Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Panha
2017-06-30 03:16

ធនធានមនុស្សៈ ជាមនុស្សពេញលេញបរិបូរដោយចំណេះដឹងនិងការបណ្តុះបណ្តាលជាប្រភពថាមពលសំរាប់ កសាងជាតិ។

ការអភិវឌ្ឍៈ ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រទេសមួយរីកចម្រើនទៅបានអាស្រ័យមានដោយការអប់រំព្រោះការអប់រំ​ជាការកសាងធនធានមនុស្សដែលទាមទារគំនិតអប់រំបួនយ៉ាងគឺៈ

  • ការបណ្តុះបណ្ដាលបញ្ញាស្មារតីទាក់ទងការត្រិះរិះពិចារណាថ្លឹងថ្លែងរកហេតុផល គួបផ្សំ សីលធម៌ សង្គម ដែលមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងខួរក្បាល(ចំណេះដឹងទូលាយបច្ចេកទេសវិទ្យាសាស្ត្រទំនើបមានចំណេះធ្វើ បទ ពិសោធសិក្សា ស្រាវជ្រាវ គោរពសិទ្ធិមនុស្សប្រជាធិបតេយ្យ មនសិការ សាមគ្គីល្អ គតិយុត្តិធម៌រហ័ស រហួន ឈ្លាសវៃ។
  • ការបណ្តុះបណ្ដាលផ្លូវចិត្តគំនិតៈ ឆន្ទៈមោះមុត អង់អាច ក្លាហានចូលរួមអភិវឌ្ឍជាតិ ទប់ទល់សកម្មភាពអសកម្មមា ស្មារតីសាមគ្គីជាតិ អហិង្សាចេះយោគយល់ ស្រលាញ់ ការពារអត្តសញ្ញាណជាតិ។
  • ការបណ្តុះបណ្ដាលទេពកោសល្យស្នាដៃៈ ចេះធ្វើសកម្មភាពមានប្រយោជន៍ក្នុងការកសាងប្រវត្តិសាស្ត្រសង្គមជាតិ ដោយមិនប្រកាន់ វណ្ណៈ ឋានៈពណ៌ សម្បុរ នយោបាយ ជំនឿសាសនា
  • ការបណ្តុះបណ្ដាលកាយសម្បទា សុខភាព អនាម័យៈ ចេះថែទាំសុខភាពល្អ មាំមួន កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដោយប្រកាន់ទស្សនៈ ផឹកស្អាតហូបស្អាត​ រស់នៅស្អាត ដើម្បីចូលរួមវិភាគទានអភិវឌ្ឍប្រទេសជាតិ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login