2020-04-21 15:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦១- តើលិខិតឆ្លងដែនការទូតសំដៅដល់អ្វី ?
៦២- តើលិខិតឆ្លងដែនធម្មតាសំដៅដល់អ្វី ?
៦៣- តើលិខិតឆ្លងដែនផ្លូវការសំដៅដល់អ្វី ?
៦៤- តើលិខិតប្តូរសារសំដៅដល់អ្វី ?
៦៥- តើវិទ្យាសាស្រ្តនយោបាយសំដៅដល់អ្វី ?
ចម្លើយ
៦១- លិខិតឆ្លងដែនការទូត សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីការទូត និងឥស្សរជនជាន់ខ្ពស់សម្រាប់បំពេញបេសកកម្មនៅបរទេសតាមការកំណត់របស់រដ្ឋនីមួយៗ ។
៦២- លិខិតឆ្លងដែនធម្មតា សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ធ្វើដំណើរទៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ ។
៦៣- លិខិតឆ្លងដែនផ្លូវការ សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីរាជការទូទៅសម្រាប់បំពេញបេសកកម្មជាផ្លូវការនៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ ។
៦៤- លិខិតប្តូរសារ សំដៅដល់លិខិតព្រមព្រៀងរវាងភាគីរដ្ឋនានា ដែលមានលក្ខណៈមិនដូចកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេ ។ លិខិតប្តូរសារអាចជាការព្រមព្រៀងរវាងរដ្ឋនិងរដ្ឋមុនពេលសម្រេចធ្វើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញានៅជំហានបន្ទាប់ទៀត ។
៦៥- វិទ្យាសាស្រ្តនយោបាយ សំដៅដល់វិទ្យាសាស្រ្តសង្គមមួយបែបដែលសិក្សាជាប្រព័ន្ធអំពីជីវិតសង្គមនយោបាយ និងអំពីគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង ពោលគឺទំនាក់ទំនងរវាងស្ថាប័ននយោបាយ និងអង្គការនយោបាយដែលក្នុងនោះមានរដ្ឋាភិបាលគណបក្សនយោបាយ អង្គការសង្គមនានា ។