ស្វែងរកសៀវភៅដែលអ្នកចង់បាន
រៀបរៀងដោយ: | Readipas |
ឆ្នាំបោះពុម្ព: | |
ផ្នែក: | អភិវឌ្ឍសមត្ថភាព |
ភាសា: | Khmer |
ប្រភេទ: | PDF Book |
ចំនួនទំព័រ: | 142 |
តម្លៃ: |
|
ចំនួនអ្នកចូលមើល: | 2473 |
ឈុតនេះរួមមានសៀវភៅចំនួន៤ក្បាល៖
ភាពវៃឆ្លាតខាងអារម្មណ៍ (៣១ ទំព័រ)
សៀវភៅ ភាពវៃឆ្លាតខាងអារម្មណ៍ (Emotional Intelligence) ជាសៀវភៅលំដាប់ពិភពលោកដែលលក់ដាច់ជាង ៥លានក្បាល។ សៀវភៅនេះរៀបរាប់អំពីប្រតិបត្តិការធម្មជាតិរបស់ភាពវៃឆ្លាតខាងអារម្មណ៍ និងបង្ហាញពីគុណប្រយោជន៍ដ៏វិសេសវិសាលនៃភាពវៃឆ្លាតខាងអារម្មណ៍ដែលអាចអនុវត្តបានក្នុងស្ថានភាពជាច្រើនក្នុងជីវិត។ បន្ថែមពីនេះវាក៏ចង្អុល បង្ហាញអំពីវិវឌ្ឍនភាព និងរបៀបដែលយើងអាចពង្រឹងភាពវៃឆ្លាតខាងអារម្មណ៍របស់យើង។ សៀវភៅនេះក៏បង្ហាញជូនដល់មិត្តអ្នកអានអំពីទស្សនៈថ្មីៗក្នុងទំនាក់ទំនងរវាងភាពជោគជ័យ និងសមត្ថភាពស្វែងយល់ ព្រមទាំងការមើលឃើញក្នុងផ្លូវវិជ្ជមានដើម្បីអភិវឌ្ឍជីវិតឱ្យប្រសើរឡើង ។
សៀវភៅ “រៀបចំអនាគតអ្នក” ដែលបានផលិតក្នុងឆ្នាំ ២០១៧ មួយក្បាលនេះគឺជាមគុទេសក៍សម្រាប់ដឹកដៃអ្នកដើរចេញពីអន្ទាក់នៃភាពសុខស្រួលរយៈពេលខ្លីដើម្បីនាំអ្នកឆ្ពោះទៅកាន់អនាគតដែលបង្កើតបានក្តីពេញចិត្ត និងភាពរីករាយពិតប្រាកដ។ ដោយមានភ្ជាប់ជាមួយនូវទស្សនៈដែលអាចអនុវត្តជាក់ស្តែងបានមួយចំនួន ព្រមជាមួយនឹងវិធីសាស្ត្រសម្រាប់ផ្លាស់ប្តូរទិសដៅជីវិតរបស់អ្នកដូចដែលមាននៅក្នុងសៀវភៅសង្ខេបមួយក្បាលនេះ មិត្តអ្នកអាននឹងបានជ្រាបពីយុសាស្ត្រដឹកនាំជីវិតក្នុងនាមអ្នកជាម្ចាស់យ៉ាងពិតប្រាកដ។
វិនិយោគិនឆ្លាតវៃ Interligent Investor (៣១ ទំព័រ)
សៀវភៅ “វិនិយោគិនឆ្លាតវៃ” (The Intelligent Investor) នេះផ្តល់ជូនលោកអ្នកនូវដំបូន្មានជាក់ស្តែង អំពីការវិនិយោគដែលដកស្រង់ពីបទពិសោធផ្ទាល់ខ្លួនរបស់លោក បេនជេមីន ហ្រ្កាហាំ (Benjamin Graham) ដែលជាវិនិយោគិនមួយរូបដែលទទួលបានជោគជ័យខ្លាំងនៅអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ១៩២៩។ ដោយរៀនសូត្របានពីបទពិសោធខ្លួនឯង អ្នកនិពន្ធបានបង្ហាញច្បាស់ថាតើត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាវិនិយោគិនជោគជ័យម្នាក់ បើទោះជាត្រូវស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
និទានសេដ្ធកិច្ច Narrative Economics (៣៧ ទំព័រ)
សៀវភៅនិទានសេដ្ឋកិច្ច (2019) ពណ៌នាពីរបៀបដែលនិទានល្បីៗមានឥទ្ធិពលដល់ទង្វើសេដ្ឋកិច្ច។ រាប់ចាប់តាំងពីសំទុះនៃការនិយមរូបីយប័ណ្ណអេឡិកត្រូនិក (Bitcoin) រហូតដល់ការរលំទីផ្សារភាគហ៊ុន និទានសេដ្ឋកិច្ចសិក្សាលើសពីទនិន្នន័យ និងរឿងរ៉ាវរបស់មនុស្សដែលជំរុញឱ្យមានព្រឹត្តិការណ៍ទាំងនេះកើតឡើង។
ចុចត្រង់នេះ សម្រាប់រកមើលឈុតពិសេសផ្សេងទៀតសម្រាប់អ្នក។
សៀវភៅផ្សេងទៀតមើលទាំងអស់