Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់តង និងតុល្យភាពថេរលំនឹង ?

២. ចំពោះរុក្ខជាតិអង់ស្យូស្ពែម តើអូវុលជាកាម៉ែតឬទេ ? ចូរបញ្ជាក់ពីអំណះអំណាង ?

៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? មាននាទីដូចម្តេចខ្លះ ?

៤. ដំណើរលំអងមានប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់  ។

៥. ករនរគឺជាអ្វី ? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី ?

ចម្លើយ

១. បានជាត្រចៀកមានជំងឺឆ្លងមានបញ្ហាទាក់ទង និងតុល្យភាពថេរលំនឹងព្រោះមេរោគបង្កជំងឺឆ្លងបណ្តាលឲ្យត្រចៀកឡើងហើម ដែលធ្វើឲ្យធាតុរាវនៅក្នុងត្រចៀកដាក់សម្ពាធទៅលើបំពងពាក់កណ្តាលរង្វង់ និងបណ្តាលឲ្យរោមល្អិតៗនៅលើកោសិកាធ្មួលនៅក្នុងបំពងនេះឲ្យសញ្ញានៃវិញ្ញាណតុល្យភាពនៅក្នុងខួរក្បាលមិនត្រឹមត្រូវ ។

២. ចំពោះរុក្ខជាតិអង់ស្យូស្ពែម អូវុលមិនមែនជាកាម៉ែតឈ្មោលទេ ។​ពីព្រោះតែអូវុលជាទម្រង់ពហុកោសិកាដែលផ្ទុកកោសិកាមួយ ហើយកោសិកាមេនេះ ធ្វើមេយ៉ូសនិងបន្តពូជដើម្បីបង្កើតបានជាថង់កំណដែលមានកោសិកា៧ ហើយក្នុងនោះមានអូវុលស៊្វែមួយដែលជាកោសិកាបន្តពូជញី ។ ដូចនេះអូវុលជាទម្រង់មួយដែលនឹងក្លាយជាគ្រាប់រុក្ខជាតិក្រោយការបង្កកំណើត ។

៣. ដោយផ្អែកតាមនាទីរបស់វា ណឺរ៉ូនមាន៣ប្រភេទ គឺណឺរ៉ូនវិញ្ញាណនាំ,ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់  ។

· ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ ។

· ណឺរ៉ូនចលករៈ មាននាទីនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទ ទៅកាន់សរីរាង្គប្រតិកម្មដូចជាសាច់ដុំ ឬក្រពេញ ។

· ណឺរ៉ូនភ្ជាប់ៈ ស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលករ វាមាននាទីបញ្ចូលព័ត៌មានរវាងណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ ។

៤. ដំណើរលំអងមាន ២បែបគឺដំណើរលំអងកាត់ និង ស្វ័យដំណើរលំអង ។​

  • ដំណើរលំអងកាត់ៈ គឺជាការផ្ទេរគ្រាប់លំអងនៃផ្ការុក្ខជាតិទៅកាន់ស្ទិចម៉ាតនៃផ្ការុក្ខជាតិមួយទៀត
  • ស្វ័យដំណើរលំអងៈ គឺជាការបន្ទេរគ្រាប់លំអងពីប្លោកទៅកាន់ស្ទិចម៉ាតនៃរុក្ខជាតិតែមួយ ។

៥. ករនេ គឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង ។ កេនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល ។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឲ្យរួមជួបជាមួយគ្នា នៅកន្លែងតែមួយលើភ្នាសរេទីន ។

វិញ្ញាសាទី២១



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login