Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


I. បងឮអូនច្រៀងរៀបរាប់សេចក្តី     រ៉ាយរាប់ថាស្រីពិសីស្មោះនឹងស្នេហ៍ណាស់

អូនព្រមរៀបការក៏ព្រោះចាស់ៗ    បង្ខំប្តូរផ្លាស់ឱ្យអូនរៀបការគូរថ្មី

 

II. វាចាស់គំរិលពេកណាស់ទៅហើយ    ឱសង្សារអើយមិនបាច់អូនប្រឹងបំភ្លៃ

បើជ្រើសយកគេរៀបការចុះថ្លៃ     តែសូមចិត្តស្រីកុំក្រឡៃដាក់ចាស់ទុំ

 

III. បងដឹងបងក្រគេមានដល់ករ      ស្រីល្អគិតថាសាកសម

យកលេសផ្តេសផ្តាស់ចោទដាក់ចាស់ទុំ   ហើយថែមចោទព្រហ្មលិខិត

 

IV. អគុណពីមុនដែលស្រឡាញ់បង    កុំព្រួយនួនល្អងថាបងទៅរំខានស្រី

ពីសង្សារក្រជូនពរពិសី    សូមអោយរូបស្រីចរណៃអូនបានសុខា

 

(ភ្លេង~~)

 

V. បងដឹងបងក្រគេមានដល់ករ      ស្រីល្អគិតថាសាកសម

យកលេសផ្តេសផ្តាស់ចោទដាក់ចាស់ទុំ   ហើយថែមចោទព្រហ្មលិខិត

 

VI. អគុណពីមុនដែលស្រឡាញ់បង    កុំព្រួយនួនល្អងថាបងទៅរំខានស្រី

ពីសង្សារក្រជូនពរពិសី    សូមអោយរូបស្រីចរណៃអូនបានសុខា

បងរស់ឈឺចាប់ក៏វាមិនថ្វី        សំខាន់រូបស្រី...ចរណៃអូនបានសុខា

 

ស្តាបបទនេះ៖ សង្សារក្រជូនពរអូន

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login