Point Center Login Help

Ask question, post article, write experience get Point, learn more on Point Center

តើស្ទិចម៉ាតជាអ្វី?

ប្រធានបទៈជីវវិទ្យា
ដោយ: សូនីកា នៅ 2021-07-14 22:38
7758

ខ្នាត់ទទឹងស្លឹករុក្ខជាតិ ឌីកូទីលេដូនបង្ហាញឲ្យឃើញមានស្រទាប់អ្វីខ្លះ?ស្រទាប់នីមួយៗមាននាទីអ្វីខ្លះ?

ប្រធានបទៈជីវវិទ្យា

ខ្នាត់ទទឹងស្លឹករុក្ខជាតិ ឌីកូទីលេដូនបង្ហាញឲ្យឃើញមាន ៤ ស្រទាប់គឺ អេពីឌែមលើ ស្រទាប់ប៉ាលីសាត ស្រទាប់ស្ពោត និង ស្រទាប់អេពីឌែមក្រោម។
ដោយ: សូនីកា នៅ 2021-07-14 22:47
6437

កំណថង់អំប្រ៊ីយុងប្រព្រឹត្តទៅ ដូចម្តេច?

ប្រធានបទៈជីវវិទ្យា

នៅក្នុងអូវែ មានអូវុល ដែលផ្ទុកកោសិកាមេ (មេហ្កាស្ប៉រ៉ូស៊ីត) ១ កោសិកា មេនេះធ្វើមេយ៉ូស ១ដង បង្កើតបានជាកោសិកាកូន (មេហ្កាស៉្ប) ៤ មេហ្កាស៉្ប៣ ងាប់ នៅសល់មេហ្កាស្ប៉១ ធ្វើមីតូស៣ ដងបន្តបន្ទាប់ បង្កើតបានថង់ អំប្រ៊ីយុង ដែលមានណ្វៃយ៉ូចំនួន៨ តែមានកោសិកា ៧ គឺ កោសិកាធអង់ទីប៉ូត ចំនួន៣ កោសិកាណ្វៃយ៉ូប៉ូលែ ចំនួន១ អូអូស្វ
ដោយ: សូនីកា នៅ 2021-07-14 22:55
6752

តើដំណុះគ្រាប់លំអងប្រព្រឹត្តទៅ ដូចម្តេចក្រោយពីវាធ្លាក់ទៅលើស្ទិចម៉ាត?

ប្រធានបទៈជីវវិទ្យា

នៅពេលធ្លាក់ទៅលើស្ទិចម៉ាតនៃប្រភេទផ្កាតែមួយ គ្រាប់លំអងក៏ដុះពន្លកឡើងហើយ ពន្លូតខ្លួនក្លាយជាបំពង់លំអង រួចចាក់ចូលទៅក្នុងជាលិកា នៃកកេសរញី រហូតដល់អូវុល ណ្វៃយ៉ូទាំងពីរបស់គ្រាប់លំអង ធ្វើដំណើរក្នុង បំពង់លំអង ណ្វៃយ៉ូ លូតលាស់រលាយបាត់ ឯណ្វៃយ៉ូបន្តពូជចែកខ្លួនតាម មីតូស បាន ស្ពែរម៉ាតូសូអ៊ីតពីរ។
ដោយ: សូនីកា នៅ 2021-07-14 23:01
5148

ហេតុអ្វីបានជាគេថារុក្ខជាតិ អង់ស្យូស្ពែមមានការបង្កកំណើតទ្វេ?

ប្រធានបទៈជីវវិទ្យា

អង់ស្យូស្ពែមមានការបង្កកំណើតទ្បេ ព្រោះស្ពែរម៉ាតូសូអ៊ីតមួយក្នុងចំណោមស្ពែរម៉ាតូសូអ៊ីតទាំងពីរ រលាយជាមួយ អូអូស្វ៊ែ បង្កើតបានជាស៊ីកូត ហើយលូតលាស់ជា អំប្រ៊ីយុង ស្ពែរម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយណ្វៃយ៉ូ ប៉ូលែ ហើយក្លាយជាអង់ដូស្ពែម។
ដោយ: សូនីកា នៅ 2021-07-14 23:05
15612

តើការបង្កកំណើតទ្វេ នៅអាចកើត ឡើងនៅពេលណា?

ប្រធានបទៈជីវវិទ្យា

នៅពេលធ្លាក់ទៅលើស្ទិចម៉ាត នៃផ្កាប្រភេទតែមួយ គ្រាប់លំអងក៏ដុះពន្លកឡើង ហើយពន្លូតខ្លួនចាក់ចូលទៅក្នុង ជាលិកានៃកកេសរញីរហូតដល់ថង់កំណ ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអង ធ្វើដំណើរក្នុង បំពង់លំអង ណ្វៃយ៉ូលូតលាស់ រលាយបាត់ ឯ ណ្វៃយ៉ូបន្តពូជចែកខ្លួនតាមមីតូស បង្កើតបាន ស្ពែរម៉ាតូសូអ៊ីតពីរ ចូលរួមក្នុងការបង្កកំណើតទ្វេ។
ដោយ: សូនីកា នៅ 2021-07-14 23:11
7756

តើដំណើរលំអងជាអ្វី?

ប្រធានបទៈជីវវិទ្យា
ដោយ: សូនីកា នៅ 2021-07-15 14:30
10941

តើគ្រាប់លំអងជាកាម៉ែតឈ្មោលមែនដែរឬទេ? ចូរបញ្ជាក់អំណះអំណាងរបស់អ្នក។

ប្រធានបទៈជីវវិទ្យា

គ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ។ គ្រាប់លុះអងជាកាម៉ែតូភីតឈ្មោលដែលផ្ទុកណ្វៃយ៉ូអាប្លូអ៊ីតចំនួនពីរ គឺណ្វៃយ៉ូលូតលាស់ ជាអ្នកនាំដំណើរលូតលាស់ នៃបំពង់លំអងចាក់ចូលដល់អូវុល ហើយវាក៏រលាយបាត់ និងណ្វៃយ៉ូបន្តពូជ ដែលធ្វើ មីតូស១ដង បង្កើតបាន ស្ពែរម៉ាតូសូអ៊ីត២ ស្ពែរម៉ាតូសូអ៊ីតនេះទើបជា កាម៉ែតឈ្មោល។
ដោយ: សូនីកា នៅ 2021-07-15 15:24
9142

ចំពោះរុក្ខជាតិអង់ស្យួស្ពែម តើអូវុលជាកាម៉ែតញីមែនឬទេ?ចូរបញ្ជាក់អំណះអំណាងរបស់អ្នក

ប្រធានបទៈជីវវិទ្យា

ចំពោះរុក្ខជាតិអង់ស្យួស្ពែម អូវុលមិនមែនជាកាម៉ែតញីទេ។ អូវុលជាទម្រង់ពហុកោសិកា ដែលផ្ទុកកោសិកាមេមួយ។ កោសិកាមេនេះ ធ្វើមេយ៉ូស និង មីតូស បង្កើតបានជា ថង់កំណ ដែលមាន កោសិកា៧ ក្នុងនោះមាន អូអូស្វ៊ែ ១ ។ អូអូស្វ៊ែ នេះទើបជា កាម៉ែតញី ។
ដោយ: សូនីកា នៅ 2021-07-15 15:36
5675
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login