ស្វែងរកសៀវភៅដែលអ្នកចង់បាន
រៀបរៀងដោយ: | គឹម ចាន់ណា |
ឆ្នាំបោះពុម្ព: | 2020 |
ផ្នែក: | អភិវឌ្ឍន៍ខ្លួន |
ភាសា: | Khmer |
ប្រភេទ: | Paper Book |
ចំនួនទំព័រ: | 246 |
តម្លៃ: | $5.00 |
ចំនួនអ្នកចូលមើល: | 1734 |
បន្ទាប់ពីបោះពុម្ពផ្សាយ ដឺស៊ីក្រេត ឲ្យពិភពលោកបានស្គាល់មកមនុស្សរាប់ម៉ឺននាក់បានសរសេរលិខិតផ្ញើរមកដល់យើងដើម្បីចែករំលែករឿងរ៉ាវជាច្រើនថាតើពួកគេប្រើអាថ៌កំបាំងដើម្បីស្រូបទាញយករឿងផ្សេងៗដែលខ្លួនចង់បាននោះដូចម្តេចខ្លះមិនថាជារឿងសុខភាព, ទ្រព្យសម្បត្តិស្តុកស្តម្ភ , ការមានគូគ្រងសមប្រកប,តួនាទីការងាររលូន,ជីវីតអាពាហ៍ពិពាហ៍និងសម្ពន្ធភាពដែលត្រឡប់មកផ្អែមល្ហែមឡើងវិញ ,ការទទួលបានមកវិញនូវអ្វីដែលបានបាត់បង់ទៅ,រួមទាំងសេចក្តីសុខដែលចូលមដើម្បូកជំនួសទុក្ខគ្រាំគ្រាហួសប្រមាណនោះ ។ នៅពេលបានប្រតិបត្តិទៅតាមគោលការណ៍របស់ ដឺស៊ីក្រេតអ្នកទាំងអស់នោះដែលមានប្រភពមកពីគ្រប់វប្បធម៌គ្រប់ប្រទេសនៅលើពិភពលោកនេះ បានផ្លាស់ប្តូរជីវីតដើមរបស់ពួកគេឲ្យក្លាយទៅជាជីវីតដ័សែនអស្ខារ្យ ។ ពួកគេអាចធ្វើរឿងដែលមនុស្សតែងនិយាយតៗគ្នាថាគ្មានផ្លូវធ្វើកើត ប៉ុន្តែពួកគេជ្រាបយ៉ាងច្បាស់ថា គ្មានអ្វីដែលមិនកើតនោះឡើយ ។
រឿងរ៉ាវដែលដកស្រងមកក្នុងសៀវភៅច្បាប់នេះ ជាចំណែកមួយនៃរឿងរ៉ាវស្តីពីអាថ៌កំបាំងដែលកើតចេញពីជីវីតពិត ប្រៀបដូចបាដិហារិយ៍ ដែលបានបង្កើតជាកម្លាំងជំរុញទឹកចិត្ត និងបំផុសទឹកចិត្តមនុស្សបានយ៉ាងល្អ , ជារឿងរ៉ាវដែលសម្រិតសម្រំាងចេញពីរឿងរ៉ាវទាំងអស់ដែលយើងស្តាប់ពេញរយៈពេលដប់ឆ្នាំ ។ លុះពេលយកមកបូកបញ្ចូលគ្នា រឿងរ៉ាវទាំងនេះនឹងនាំអ្នកទៅកាន់ការធ្វើដំណើរមួយដែលមិនអាចបំភ្លេចបាន ហើយដែលកម្ចាត់ដែនកំណត់ក្នុងចិត្តអ្នកឲ្យរលាយបាត់សូន្យ ។ រឿងរ៉ាវទាំងនេះសុទ្ធតែជាគំរូដែលសបញ្ជាក់ឲ្យឃើញយ៉ាងប្រត្យក្សថាមិនថាអ្នកជានរណា អ្នកសុទ្ធតែប្រើអាថ៌កំបាំងនេះដើម្បិបង្កើតនូវអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន។
ពេញប៉ុន្មានឆ្នាំមកនេះនាងខ្ញុំបានបណ្តាលឲ្យអ្វីគ្រប់យ៉ាងនៅក្នុងបញ្ជីឈ្មោះនៃរបស់ដែលខ្លួនប្រាថ្នា ដែលមើលទៅវែងអន្លាយមិនចប់មិនហើយបានកើតឡើងអស់ហើយ ប៉ុន្តែតាមពិតការបានស្តាប់រឿងរ៉ាវរបស់បុគ្គលជាច្រើនដែលជីវីតផ្លាស់ប្តូរដូចបហិរិយ៍ទៅវិញទេទើបជាអំណាចមានតម្លៃបំផុតដែលអាថ៌កំបាំងបានផ្តល់ឲ្យខ្ញុំ ។ វត្ថុនិងរបស់របរក្រៅកាយនាំឲ្យយើងរីករាយ ប៉ុន្តែការធ្វើអ្វីមួយដើម្បីជួយមនុស្សជាតិឲ្យមានជីវិតកាន់តែប្រសើរឡើង នោះទើបហៅថាជាក្តីសុខដែលនៅជាប់នឹងខ្លួនអ្នកជានិច្ចរហូតតទៅ ហើយសេចក្តីសុខរមែងជារបស់ដ៏ឧត្តុង្គឧត្តមបំផុតដែលយើងគ្រប់រូបតែងប្រាថ្នាចង់បាន ។
ខ្ញុំចង់សម្រាបលោកអ្នកថា មនុស្សយើងអាចផ្លាស់ប្តូរជីវិតបានដោយងាយស្រួលណាស់ ។ យើងមិនចាំបាច់ត្រូវខំប្រឹងខ្វែងដៃខ្វែងជើងដើម្បិបញ្ជាឲ្យជីវីតមានភាពរលូនទៅតាមសភាពដែលខ្លូនចង់បាននោះទេ ។ អ្នកអាចផ្លាស់ប្តូរវិធីគិត,បន្ទាប់មកជីវីតអ្នកក៏និងផ្លាស់ប្តូរតាម ។
សៀវភៅផ្សេងទៀតមើលទាំងអស់