2019-09-09 09:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤១- តើអំណាចយោង អំណាចស្នេហ៍ មានន័យដូចម្តេច ?
៤២- តើអំណាចបុគ្គល មានន័យដូចម្តេច ?
៤៣- តើអំណាចកាយសម្បទា មានន័យដូចម្តេច ?
៤៤- តើអំណាចព័ត៌មាន មានន័យដូចម្តេច ?
៤៥- តើអំណាចទំនាក់ទំនង ឬអំណាចតាមខ្សែរយៈ មានន័យដូចម្តេច ?
ចម្លើយ
៤១- អំណាចយោង អំណាចស្នេហ៍ គឺជាអំណាចអាស្រ័យដោយលក្ខណៈពិសេសរបស់បុគ្គល ដូចជាមន្តស្នេហ៍អោយគេជឿនិងស្រលាញ់ ។
៤២- អំណាចបុគ្គល ពេលខ្លះហៅថាអំណាចមិនធម្មតា បានមកពីភាពដែលធ្វើអោយគេចូលចិត្តនូវបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ ។ អំណាចនេះត្រូវបានពង្រឹងដោយតួនាទីរបស់មនុស្សនោះនៅក្នុងអង្គភាព ។
៤៣- អំណាចកាយសម្បទា គឺជាអំណាចនៃកំលាំងដ៏ខ្លាំង ។ ថ្វីត្បិតតែអំណាចនេះមិនមែនជាប្រភពអំណាចដ៏គួអោយគោរពក៏ដោយ ក៏ជួនកាលវាត្រូវបានគេប្រើជាអំណាចនៃមធ្យោបាយចុងក្រោយបំផុត នៅពេលដែលប្រភពអំណាចដទៃកើតឡើងហើយគ្មានប្រសិទ្ធភាព ។
៤៤- អំណាចព័ត៌មាន គឺជាអំណាចអាស្រ័យដោយព័ត៌មានរបស់អ្នកប្រើប្រាស់ ដែលអ្នកដទៃទៀតចង់បាន ។ ជាទូទៅអ្នកគ្រប់គ្រងត្រូវពឹងពាក់លើតម្រូវការមនុស្សដទៃទៀតសំរាប់ព័ត៌មានដែលគេត្រួតពិនិត្យ ។
៤៥- អំណាចទំនាក់ទំនង ឬអំណាចតាមខ្សែរយៈ គឺជាអំណាចអាស្រ័យដោយផ្អែកលើទំនាក់ទំនងរបស់អ្នកប្រើអំណាចជាមួយអ្នកដែលមានឥទ្ធិពលទៅលើមនុស្សប្រជាជន ។ វាអាស្រ័យលើការប្រើប្រាស់ទំនាក់ទំនង ឬភាពជាមិត្តភាពដែលអាចមានឥទ្ធិពលពីមនុស្សដែលយើងកំពុងទាក់ទងជាមួយ ។