Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-06 02:02

បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួនណាត ជោតញ្ញាណោ។ បទចំរៀងនេះចែកចេញជាបីវគ្គដែលវគ្គនីមួយៗមានអត្ថន័យដូចខាងក្រោម៖

ក- វគ្គទី១ បណ្តុះនូវមនោគតិរាស្ត្រខ្មែរ អោយគោរពស្រលាញ់ ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គតែងតែមានទឹកព្រះទ័យគ្រប់គ្រងថែរក្សាប្រជារាស្ត្រ ការពារជាតិ ព្រមទាំងបានបន្សល់ទុកនូវកេរ្តិ៍ដំនែលដ៏ល្អប្រណិត មានដូចជាប្រាសាទបុរាណ ជាច្រើនសន្ធឹកសន្ធាប់ និងតាមរយៈស្នាដៃ ដ៏ឯកនេះ បានបញ្ជាក់អោយឃើញនូវវិរៈភាពដ៏អង់អាចក្លាហានពីសាវតាប្រវត្តិសាស្ត្រជាតិ ពីនយោដឹកនាំប្រទេសប្រកបដោយទេពកោសល្យគ្មានគូប្រៀបប្រដូចបាន។

ខ- វគ្គទី២ ឆ្លុះបញ្ចាំងអំពីភាពរីកចំរើន រុងរឿងនាសម័យបុរាណកាលតាមរយៈក្បាច់លំអររបស់ប្រាសាទាំងឡាយដែលបង្កើតដោយការឯកភាពទឹកដី ប្រកបដោយទឹកចិត្តសាមគ្គីភាព និងស្នេហាជាតិដ៏រឹងមាំទោះបីជាត្រូវឆ្លងកាត់នៅការបំផ្លិតបំផ្លាញ ពីសំណាក់ពួកបរទេសឈ្លានពាន់ក្តី ក៏ខ្មែរមិនសាបសូន្យឡើយ។

គ- វគ្គទី៣ ការបង្ហាញពីការជឿជាក់ លើព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។ តាមគន្លងព្រះពុទ្ធសាសនា ដ៏ថ្លៃថ្លានោះបានធ្វើអោយប្រជាជាតិខ្មែរ មានទឹកចិត្តល្អបរិសុទ្ធប្រព្រឹត្តតែអំពើល្អ ប្រកបដោយគុណធម៍ ជាហេតុនាំអោយប្រទេសទទួលបាននូវសន្តិភាព និងការអភិវឌ្ឃន៏។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login