស
  • ក្រពេញអ៊ីបរ៉ូអ៊ីត
  • ក្រពេញលើតតម្រងនោម
  • ក្រពេញអ៊ីប៉ូតាឡាមុស ។

២. គេសំគាល់រុក្ខជាតិ ឌីកូទីលេដូនបានដោយសារៈ

  • គ្រាប់មាន កូទីលេដុង២
  • ឬស ជាឬសកែវ
  • ស្លឹកមានទ្រនុងបែកខ្នែង
  • ផ្កាមាន ៤.៥ស្រទាប់
  • ដើមមានបាច់សរសៃនាំស្ថិតនៅជារង្វង់ ។

៣. ស៊ីណាប់ គឺជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីត ឬតូកោសិការបស់ណឺរ៉ូនបន្ទាប់ ។

៤. រេទីន គឺជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែក ហើយនៅលើស្រទាប់រេទីនមានកោសិការរួសនិងពន្លឺពីរបែបគឺកោសិកាកោន និងកោសិការដំបូង ។

៥. បានជាច្រវ៉ាក់ពីរនៃកោសិកា ADN  ដែលភ្ជាប់គ្នាដោយសម្ព័ន្ធអ៊ីដ្រូសែនខ្សោយជាច្រវ៉ាក់រឹងមាំ ព្រោះម៉ូលេគុល ADN មាននុយក្លេអូទីតរាប់ម៉ឺន ទៅរាប់លានហើយនុយក្លេអូទីតច្រវ៉ាក់ម្ខាងៗភ្ជាប់ដោយគ្នាដោយសម្ព័ន្ធអ៊ីដ្រូសែន  A ភ្ជាប់ T ដោយសម្ព័ន្ធពីរជាន់និង C ភ្ជាប់ G ដោយសម្ព័ន្ធបីជាន់នោះវាធ្វើឲ្យសម្ព័ន្ធអ៊ីដ្រូសែនច្រើនដែលជាហេតុផលនាំឲ្យម៉ូលេគុល ADN ជាច្រវ៉ាក់រឹងមាំ​ ។

វិញ្ញាសាទី១៨



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login