2020-04-22 15:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើហ្វាស៊ីសនិយមសំដៅដល់អ្វី ?
៧៧- តើអង្គការលើកលែងទោសអន្តរជាតិសំដៅដល់អ្វី ?
៧៨- តើអធិការបតីសំដៅដល់អ្វី ?
៧៩- តើអនុសញ្ញាអន្តរជាតិសំដៅដល់អ្វី ?
៨០- តើអនុស្សរណៈនៃការយោគយល់គ្នាសំដៅដល់អ្វី ?
ចម្លើយ
៧៦- ហ្វាស៊ីសនិយម សំដៅដល់លទ្ធិឬប្រព័ន្ធនយោបាយដែលនាំទៅដល់ការបង្កើតរបបផ្តាច់ការជាតិនិយមជ្រុល ការក្តាប់អំណាចដោយក្រុមអ្នកជំនួញ ដែលដឹកនាំដោយមូសូលីនី នៅក្នុងឆ្នាំ១៩២២ នៅប្រទេសអីតាលី ។
៧៧- អង្គការលើកលែងទោសអន្តរជាតិ សំដៅដល់អង្គការនេះធ្វើយុទ្ធនាការអន្តរជាតិក្នុងការគាំទ្រ ចំពោះអ្នកទាំងឡាយណាដែលជាប់ឃុំឃាំងដោយជំនឿខាងសាសនា និងនយោបាយទូទាំងពិភពលោក ។ អង្គការនេះបានអនុវត្តនូវគោលនយោបាយសំខាន់ៗចំនួនបីគឺ ៖
អង្គការនេះមានទីតាំងនៅក្រុងឡុងដ៏ប្រទេសអង្គគ្លេស មានតំណាងនៅអង្គការសហប្រជាជាតិ ហើយបានទទួលពានរង្វាន់សិទ្ធិមនុស្សអង្គការសហប្រជាតិក្នុងឆ្នាំ ១៩៧៨ ។ អង្គការនេះទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុប ក្រុមប្រឹក្សានៃអឺរ៉ុប អង្គការនៃរដ្ឋអាមេរិក និងអង្គការឯកភាពអាហ្រ្វ៊ិក និងក្នុងឆ្នាំ១៩៧៧ អង្គការនេះបានទទួលពានរង្វាន់ណូប៊ែលសន្តិភាព ។
៧៨- អធិការបតី សំដៅដល់ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន ។ ឧទាហរណ៍ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់មានងារជាអធិការបតី ។
៧៩- អនុសញ្ញាអន្តរជាតិ ជាទូទៅ ន័យនៃពាក្យអនុសញ្ញាអន្តរជាតិមានលក្ខណៈដូចគ្នានឹងន័យរបស់ពាក្យសន្ធិសញ្ញាដែរ ។ លក្ខណៈវិនិច្ឆ័យនៃអនុសញ្ញាគឺ ៖
៨០- អនុស្សរណៈនៃការយោគយល់គ្នា សំដៅដល់លិខិតូបករណ៍អន្តរជាតិទាំងឡាយណា ដែលមានទម្រង់ជាលិខិតទោល ហើយមិនតម្រូវឲ្យមានការផ្តល់សច្ចាប័ន ។