Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- បញ្ហាជំនាញ គឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ច ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មីពិសេសយុវជនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវមានយន្តការយ៉ាងដូចម្តេច ?

៣២- តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានបេសកកម្មចម្បងៗអ្វីខ្លះ ? ចូររៀបរាប់។

៣៣- តើយុវជនគួរត្រៀមខ្លួនបែបណាដើម្បីធ្វើសមាហរណកម្មខ្លួនទៅក្នុងទីផ្សារការងារទាំងក្នុងស្រុក និងក្រៅ

ស្រុក និងបញ្ហាប្រឈមចំពោះយុវជនដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយនៅពេលសមាហរណកម្ម ត្រូវបានបង្កើតឡើង ?

៣៤- ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ?

៣៥- ចូរអធិប្បាយលើខ្លឹមសារសម្រាប់ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ?

ចម្លើយ

៣១- ដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជន ក្រសួងបានរៀបចំ ៖

  • ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រយៈពេលវែង ដល់គ្រឹះស្ថានអប់រំបណ្តុះបច្ចេកទេស និងវិជ្ជាជីវៈ តាមខេត្តមួយចំនួនទៀត ។
  • រៀបចំអាហារូបករណ៍ដល់សិក្ខាកាម សិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត ឱ្យមានលទ្ធភាពទទួលបាននូវសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
  • ជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម សិស្ស-និស្សិត ដែលបានទទួលការបណ្តុះបណ្តាលជំនាញមានលទ្ធភាពអាចបង្កើតមុខរបរដោយខ្លួនឯង តាមរយៈការផ្តល់ឥណទានខ្នាតតូចក្នុងកម្មវិធីមូលនិធិបង្កើតមុខរបរដោយខ្លួនឯង ។
  • អនុវត្តកម្មវិធីទទួលស្គាល់សមត្ថភាពជំនាញ តាមរយៈការធ្វើតេស្តសមត្ថភាពទទួលស្គាល់ការសិក្សាពីមុននិងសមត្ថភាពបច្ចុប្បន្ន និងផ្តល់លិខិតបញ្ជាក់សមត្ថភាព ។
  • បង្កើនការផ្សព្វផ្សាយ តាមរយៈគ្រប់មធ្យោបាយផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមជាមួយនឹងការប្រើប្រាស់ក្របខ័ណ្ឌគុណវុឌ្ឍកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការអនុវត្តនូវប្រព័ន្ធទទួលស្គាល់សមត្ថភាព ។
  • បង្កើនលទ្ធភាពទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌តាមរយៈការបង្កើតបន្ថែមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមរាជធានី-ខេត្តនីមួយៗស្របតាមលទ្ធភាព និងភាពជាក់ស្តែង ។

៣២- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបេសកកម្មចម្បងៗ ដូចខាងក្រោម ៖

