Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Seng Panha
2018-03-22 12:16

ការរៀនភាសាអង់គ្លេសគឺចាំបាច់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា។


Answer 2


user icon
Hokheng Hou
2018-03-22 22:04

ភាសាបរទេស ជាពិសេសភាសាអង់គ្លេសគឺជាភាសាទំនាក់ទំនងមួយដែលមិនអាចខ្វះបានចំពោះសិស្ស និសិ្សត អ្នកធ្វើការ អ្នករកស៊ីជួញដូរ ឬអ្នកដំនើរទាំងឡាយ។ មានមូលហេតុនិងផលប្រយោជន៍ជាច្រើនទាក់ទងនឹងការរៀននិងការចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ 

ចំពោះសិស្ស និសិ្សត

  • ងាយស្រួលក្នុងការស្វែងរកឯងកសារបន្ថែម និងស្រាវជ្រាវបន្ថែមទាក់ទងនឹងមុខវិជ្ជាដែរកំពុងសិក្សា និងចូលចិត្ត។ 
  • ងាយស្រួលក្នុងការទំនាក់ទំនងជាមួយជនជាតិដ៏ទៃទៀតក្នុងករណីពង្រីកនិងពង្រឹងចំណេះដឹងផ្នែកទំនាក់ទំនង។
  • ងាយស្រួលក្នុងការតាមអោយទាន់សមតិភាពនិងប្រនាំងប្រជែងកំរឹតវប្បធម៌និងចំនេះដឹងអន្តរជាតិជាមួយនិស្សិតប្រទេសជិតខាងនិងបរទេស។
  • ងាយស្រួលក្នុងការរកការងារធ្វើ និងការងារល្អៗ។
  • ដើរអោយទាន់តម្រូវការេបស់សង្គម ដែរប្រើប្រាស់ភាសាអង់គ្លេសជាភាសាទីពីរ បន្ទាប់ពីភាសាជាតិ។

អ្នកធ្វើការ

  • ភាសាអង់គ្លេសមានសារសំខាន់ចំពោះអ្នកធ្វើការទាំងឡាយ ក្នុងការទំនាក់ទំនង។ 
  • មធ្យោបាយ ឬភាសាក្នុងការងារ ភាគច្រើនគេប្រើប្រាស់ភាសាអង់គ្លេសជាសំខាន់។
  • ឯកសារទាក់ទងភាគច្រើន ដូចជា ឯកសារបង្រៀនបន្ថែម ឯកសារច្បាប់ ឯកសារហិរញ្ញវត្ថុ ឯកសារដ៏ទៃទៀតជាច្រើន ត្រូវបានប្រើប្រាស់ជាភាសាអង់គ្លេស នៅតាមក្រុមហ៊ុនអន្តរជាតិ ក្នុងស្រុក ជាដើម។
  • ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនមួយចំនួនធំជាភាសាអង់គ្លេស។

អ្នករកស៊ីជួញដូរ

  • ការនាំចូលនូវទំនិញបរទេសដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ថែម អ្នករកស៊ីជួញដូរត្រូវការភាសាអង់គ្លេសដើម្បីស្វែងយល់បន្ថែមពីទំនិញទាំងនោះដើម្បីកាត់បន្ថយការភ័នច្រលំ។
  • ងាយស្រួលក្នុងការទំនាក់ទំនងជាមួយភ្ញៀវដែលជនបរទេស។

អ្នកធ្វើដំណើរ

  • ងាយស្រួលក្នុងការធ្វើដំណើរ ដោយសាមនុស្សភាគច្រើនចេះភាសាអង់គ្លេស។ 
  • មានភាពឆ្លៀសវៃនិងយល់ដឹងជាងគេ នៅពេលធ្វើដំនើរ ដោយសារ ទៅតាមកន្លែងនិមួយៗ មានការប្រើប្រាស់ភាសាអង់គ្លេសជាសំគាល់។
  • ងាយស្រួលក្នុងការទិញសំបុត្ររថយន្ត ស្នាក់នៅ បរិភោគ និងទស្សនាកន្លែងផ្សេងៗនៅតាមបណ្តាប្រទេសនានាដែរប្រើប្រាស់ភាសាអង់គ្លេស ឧទាហរណ៍ ប្រទេសសិង្ហបុរី ប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសថៃ និងប្រទេសដ៏ទៃទៀតជាច្រើន។

តាមរយៈការលើកឡើងខាងលើ គេឃើញថា ភាសាអង់គ្លេសគឺជាសាភាដែលមានសារសំខាន់ចំពោះមនុស្សគ្រប់គ្នា ដូចនេះយើងគប្បីរៀនបន្ថែម និងស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងនិងត្រៀមខ្លួនឲ្យរួចរាល់។ ទោះបីជាភាសាអង់គ្លេសជាភាសាដែលមានសារសំខាន់យ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចភាសាជាតិរបស់ខ្លួនឯងដែរ ហើយត្រូវសិក្សាអោយបានកាន់តែស៊ីជម្រៅជាងភាសាបរទេស។ 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login