2017-06-29 10:39
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការសិក្សាអក្សរសិល្ប៏ គឺសិក្សាអំពីមនុស្សដើម្បីមនុស្ស។ ការសិក្សាអក្សរសិល្ប៏គឺសិក្សាពីមនុស្សព្រោះស្នាដៃអក្សរសិល្ប៏គឺជាការឆ្លុះបញ្ចាំងតថភាព សត្យានុម័ត ស្តីពីជីវភាព រស់នៅរបស់មនុស្សនិងសង្គមមនុស្សនៅក្នុងតំណាក់កាលប្រវត្តសាស្ត្រណាមួយដោយលើកយកបញ្ហមនុស្សនិងសង្គមមកចោទ និងដោះស្រាយ ពោលគឺបញ្ហាស្តីពីមនុស្សនេះឯង។ “ដើម្បីមនុស្ស” ដើម្បីអ្នកអានទូទៅដែលទទួលពុទ្ធិ ការអប់រំនិងការហ្វឹកហាត់ សមត្ថភាពតាមរយៈស្នាដៃអក្សសិល្ប៏ ដើម្បីស្គាល់ខ្លួនឯង កែប្រែខ្លួនឯង កែប្រែជីវភាពរស់នៅរបស់ខ្លួន ក្នុងសង្គមបច្ចុប្បន្ន និងឈានទៅដល់ការរួមចំណែកកសាង សង្គមជាតិមាតុប្រទេសទាំងមូល។