2020-04-21 14:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥១- តើប្រជាជាតិសំដៅដល់អ្វី ?
៥២- តើផ្តាច់ការនិយមសំដៅដល់អ្វី ?
៥៣- តើពិធីសារសំដៅដល់អ្វី ?
៥៤- តើពិភពលោកមួយភូមិមួយសំដៅដល់អ្វី ?
៥៥- តើភារធារីសំដៅដល់អ្វី?
ចម្លើយ
៥១- ប្រជាជាតិ សំដៅដល់ក្រុមមនុស្សដែលរស់នៅលើទឹកដីមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ មានសញ្ជាតិនិងភាសាផ្លូវការតែមួយ មានវប្បធម៌ ដូចគ្នាឬផ្សេងៗគ្នា ទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាមានប្រវត្តិសាស្ត្រទាក់ទងរវាងជាតិសាសន៍ដែលរស់នៅជាមួយគ្នា ។
៥២- ផ្តាច់ការនិយម សំដៅដល់ទម្រង់ដឹកនាំរដ្ឋដែលអំណាចដឹកនាំស្ថិតនៅក្នុងកណ្តាប់ដៃមនុស្សម្នាក់នូវអំណាចទាំងបីគឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
៥៣- ពិធីសារ សំដៅដល់ឯកសារដែលមានតម្លៃស្មើកិច្ចព្រមព្រៀង តែពិធីសារនេះមានលក្ខណៈផ្លូវការតិចជាងកិច្ចព្រមព្រៀង ។ ពិធីសារមានឋានុក្រមដូចជា ពិធីសារចុះហត្ថលេខា គឺជាឯកសារបន្ទាប់បន្សំរបស់សន្ធិសញ្ញា ។ ពិធីសារនេះសម្រាប់ដោះស្រាយបញ្ហាបន្ទាប់បន្សំនានា ដូចជា ការបកស្រាយខពិសេសនានារបស់សន្ធិសញ្ញា ដោយខទាំងនេះមិនមានបញ្ជូលក្នុងសន្ធិសញ្ញា ឬបទបញ្ញត្តិនៃបញ្ហាបច្ចេកទេសជាដើម ។
៥៤- ពិភពលោកមួយភូមិមួយ សំដៅដល់ពាក្យពេញនិយម ដែលគេប្រើប្រាស់ក្នុងសម័យសាកលភាវូបនីយកម្មសំដៅទៅលើទំនាក់ទំនងរបស់មនុស្សកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ឯឥទ្ធិពលនិងផលប៉ះពាល់ក៏មានភាពរាលដាលយ៉ាងឆាប់រហ័សពាសពេញពិភពលោកដែរ ក្នុងវិស័យទាំងឡាយ ដូចជា នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ព័ត៌មាន បច្ចេកវិទ្យា ការអប់រំ ជាដើម ។
៥៥- ភារធារី សំដៅដល់សមាជិកបេសកកម្មការទូតទទួលបន្ទុកទទួលខុសត្រូវ ជាប្រមុខបេសកកម្មការទូតស្តីទីក្នុងករណីអវត្តមានរបស់ប្រមុខបេសកកម្មការទូត ។