ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀត ដែលច្បាប់ស្តីពីសារពើពន្ធបានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃទំនិញដែលបានទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/លោកស្រីអាច ស្នើសុំជាឥណទាន ។
+ ការផ្គត់ផ្គង់មិនជាប់អាកររួមមាន ៖
- សេវាប្រៃសណីយ៍សាធារណៈ
- សេវារបស់មន្ទីរពេទ្យ គ្លីនិក សេវាខាងវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តដែលទាក់ទិនការបំពេញសេវាទាំងនេះ
- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
- សេវាធានារ៉ាប់រង
- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាស់ខ្លួនដែលរួចពន្ធគយ
- សកម្មភាពមិនស្វែងរកចំណេញ ដើម្បីបំរើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។