ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វីរជំ ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ។ នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនប្រឡាក់ដោយកិលេសទាំងបី គឺលោភៈចិត្ត ស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាង ដែលនាំឱ្យមានសេចក្តីលោភលន់គ្មាន ទីបំផុត១ ទោសៈចិត្ត ថ្នាំងថ្នាក់ស្អប់ខ្ពើម ក្រោធខឹង ទោមនស្ស ប្រទូស្តនឹងសម្ភារៈគ្រប់យ៉ាងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១ មោហៈចិត្ត វង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្តីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុច្ចរិត១ ។ ដូច្នេះ កិរិយាអប់រំចិត្តឱ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេស ជាមង្គលដ៏ឧត្តម ។