ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក ។
ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ
- ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥
- ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាសន្លោះទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ
- ខួរកញ្ចឹងកៈ វាមានតួនាទីត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើមនិងការកន្រ្តាក់របស់បេះដូង ។