Point Center Login Help

exchange item photo

ដំបូន្មានចុងក្រោយ

រៀបរៀងដោយ:សៀវភៅនៃការចែករំលែក
ឆ្នាំបោះពុម្ព:2020
ផ្នែក:អភិវឌ្ឍសមត្ថភាព
ភាសា:Khmer
ប្រភេទ:Paper Book
ចំនួនទំព័រ:168
តម្លៃ: $3.00
ចំនួនអ្នកចូលមើល:1849

អំពីសៀវភៅ

សវភៅនេះជាការរួបរួមគតិបណ្ឌិតរបស់លោក ដុកទ័រ ស្ទីហ្វេន ខូវី កាលនៅកំលោះ ដុក ទ័រ ខូវី ត្រូវបានឪពុកម្តាយរំពឹងចង់ឲ្យស្នងមុខជំនួញសណ្ឋាគាររបស់គ្រួសារតែនោះមិនមែនជាអ្វីដែលគាត់ត្រូវការទេ គាត់ត្រូវការធ្វើជាគ្រូបង្រៀនដើម្បីជួយធ្វើជាមនុស្សបញ្ចេញសក្តានុពលដ៏អស្ចារ្យរបស់ខ្លួនចេញមកព្រោះ មនុស្សគ្រប់គ្នាសុទ្ឌតែមានគុណតម្លៃ ។ 

    គាត់សរសេរថា មនុស្សកើតមកព្រមជាមួយសក្តានុពល និងថាមពលដ៏អស្ខារ្យគ្មា​នដែនកំណត់ ។ ដូច្នេះ ទើបគាត់សិក្សាផ្នែកគ្រប់គ្រងមុខជំនួញនៅមហាវិទ្យាល័យ ហាវ៉ាដ ។  និងធ្វើការងារជាសាស្រ្តចារ្យក្នុងមហាវិទ្យាល័យ នោះតែម្តងហើយបានផ្សព្វផ្សាយពីវិធីចាត់ការអ្វីដែលនៅក្នុងដែនកំណត់នៃឥទ្ធិពល ដោយការធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុន និងអ្នកដឹកនាំប្រទេសជាច្រើន ។ ក្រោយបោះពុម្ពសៀវភៅ​ The 7 Habits of Highly Effective People   ក្នុងឆ្នាំ ១៩៨៩​ ជាសៀវភៅដែលបានទទួលការលើកតម្កើងថាជាសៀវភៅដែលមានឥទ្ធិពលបំផុតក្នុងបច្ចុប្បន្ន រហូត ដុកទ័រ ខូវីក្លាយជាបុគ្គលដែលមានឥទ្ធិពលបំផុតទូទាំងពិភពលោក ។ អាចនិយាយបានថាសៀវភៅនេះនិងសៀវភៅដទៃទៀតរបស់គាត់ ត្រូវបានចរាចរស្ទរតែពាសពេញពិភពលោកទៅហើយ ។ មិនត្រឹមតែការអប់រំរបស់គាត់តែប៉ុណ្ណឹងទេ សូម្បីតែជីវីតរបស់គាត់ក៏មិនដែលឈ្លក់វង្វេងនឹងលាភយសថែមទាំងបង្រៀនយើងឲ្យបានយល់ពីអត្ថន័យពិតនៃជីវីតផងដែរ ។ 

      បំណងប្រាថ្នារបស់គាត់មានតែការប្រាប់ និងបង្រៀនពីសេចក្តីពិតនៃជីវីតដែលជាឬសដ៏គង់វង្ស  និងគ្មានថ្ងៃរលុបបាត់ជាសេចក្តីពិតដែលបង្កើតភាគជោគជ័យក្នុងជីវិតកការងារនិងដើម្បីសេចក្តីពេញចិត្តក្នុងជីវីតផ្ទាល់ខ្លួន ។ សូម្បីតែខ្លួនគាត់ផ្ទាល់ក៏ឈរលើមូលដ្ឋាននៃសេចក្តីពិតនេះដែរ នោះគឺភាពស្មោះត្រង់តុល្យភាពនៃជីវីត ចក្ខុវិស័យនិងក្តីស្រឡាញ់ ។ 

ទំនាក់ទំនងសួរ




×

ខ្ញុំត្រូវការទិញសៀវភៅនេះ

ខាងក្រោមជាព័តមានរបស់ខ្ញុំ

  • ថ្លៃដឹកជញ្ជូន 6,000រៀល ដល់ ១០,០០០រៀល
  • ទំនាក់ទំនងបន្ថែម: 012 818 525 / 081 85 02 86


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login