ម្តាយឪពុក ឬអាណាព្យាបាលមានតួនាទី និងទំនួលខុសត្រូវចំពោះបុត្រាបុត្រីរបស់ខ្លួនដូចជា៖
- ថែរក្សាកូនតាំងពីនៅក្នុងផ្ទៃឲ្យបានល្អ ទាំងសុខភាពផ្លូវកាយ ផ្លួវចិត្ត ផ្លូវសម្ភារ
- ចិញ្ចឹមបីបាច់ មើលថែរក្សា ស្រលាញ់ ថ្នាក់ថ្នម និងទំនុកបម្រុងដល់កូនចៅ និងអ្នកនៅក្នុងបន្ទុកឲ្យល្អ
- ធ្វើជាគំរូដល់កូនចៅជំនាន់ក្រោយ
- អប់រំកូនមិនឲ្យប្រព្រឹត្តអំពើអាក្រក់ដែលអ្នកផងគេស្អប់ខ្ពើម
- អប់រំកូនឲ្យប្រព្រឹត្តតែអំពើល្អ និងមានសីលធម៏រស់ដ៏ល្អប្រពៃ
- មិនប្រកាន់ឥរិយាបទហិង្សា មានព្រហ្មវិហារធម៍ចំពោះកូនចៅ និងអ្នករស់នៅក្រោមដំបូលតែមួយ
- បង្ហាត់បង្រៀនអប់រំកូននិងជួយបណ្តុះបណ្តាលផ្លូវចិត្ត និងអត្តចរិករបស់កូនចៅម្នាក់ៗ ឲ្យក្លាហានចេះគ្រប់គ្រងនិងដឹកនាំខ្លួនឯងបាន
- លើកទឹកចិត្តកូនឲ្យបញ្ចេញមតិ យោបល់ ដោយស្តាប់និងទទួលយកយោបលកូនមកពិចារណា និងព្យាយាមអនុវត្តតាមសំណូមពររបស់កូនឲ្យបានច្រើនតែក៏ត្រូវណែនាំចំពោះគំនិតខុសឆ្គង មិនត្រូវបណ្តោយតាមចិត្តហួសហេតុរហូតក្លាយជាក្មេងទម្រើសនោះទេ។
- ផ្តល់នូវការជឿទុកចិត្តដល់កូននិងដល់គ្នាទៅវិញទៅមកដោយស្មោះត្រង់
- ប្រឹងប្រែងរកប្រាក់ចំណូលតាមបែបសុចរិត សន្សំសំចៃដើម្បីទ្រទ្រង់ជីវភាពគ្រួសារ
- ផ្តល់ការគាំទ្រ និងឱកាសជម្រុញកូនប្រុសស្រីឲ្យបានសិក្សារៀនសូត្របានខ្ពស់ដូចគ្នា
- ជម្រុញឲ្យកូនមានជំនាញបច្ចេកទេសសម្រាប់ជីវិតនិងឲ្យមានសនិបញ្ញា ឧត្តមគតិជាពលរដ្ឋល្អដែលរស់នៅក្នុងសង្គមលទ្ធិប្រជាធបិតេយ្យ
- រៀបចំទុកដាក់កូនចៅឲ្យមានគូស្រករ ដោយមានការយល់ព្រមពីភាគីទាំងសងខាង
- អប់រំកូនឲ្យស្គាល់ពីតម្លៃមនុស្ស ចេះគោរពស្រលាញ់អ្នកដទៃមិនរើសអើង
- ត្រូវអប់រំឲ្យកូនចៅមានគំនិតច្នៃប្រតិដ្ឋខ្ពស់ មានចក្ខុវិស័យវែងឆ្ងាយនិងមានគំនិតអភិវឍ្ឍ
- ត្រូវចេះស្រលាញ់សម្បត្តិធម្មជាតិ ទឹកដី ព្រៃភ្នំ ក្រំថ្ម ប្រាង្គប្រាសាទ រមណីដ្ឋានជាដើម
- ត្រូវចេះថែរក្សា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលជាសម្បត្តិរូម និងជួយការពារថែឲ្យបានល្អ
- ចូលរួមចំណែកថែរក្សាបរិស្ថាន ឲ្យបានស្អាតល្អនិងមានផាសុកភាព
- ចេះចែករំលែកផលប្រយោជន៏និងសេចក្តីសុខឲ្យគ្នាទៅវិញទៅមក។