2017-06-29 10:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាកប្បកិរិយានៅតាមទីសាធារណៈមានអត្ថន័យ
ក. គោរពច្បាប់ចរារចណ៏
គឺដើរ ឬបញ្ជាយានយន្ត ត្រូវគោរពតាមការកំណត់ក្នុងច្បាប់ជាធរមាន
ខ. គោរពភ្នាក់ងារនគបាល
គឺធ្វើការការពារចំពោះ ការបញ្ជា ឬបំរាមរបស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម។
គ. ស្លៀកពាក់ឲ្យបានត្រឹមត្រូវ
គឺកុំលេងខ្លួនទទេ ធ្វើដំណើរដោយសេរី ពាសវាលពាសកាល មានការស្លៀកសម្ពត់ខ្លី ខោខ្លី គៀនគ្រលៀនជាដើម។
ឃ. ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ
គឺមិនត្រូវប្រលែងគ្នាតាមទីសាធារណៈ កុំសើចហ៊ោកញ្ចៀវ កុំប្រើពាក្យអាសអាភាស ស្រែកឡូឡាឲ្យប៉ះពាល់រំខានអ្នកដទៃ
ង. ត្រូវគោរពថែទាំទីសាធារណៈ
គឺមិនត្រូវចោលសំរាមលើសួន មិនត្រូវបេះបោចផ្កាតាមសួន ជៀសវាងបន្ទោរបង់ ផ្តេសផ្តាសឥតពិចារណា
ច. ត្រូវផ្តល់អនុគ្រោះគ្នាទៅវិញទៅមក
គឺផ្តល់សិទ្ធិដល់ឡានដឹកសព ឡានពេទ្យ ឡានអគ្គិភ័យ ឡានគណៈប្រតិភូជាន់ខ្ពស់ ពេលប៉ះពាលជាមួយកុមារ ឬមនុស្សចាស់ក្តីគប្បីមានចិត្តមេត្តាថាត្រូវជួយចម្លង។