  • ពង្រឹងនិងជំរុញការអនុវត្តច្បាប់បទប្បញ្ញត្តិ និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងរក្សាបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ។
  • ពង្រឹងសុខភាព និងសុវត្ថិភាពការងារនៅនឹងកន្លែងធ្វើការ ការពារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ។
  • ពង្រឹងការអភិវឌ្ឍ និងការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍកម្ពុជា ស្តង់ដាជាតិសមត្ថភាព កម្មវិធី និងឯកសារសិក្សាផ្អែកលើសមត្ថភាព និងឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពឱ្យបានទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពខ្ពស់ និងមានការទទួលស្គាល់ជាសាធារណៈកម្រិតជាតិ និងអន្តរជាតិ ។
  • ប្រែក្លាយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យស្របទៅតាមការវិវត្តនៃតម្រូវការក្នុងវិស័យឧស្សាហកម្ម និងសហគមន៍​​ ។
  • ពង្រឹងការអនុវត្តគោលការណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយសមធម៌ដោយយកចិត្តទុកដាក់ជាពិសេសដល់ស្ត្រីភេទ ជនពិការ ជនបាត់បង់ឱកាស ជនមានឱកាសតិចតួចក្នុងសង្គម និងសិស្សានុសិស្សទីទាល់ក្រ និងយុវជនបោះបង់ចោលការសិក្សា ។
  • ផ្តល់សេវាការងារជាមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដូចជាការផ្គូរផ្គងគ្នារវាងអ្នកស្វែងរកការងារធ្វើនិងកន្លែងការងារទំនេរ ដើម្បីបង្កើនប្រសិទ្ធភាពទីផ្សារការងារ ។
  • ប្រមូលវិភាគ និងចងក្រងព័ត៌មានទីផ្សារការងារ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងផ្តល់ជាប្រភពទិន្នន័យដល់ អ្នករៀបចំគោលនយោបាយ អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និយោជក និងសាធារណជនទូទៅ ។
  • អភិវឌ្ឍគោលនយោបាយ និងបទបញ្ជានានា ដើម្បីរួមចំណែកបង្កើនឱកាសទទួលបានការងារ និងបង្កើតការងារទាំងក្នុងប្រទេស និងក្រៅប្រទេសជូនប្រជាពលរដ្ឋកម្ពុជា ។
  • ផ្តល់សេវាផ្នែកសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក្នុងគោលដៅជួយសម្រាលការលំបាកនានា នៅពេលជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀត ដូចជាជំងឺ និងមាតុភាពជាដើម ។
  • ពង្រឹងសមត្ថភាពស្ថាប័ន បង្កើនប្រសិទ្ធភ៌ពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
  • ជំរុញនិងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (Public-Private Partnership) ដើម្បីធានាបាននូវការផ្គត់ផ្គង់ធនធានហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
  • ពង្រឹងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ។
  • លើកកម្ពស់សមធម៌យេនឌ័រ និងកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

៣៣- ក្នុងពេលធ្វើសមាហរណកម្មអាស៊ានយុវជន នឹងមានឱកាសការងារក្នុងស្រុក តាមរយៈការវិនិយោគពីបរទេស

និងឱកាសការងារនៅក្រៅប្រទេស តាមរយៈការអនុញ្ញាតឱ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញ ដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម ៖

  • កសាងសមត្ថភាពប្រកបដោយគុណភាព និងភាពប្រកួតប្រជែង តាមរយៈការអប់រំនិងបណ្តុះបណ្តាលជំនាញ (ជំនាញបច្ចេកទេសនិងជំនាញទន់) ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសនិងនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ។
  • តាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារឬកម្មសិក្សា) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ) និងក្រៅបរទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវត្តរបស់ទីផ្សារការងារក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ ។
  • បង្កើនចំណេះដឹងផ្នែកភាសាបរទេស (អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សាការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេស នឹងក្លាយភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមអាស៊ាន ។
  • សិក្សាស្វែងយល់ពីសង្គមវប្បធម៌ភាសា និងបែបបទបំពេញការងារ (WorkingCulture) នៅតាមបណ្តាប្រទេសជាសមាជិក ឬប្រទេសដែលយុវជន មានបំណងស្វែងរកការងារធ្វើ ។ ការយល់ច្បាស់ពីរបៀបបំពេញការងារក្នុងវប្បធម៌មួយផ្សេងពីវប្បធម៌ដើមរបស់ខ្លួន អាចជួយសម្រួលដល់ការទំនាក់ទំនង និងបំពេញការងារដោយជោគជ័យចៀសវាងកំហុស ឬវិវាទកើតឡើងពីការយល់ច្រឡំលើការប្រតិបត្តិ ឬការប្រកាន់យករបស់វប្បធម៌នីមួយៗ ។

