2019-09-09 09:33
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៦- តើមុខងារនៃកិច្ចដឹកនាំ Key Functions of Leadership មានអ្វីខ្លះ ?
៣៧- តើអំណាចផ្លូវច្បាប់ ឬស្របច្បាប់ មានន័យដូចម្តេច ?
៣៨- តើអំណាចជំនាញមានន័យដូចម្តេច ?
៣៩- តើអំណាចរង្វាន់លាភសក្ការៈ មានន័យដូចម្តេច ?
៤០- តើអំណាចទណ្ឌកម្ម មានន័យដូចម្តេច ?
ចម្លើយ
៣៦- មុខងារនៃកិច្ចដឹកនាំ Key Functions of Leadership មានដូចជា ៖
៣៧- អំណាចផ្លូវច្បាប់ ឬស្របច្បាប់ គឺជាអំណាចអាស្រ័យដោយឋានៈតួនាទីក្នុងអង្គភាព ឬជាអំណាចដែលអាស្រ័យទៅលើមុខតំណែងរបស់អ្នកប្រើប្រាស់ ដែលត្រូវបានគេផ្តល់អោយតាមរយៈការតែងតាំង ឬចាត់តាំង ។ ឧទាហរណ៍ អំណាចរបស់នាយកសាលារៀនក្នុងការត្រួតពិនិត្យមើលនិងបង្គាប់បញ្ជាគ្រូ ។
៣៨- អំណាចជំនាញ គឺជាអំណាចអាស្រ័យដោយចំណេះដឹង ឯកទេសនិងជំនាញឬបានមកពីចំណេះដឹងពិសេសរបស់មនុស្សម្នាក់ឬជំនាញពិសេសដែលមនុស្សម្នាក់ទៀតគ្មាន។
៣៩- អំណាចរង្វាន់លាភសក្ការៈ គឺជាអំណាចអាស្រ័យដោយសមត្ថភាពផ្តល់អោយ ឬមិនផ្តល់អោយនូវធនធានដែលសំខាន់ៗសំរាប់អ្នកដទៃ ឬជាអំណាចដែលបានមកពីលទ្ធភាពរបស់មនុស្សម្នាក់ជូនរង្វាន់ដល់មនុស្សម្នាក់ទៀត ឬបានមកពីការត្រួតពិនិត្យធនធានដែលមនុស្សម្នាក់ទៀតត្រូវការ ។ ឧទាហរណ៍ នាយកសាលាអាចស្នើតំឡើងឋានៈចំពោះអ្នកណាដែលគាត់យល់ថាត្រូវតំឡើង ។
៤០- អំណាចទណ្ឌកម្ម គឺជាអំណាចអាស្រ័យដោយសមត្ថភាពអាចធ្វើអោយឈឺចាប់ខាងផ្លូវចិត្ត ភាពអាម៉ាស់ ការបញ្ចុះបុណ្យស័ក្តិ ការបណ្តេញចោល ការធ្វើអោយមិនស្រណុកកាយសប្បាយចិត្ត ឬជាអំណាចដែលបានមកពីលទ្ធភាពរបស់មនុស្សម្នាក់ដាក់ទណ្ឌកម្មទៅលើមនុស្សម្នាក់ទៀត ។