Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសេរីភាពចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើពាក្យឯករាជភាព ឬឯករាជ្យមានន័យដូចម្តេច ?

៣. បង្ហាញលក្ខណៈខុសគ្នារវាងតុលាការមានឯករាជ្យភាពនិងតុលាការគ្មានឯករាជ្យ ។

៤. ហេតុអ្វីបានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ?

៥. ហេតុអ្វីបានជាមនុស្សម្នាក់ៗប្រទេសនីមួយៗ តែងតែទាមទារចង់បានឯករាជភាព ?

ចម្លើយ

១. តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម ៖

ក. សេរីភាពធម្មជាតិគឺ

  • គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ
  • អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ
  • គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗនិងធ្វើកិច្ចការដោយសេរី

ខ. សេរីភាពពលរដ្ឋ ៖ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្វើអ្វីៗបានគ្រប់យ៉ាងតាមចិត្តប្រាថ្នារបស់ខ្លួន ដោយច្បាប់អនុញ្ញាត ។ ការអនុវត្តច្បាប់ ត្រូវមានភាពយុត្តិធម៌ និងប្រជាធិបតេយ្យ ។

គ. សេរីភាពនយោបាយ ៖ ពលរដ្ឋម្នាក់ៗមានសេរីភាពក្នុងការធ្វើនយោបាយ ឱ្យតែនយោបាយនោះ អាចធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខចម្រើន សម្បួរសប្បាយក្នុងស្ថានភាពមួយដ៏ប្រសើរ ។ សេរីភាពនយោបាយឋិតនៅលើការអនុញ្ញាតឱ្យប្រជាពលរដ្ឋបានជួបប្រជុំគ្នា អាចបង្កើតសមាគមមានសិទ្ធិបញ្ចេញមតិយោបល់ និងសិទ្ធិសរសេរអត្ថបទ ។

ឃ. សេរីភាពសេដ្ឋកិច្ច ៖ ពលរដ្ឋម្នាក់ៗមានសេរីភាពប្រកបវិជ្ជាជីវៈ បានតាមចំណូលចិត្តរបស់ខ្លួន ។ ប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពគ្រប់បែបយ៉ាងប៉ុន្តែស្ថិតនៅក្នុងរង្វង់ច្បាប់ ។ ប្រសិនបើគេប្រើសេរីភាពហួសព្រំដែនច្បាប់កំណត់ នោះនឹងមានឈ្មោះ ជាអ្នករំលោភច្បាប់ រំលោភលើសិទ្ធិ និងភារកិច្ចតួនាតីរបស់អ្នកដទៃ នឹងនាំឱ្យកើតមានភាពអនាធិបតេយ្យ បក្សពួកនិយម អំណាចផ្តាច់ការ និងធ្វើឱ្យសង្គមគ្មានសន្តិសុខនិងអស្ថិរភាព ។

២. ឯករាជភាព ឬឯករាជ្យ ជាពាក្យដែលមនុស្សគ្រប់រូបចាក់ទុកថាជាពាក្យមានអត្ថន័យសំខាន់ ហើយទាក់ទងទៅនឹងការទាមទារចង់បានរបស់មនុស្សគ្រប់រូប និងប្រទេសនីមួយៗនៅលើពិភពលោក ។

៣. ភាពខុសគ្នារវាងតុលាការមានឯករាជ្យភាព និងតុលាការគ្មានឯករាជ្យ ។

ក. តុលាការមានឯករាជ្យភាពគឺ ៖

  • មិននៅក្រោមឥទ្ធិពលនៃស្ថាប័ន ឬបុគ្គលមានអំណាចណាម្នាក់ឡើយ
  • ការជម្រះក្តីដោយសុចរិត យុត្តិធម៌ ឥតលំអៀង និងហ៊ានធ្វើសេចក្តីសម្រេចដោយឯករាជ្យពិតៗ
  • មិនទទួលឥទ្ធិពល ឬបទបញ្ជាពីអ្នកដទៃ ហើយមានសិទ្ធិសេរីភាពក្នុងការសម្រេចធ្វើអ្វីមួយ
  • កាត់ក្តីតាមគតិយុត្តិធម៌ ផ្អែកលើហេតុការណ៍ ដែលមាននៅចំពោះមុខ
  • មិនចំណុះអំណាចនីតិប្រតិបត្តិ នីតិបញ្ញាត្តិ ឬក្រោមភាគីនយោបាយណាមួយឡើយ
  • ជាអ្នកសុចរិត និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងារក្នុងតុលាការ
  • រក្សាអនាគតិ វៀរចាកអគតិទាំង៤ យ៉ាង គីឆន្ទាគតិ (លំអៀងព្រោះការស្រលាញ់) ទោសាគតិ (លំអៀងព្រោះស្អប់) មោហាគតិ (លំអៀងព្រោះវង្វេង) និងភយាគតិ (លំអៀងព្រោះការភ័យខ្លាច) ។

ខ. តុលាការគ្មានឯករាជ្យភាព គឺមានលក្ខណៈផ្ទុយគ្នាពីចំណុច កខាងលើ ។

៤. បានជាអំណាចតុលាការត្រូវតែ ជាអំណាចឯករាជ្យ ព្រោះ ៖

  • គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ
  • ដើម្បីការពារសិទ្ធិសេរីភាពនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
  • ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
  • ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
  • ដើម្បីទប់ស្កាត់មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
  • ដើម្បីផ្តល់យុត្តិធម៌ឥដល់ប្រជារាស្រ្តធានាដល់ការអនុវត្តច្បាប់អោយមានប្រសិទ្ធភាព ។ ប្រសិនបើតុលាការគ្មានឯករាជ្យ យុត្តិធម៌ប្រជារាស្រ្តគ្មានជំនឿលើច្បាប់ ហើយប្រាកដជារិះរកមធ្យោបាយផ្ទាល់ខ្លួនដោយមិនពឹងលើច្បាប់ ដែលអាចនាំអោយមានបញ្ហាអស្ថិរភាពសង្គម ។

៥. បានជាមនុស្សម្នាក់ៗប្រទេសនីមួយៗតែងតែទាមទារចង់បានឯករាជភាព​ព្រោះ ការមានឯករាជអាចមានលទ្ធភាពជួយខ្លួនឯងផង និងជួយដល់សង្គមផង ។ ការមានឯករាជ្យគឺមនុស្ស ៖

  • រស់នៅមានសេរីភាពពេញលេញទាំងក្នុងការគិតទាំងក្នុងការប្រកបមុខបរផ្សេងៗដទៃទៀត
  • រស់នៅជាមនុស្សមានកិត្តិយស មានភាពថ្លៃថ្នូរ និងគ្មានការគាបសង្កត់ពីអ្នកដទៃ
  • មានសេរីភាពក្នុងការកសាងសុភមង្គលដោយខ្លួនឯង មិនពឹងពាក់អ្នកដទៃ គឺខ្លួនទីពឹងខ្លួន
  • រស់នៅដោយស្ងប់ចិត្ត មិនខ្វាយខ្វល់ មិនខ្លាចពីឥទ្ធិពលខាងក្រៅ ។ ការមានឯករាជ្យភាពនេះជាការប្រសើរត្រង់ថាអ្វីៗដែលយើងធ្វើ គឺយើងជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login