2017-06-29 12:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
- សម័យវេទនិយម (១៥០០ឆ្នាំ ដល់ ៥៥០មុនគ.ស)
- សម័យព្រាហ្មណ៏និយម (៥៥០ឆ្នាំ មុនគ.ស ដល់ស.តទី១០នៃគ.ស)
- សម័យហិណ្ឌូនិយម (ស.តទី១០រហូតមក)។
វណ្ណៈ គឺជាពូជពង្សមនុស្សតាមលទ្វិព្រាហ្មណ៏ ឬចតុក្កុលវគ្គ។
* វណ្ណៈព្រាហ្មណ៏
- កើតមុនគេពិមាត់ព្រះព្រហ្ម
- ប្រើសម្ពត់ពណ៍ស
- មានភារៈបង្រៀនវេទ
- និយមគោរពព្រះសិវៈ
* វណ្ណៈក្សត្រិយៈ ឬខត្កិយៈ
- កើតមុនគេពីកំភូនដៃព្រហ្ម
- ប្រើសម្ពត់ពណ៍ក្រហម
- មានភារៈគ្រប់គ្រងប្រទេស
- និយមគោរពព្រះសិវៈ
* វណ្ណៈវៃស្យ ឬវេស្យៈ
- កើតមុនគេពីភ្លៅព្រះព្រហ្ម
- ប្រើសម្ពត់ពណ៍លឿង
- មានភារៈរកស៊ីធម្មតា
- និយមគោរពព្រះព្រហ្ម
* វណ្ណៈសូទ្រ ឬសុន្ទៈ
- កើតមុនគេពីជើងព្រះព្រហ្ម
- ប្រើសម្ពត់ពណ៍ខ្មៅ
- មានភារៈស៊ីឈ្នូលគេ
- និយមគោរពព្រះគណេស