Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ     

១. តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ ?

២. ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ។

៣. ម៉ូលេគុល ADN និងប្រូតេអ៊ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ  ?

៤. ហេតុអ្វីបានជាគេនិយាយថា តំណសំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ?

៥. ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ?

ចម្លើយ

១. បរិមណ្ឌលសរសៃប្រសាទរួមមានៈ

  • សរសៃប្រសាទលលាដ៏ក្បាល ១២គូ ដែលបែកចេញពីខួរក្បាល
  • សរសៃប្រសាទឆ្អឹងខ្នង ៣១គូ ដែលបែកចេញពីខួរឆ្អឹងខ្នង ។

២. ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូននិងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន ។

៣. លក្ខណៈដូចគ្នាម៉ូលេគុល ADN និងប្រូតេអ៊ីនមានៈ

  • ជាម៉ាក្រូម៉ូលេគុល
  • ម៉ូលេគុលនីមួយៗ ជាច្រវ៉ាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ
  • ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទី ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់ ។

៤. បានជាគេនិយាយថា តំណលំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតែប្រូតេអ៊ីន ជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យ ម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលតម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន ។

៥. បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះតែអង់ស៊ីមគឺជាប្រូតេអ៊ីន ។ កាលណាសីតុណ្ហភាពទាបពេកឬខ្ពស់ពេក ចំណងប៉ិបទីតរលាយ ហើយអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុធ្វើឲ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួល គឺមិនអាចមានសកម្មភាពជាកាតាលីករបាន ។

វិញ្ញាសាទី២០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login