ចម្លាក់បុរាណខ្មែរមាន៣ប្រភេទគឺ៖
- ចម្លាក់លឹបៈ គឺជាក្បាច់ដែលគេឆ្លាក់លើផ្ទាំងថ្ម “លូកចូលទៅក្នុងថ្ម មើលមិនសូវឃើញខ្ពស់ ឬផុសចេញពីផ្ទៃថ្មទេ។
- ចម្លាក់លៀនៈ ក្បាច់ឆ្លាក់នៅលៀនចេញខ្ពស់ពីផ្ទៃថ្ម គឺគេដាប់សាច់ថ្មអោយជ្រៅមើលទៅរួបចម្លាក់ ហាក់ដូចជាផុសចេញពីផ្ទៃថ្ម។ ក្បាច់នេះ សម្បូរនៅលើផ្តែរ លើសរសពេជ្រ លើជញ្ជាំង។
- ចម្លាក់លោតៈ គេឆ្លាក់រួបសត្វមនុស្សពុំមែននៅលើជញ្ជាំងទេ គឺដាច់ពីជញ្ជាំងដោយមានទម្រព្រោះខ្លាចរលំដួល។ ក្រោយមកទៀតគេឆ្លាក់រូបបដិមាដាច់តែឯង ដោយពុំចាំបាច់មានទម្រដូចមនុស្សទៀតទេ។
រួបចំលាក់មានមុខងារសំខាន់ៗ៖
- ចម្លាក់សំរាប់បូជាៈ រូបបដិមា ព្រះពុទ្ធពោធិសត្វ ព្រះឥសូ ព្រះព្រហ្ម ព្រះនរាយណ៏ ជាដើម។
- ចម្លាក់សំរាប់លំអរៈ ដូចជារូបចម្លាក់សត្វ ចម្លាក់ក្បាច់ក្បូរផ្សេងៗ ក្បាច់ផ្កាភ្ញី...។