ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៥១- ដូចម្តេចដែលហៅថា ការកំណត់ថ្លៃដើម្បីចំណេញ ?
១៥២- ដូចម្តេចហៅថា ថ្លៃសំរុក ?
១៥៣- តើឥរិយាបថក្នុងការទិញសំដៅលើអ្វី ?
១៥៤- តើកត្តាមួយចំនួនអ្វីខ្លះដែលកំណត់ជោគជ័យនៃផលិតផលថ្មី ?
១៥៥- ដូចម្តេចហៅថា ការសម្រេចចិត្តដោយស្ទាក់ស្ទើរ ?
ចម្លើយ
១៥១- ដែលហៅថា ការកំណត់ថ្លៃដើម្បីចំណេញ គឺជាថ្លៃដែលត្រូវបានកំណត់ត្រឹមកម្រិតណាមួយ ដើម្បីទទួលបានភាគរយចំណេញមួយធៀបនឹងចំណាយ ឬធៀបនឹងថ្លៃលក់ ឬហៅម្យ៉ាងទៀតថា ការកំណត់ថ្លៃដោយបន្ថែមតម្លៃលើស ។
១៥២- ដែលហៅថា ថ្លៃសំរុក គឺជាថ្ងៃដែលត្រូវបានកំណត់ទាបជាងគូប្រជែង ក្នុងគោលបំណងដណ្តើមអត្រាទីផ្សារឲ្យបានធំតាមដែលអាចទៅរួច ។
១៥៣- ឥរិយាបថក្នុងការទិញ សំដៅលើសកម្មភាព ឬដំណើរការសម្រេចចិត្តរបស់អតិថិជនក្នុងការទិញ និងប្រើប្រាស់ផលិត ផលឬសេវា ។
១៥៤- កត្តាមួយចំនួនដែលកំណត់ជោគជ័យនៃផលិតផលថ្មីមានដូចជា ៖
១៥៥- ដែលហៅថា ការសម្រេចចិត្តដោយស្ទាក់ស្ទើរ គឺការសម្រេចចិត្តមិនច្បាស់លាស់របស់អ្នកប្រើប្រាស់ ដោយហេតុថាគេបានស្គាល់ធ្លាប់ប្រើប្រាស់ផលិតផលប្រភេទណាមួយនោះរួចមកហើយ ។