ក- បញ្ហាប្រឈមៈ

  • បញ្ហាប្រឈមក្នុងក្របខណ្ឌបច្ចេកទេស គឺពុំទាន់មានការឯកភាពឲ្យបានទូលំទូលាយចំពោះកម្រិតស្តង់ដានៃជំនាញ ឬការអប់រំក្នុងបណ្តាប្រទេសជាសមាជិក ។ ការខិតខំក្នុងការចងក្រងបណ្តាញសាកលវិទ្យាល័យអាស៊ានបានធ្វើឡើងតែលើគ្រឹះស្ថានឯកទេសមួយចំនួនប៉ុណ្ណោះ ។
  • វិស័យអប់រំនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មិនទាន់បានកសាងធនធានមនុស្សមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់ជំនាញនៅឡើយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារ ។
  • ការផ្តល់ព័ត៌មានអំពីឱកាសការងារ និងព័ត៌មានទីផ្សារការងារ តាមរយៈយន្តការដែលមានស្រាប់ ( ទីភ្នាក់ជាតិមុខរបរ និងការងារ) នៅមិនទាន់ជ្រួតជ្រាបដល់គ្រប់ស្រទាប់យុវជន និងកម្លាំងពលកម្មដែលនៅជនបទឆ្ងាយៗនៅឡើយ ដែលជាហេតុបណ្តាលឱ្យយុវជនខ្លះអាចមិនទាន់ស្វែងយល់ពី ឱកាសការងារដែលមានច្រើន ។
  • យុវជនដែលបោះបង់ការសិក្សា ឬយុវជននៅក្រៅសាលា អាចជាបញ្ហាប្រឈមដ៏ធំក្នុងការឈានចូលទីផ្សារការងារនិងការបណ្តុះបណ្តាលជំនាញ ។
  • យុវជនខ្លះអាចមិនទាន់ស្វែងយល់បានស៊ីជម្រៅអំពីសមាគមអាស៊ានឬគោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២០១៥ ដូច្នេះពួកគេមិនបានត្រៀមខ្លួនទុកជាមុនទាំងលើការសិក្សានិងការបំពេញការងារ ។

៣៤- ការគោរពលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្ត្រមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តនូវគោលនយោបាយនេះ ដើម្បីធានាថាសិទិ្ធសេរីភាព និងលក្ខខណ្ឌការងារនៅកម្ពុជាត្រូវបានគោរពតាមបទដ្ឋាន និងស្តង់ដាអន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែចង់ឃើញកម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការវិនិយោគប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាឱ្យកម្មករនិយោជិកខ្មែរ​ទទួលការគោរពសិទ្ធិពីម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផងដែរ។

៣៥- ការអភិវឌ្ឍធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញ ដែលអាចឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការទីផ្សារការងារ និងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុក

ដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្វែរថវិកា ដែលមិនបានប្រើប្រាស់ទៅលើការធ្វើសង្រ្គាមយកទៅកសាងជាសាលារៀន គ្រឹះស្ថានអប់រំ ទាំងកម្រិតទូទៅ និងកម្រិតឧត្តមបានជាច្រើនពាន់ខ្នង និងបានខិតខំបង្កើនការចំណាយទៅលើការអភិវឌ្ឍកម្មវិធីសិក្សា គរុកោសល្យបង្រៀន និងសម្ភារបង្រៀនជាបន្តបន្ទាប់ ។ ក្នុងរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលបានធ្វើអាទិភាពកម្មវិស័យអប់រំមួយជំហានទៀត ដោយបានផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យទៅជាវិស័យមួយ និងជាផ្នែកមួយដ៏សំខាន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការបណ្តុះបណ្តាល និងវិក្រិត្យការជំនាញ និងវិជ្ជាជីវៈ ព្រមទាំងការហ្វឹកហ្វឺនកូនជាង ដោយផ្តល់ការលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនចំណូលជូនពលករ និងនិយោជកក៏ដូចជាសំដៅបង្កើនលទ្ធភាពកៀរគរប្រភពធនធានហិរញ្ញវត្ថុពីដៃគូជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍវិស័យនេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login