ដើម្បីបង្រៀនល្អ និងឲ្យសិស្សល្អ គ្រូបង្រៀន ឬសាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះមួយចំនួនដូចជា៖
- ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ ដែលសិស្សបានរៀនរួចហើយ
- សម្រួលខ្លឹមសារមេរៀន ទៅតាមកកម្រិតយល់ដឹងរបស់សមូហភាពសិស្សនិស្សិត
- ក្នុងការកសាងខ្លឹមសារឯកសារនិងបកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូ ឬគរុអាចប្រើវិធីសាស្រ្ដអនុមានញែក គឺដោយផ្ដើមពីនិយមន័យទៅឧបករណ៍ ឬក៏ប្រើវិធីអនុមានរួមដោយផ្ដើមចេញពីឧទាហរណ៍ដើម្បីកសាងបាននូវនិយមន័យមួយ
- យល់ស៊ីជម្រៅទៅលើខ្លឹមសារឯកសារដែលត្រូវបង្រៀន
- រៀបចំខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និងប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់
- យកចិត្តទុកដាក់សិស្សខ្សោយមុនសិស្សមធ្យម និងសិស្សមធ្យមមុនសិស្សពូកែ