បណ្តឹងសើរើរឿងក្តីអាចធ្វើបានតែនៅក្នុងករណីដូចជា ៖
- កាលណាក្រោយពីការផ្តន្ទាទោសពីបទ មនុស្សឃាត មានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលអនុញ្ញាតឲ្យគិតថាជនរងគ្រោះនោះនៅរស់រានមានជីវិតនៅឡើយ ។
- កាលណាជនជាប់ចោទពីរនាក់ត្រូវបានផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះដោយការផ្តន្ទាទោសទាំងពីរនេះមិនចុះសម្រុងគ្នា ។
- កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស ធ្វើជាសាក្សីក្លែងប្រឆាំងនឹងជនជាប់ចោទ ។
- កាលណាមានអង្គហេតុថ្មី ឬលិខិត ឬភស្តុតាងថ្មីដែលនាំឲ្យគេសង្ស័យលើពិរុទ្ធភាពនៃទណ្ឌិត ។